លោកអភិបាល ខេត្តកំពត និងលោកស្រី ជាតំណាងរាស្ត្រ ចូលរួមគោរព វិញ្ញាណក្ខន្ធសព មន្ត្រីនគរបាល ដែលបានមរណភាព ក្នុងពេលបំពេញ បេសកកម្មបំរើជាតិ

កំពត៖ លោកអភិបាលខេត្ត ខូយ ឃុនហ៊ួរ និងភរិយា លោកស្រី អ៊ុន សន្ធា ជាតំណាងរាស្ត្រ មណ្ឌលកំពត នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី០២ ខែវិច្ឆកា ឆ្នាំ២០១៥នេះ បានដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវរសនីយ៍ត្រី កង វិមុត ជាមន្ត្រីនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តកំពត ដែលបានទទួលមរណភាព ក្នុងពេលបំពេញបេសកកម្ម បំរើជាតិមាតុភូមិ។ ទន្ទឹមនេះដែរ លោកអភិបាលខេត្ត ក៏បានបំពាក់ឋានន្តរស័ក្តិ បច្ឆាមរណៈ ជាវរសេនីយ៍ទោជូនសព និងបានឧបត្ថម្ភថវិកា ដល់គ្រួសារសព ចំនួនទឹកប្រាក់ ៤លានរៀល។

លោកអភិបាលខេត្តកំពត បានសម្តែងនូវការសោកស្តាយ ដ៏ជ្រាលជ្រៅ និងទុក្ខក្រៀមក្រំយ៉ាងក្រៃលែង ចំពោះការបាត់បង់ នូវមន្ត្រីនគរបាលម្នាក់ ដែលបានបំរើជាតិ មាតុភូមិ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ការគោរពវិញ្ញាណក្ខន្ធ របស់ថ្នាក់ដឹកនាំខេត្ត បានធ្វើឡើនៅឯគេហដ្ឋានសព ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់ កំពង់កណ្តាល ក្រុងកំពត។

គួរបញ្ជាក់ថា សពលោកវរសេនីយ៍ កង វិមុត បានកើតឡើង ដោយសារជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរមួយ ជាមួយនឹងអ្នករួមដំណើរម្នាក់ទៀត គឺលោកវរសេនីយ៍ទោ ហ៊ឹម សុធា ដែលទទួលរងរបួសធ្ងន់ បាននិងកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត (ភ្នំពេញ) ដែលបង្កឡើងរវាងរថយន្តកូរ៉េ ចំណុះ៥តោណ បុករថយន្ត របស់ជនរងគ្រោះជិះគ្នា ២នាក់ រថយន្តម៉ាកហ៊ុងដាស៊ីវីក ចំណុចផ្លូវកោះស្លា ស្ថិតក្នុងភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត កាលពីព្រឹកថ្ងៃអាទិត្យ ទី១ ខែវិច្ឆកា ឆ្នាំ២០១៥ ម្សិលមិញនេះ៕