ជីវិត​អាពាហ៍ពិពាហ៍​ដ៏​​​អភ័ព្វ​របស់​​បវរ​កញ្ញា​កូរ៉េ​ ជាមួយ​ក្មួយ​នាយក Samsung

ជីវិត​អាពាហ៍ពិពាហ៍​ដ៏​​​អភ័ព្វ​របស់​​បវរ​កញ្ញា​កូរ៉េ​ ជាមួយ​ក្មួយ​នាយក Samsung

បវរកញ្ញា​លេខ​ពីរ Go Hyun Jung ធ្លាប់​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ច្រណែន​​នឹង​ខ្លួន នៅ​ពេល​បាន​ធ្វើ​កូន​ប្រសាររបស់​គ្រួសារ​មាន​ស្ដុក​ស្ដម្ភ​ជាង​គេ​នៅ​កូរ៉េ។ យ៉ាងណាក៏ដោយ​ នេះ​ជា​មង្គល​ការ​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ទឹក​ភ្នែក។

 

ជីវិត​អាពាហ៍ពិពាហ៍​ដ៏​​​អភ័ព្វ​របស់​​បវរ​កញ្ញា​កូរ៉េ​ ជាមួយ​ក្មួយ​នាយក Samsung

 

Go Hyun Jung កើត​ឆ្នាំ ១៩៧១ បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភាពយន្ត​កូរ៉េ។ នាង​ត្រូវ​ត្រូវ​​បាន​គេ​ចាប់​អារម្មណ៍​នៅ​ពេល​ទទួល​បាន​ជ័យ​​លាភី​លេខ​២ ក្នុង​ការ​ប្រលង​បវរកញ្ញា​កូរ៉េ ឆ្នាំ ១៩៨៩។ ខុស​ពី​​បវរកញ្ញា​លេខ​១ Go Hyun Jung បាន​ចាប់​យក​អាជីព​ជា​តារា​សម្ដែង​និង​ក្លាយ​ជា​តារា​លំដាប់ A ក្នុង​រយៈ​ពេល​ដ៏​ខ្លី។

 

ក្រោយ​ពេល​មាន​ឈ្មោះ​ល្បី​ដោយ​សារ​រឿង “Hourglass” Go Hyun Jung បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ចិត្ត​ច្រណែន​នឹង​ខ្លួន​នៅ​ពេល​បាន​​ចូល​រោង​​​ការ​នៅ​អាយុ ២៤ ឆ្នាំ​ជាមួយ​នឹង​អ្នក​ជំនួញ Chung Yong Jin។ សែស្រឡាយ​ខាង​ស្វាមី​របស់ Hyun Jung បាន​ធ្វើ​ឲ្យ​ប្រទេស​កូរ៉េ​ទាំង​មូល​ដក​ក​ចំហ​មាត់​នៅ​ពេល​នោះ។

 

ជីវិត​អាពាហ៍ពិពាហ៍​ដ៏​​​អភ័ព្វ​របស់​​បវរ​កញ្ញា​កូរ៉េ​ ជាមួយ​ក្មួយ​នាយក Samsung

 

លោក​គឺ​ជា​ក្មួយ​ប្រុស​របស់​នាយក​ប្រតិបត្តិ Samsung លោក Lee Byung Chul។ ម្ដាយ​របស់​លោក​គឺ​​លោក​ស្រី Lee Myung Hee នាយក​ប្រតិបត្តិ​របស់​សហព័ន្ធ Shinsegae ​ម្ចាស់​ប្រព័ន្ធ​ផ្សារ​ទំនើប​មាន​តម្លៃ​ថ្លៃ​ជាង​គេ​នៅ​កូរ៉េ។ Chung Yong Jin ក៏​ជា​អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Shinsegae ដែរ។ ទ្រព្យសម្បត្តិ​របស់​លោក​នៅ​ពេល​នោះ​ឡើង​ដល់ ១៣០០ លាន​ដុល្លារ។

 

ក្រោយ​ពេល​រៀប​អាពាហ៍ពិពាហ៍ តារា​សម្ដែង​បាន​បង្កើត​កូន​២​នាក់​ឲ្យ​គ្រួសារ​ប្ដី។ មង្គល​ការ​របស់​អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​សរសើរ​មិន​អស់​ពី​មាត់ ដោយ​បាន​ប្រៀប​ប្រដូច​ទៅ​នឹង​រឿង​ព្រេង​ដែល​មាន​នៅ​ជីវិត​ខាង​ក្រៅ​ពិតៗ។ មក​ដល់​ពេល​នេះ Go Hyun Jung បាន​ប្រកាស​ដក​​ខ្លួន​ដក​ចេញ​ពី​រង្វង់​សិល្បៈ ដើម្បី​ធ្វើ​ជា​កូន​ប្រសារ​ដ៏​ល្អ​ម្នាក់​ក្នុង​គ្រួសារ​ដ៏​ខ្ពង់​ខ្ពស់។

 

៨ ឆ្នាំ ៦ ខែ ក្រោយ​ពេល​រៀប​ការ Go Hyun Jung ប្រកាស​លែង​លះ​គ្នា។ ព័ត៌មាន​លំអិត​មិន​ត្រូវ​បាន​តុលាការ​បង្ហើប​នោះ​ទេ។ គេ​គ្រាន់​តែ​ដឹង​ថា នាង​ត្រូវ​បាន​ស្វាមី​ផ្ដល់​ថវិកា​ឲ្យ​ចំនួន ១៥០០ លាន​វ៉ុន (១,៣ លាន​ដុល្លារ) តែ​​ត្រូវ​បាត់​បង់​សិទ្ធ​ចិញ្ចឹម​កូន​ទាំង​ស្រុង។ តារា​សម្ដែង​ស្រី​រូប​នេះ​​បាន​យំ​​ស្ទើរ​អស់​ទឹក​ភ្នែក​នៅ​ពេល​ចង់​ជួប​កូន​តែ​ត្រូវ​​គ្រួសារ​ខាង​ប្ដី​​បដិសេធ។

 

រយៈពេល​នេះ បណ្ដាញ​សារព័ត៌មាន​ចាប់​ផ្ដើម រុក​រក​ព័ត៌មាន​ជីវិត​ក្រោយ​​អាពាហ៍ពិពាហ៍​របស់​តារា​សម្ដែង​រឿង “ម្ចាស់ក្សត្រី សុនដុក” រូប​នេះ។

 

ប្រភព​មួយ​ពី Mydaily បាន​ទម្លាយ​ឲ្យ​ដឹង​ថា “គ្រួសារ​ខាង​ប្ដី​តែង​តែ​មើល​ងាយ​ពី​ឋានៈ​របស់​នាង។ ពួក​គេ​គិត​ថា​នាង​មិន​ស័ក្ដិសម​នឹង​គ្រួសារ​របស់​ពួក​គេ។ រាល់​ថ្ងៃ​នៅ​ផ្ទះ មនុស្ស​គ្រប់​រូប​តែង​តែ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ដោយ​ភាសា​អង់គ្លេស ដើម្បី​ឲ្យ​នាង​មិន​យល់។ បន្ទាប់​មក​ នាង​បាន​សម្រេច​ចិត្ត​ទៅ​រៀន​ភាសា​អង់គ្លេស តែ​ដល់​ពេល​នាង​យល់​ភាសា​អង់គ្លេស គ្រួសារ​ខាង​ប្ដី​បែរ​ជា​ដូរ​មក​និយាយ​ភាសា​បារាំង​ទៅ​វិញ”។

 

នៅ​ក្នុង​គ្រួសារ Go Hyun Jung ត្រូវ​គេ​ចាត់​ទុក​ដូច​អ្នក​បម្រើ​ម្នាក់ និង​ត្រូវ​គេ​បង្ខំ​ឲ្យ​លែង​លះ។ អ្វី​ដែល​ឈឺ​ចាប់​បំផុត​នោះ​គឺ នាង​មិន​ត្រឹម​តែ​បាត់​សិទ្ធ​ចិញ្ចឹម​កូន​នោះ​ទេ គឺ​សូម្បី​តែ​សិទ្ធ​ជួប​​កូន​ក៏​មិន​មាន​ដែរ។

 

ក្រោយ​ពេល​បរាជ័យ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ នាង​វិល​ត្រលប់​មក​វិស័យ​ភាពយន្ត​វិញ។ នៅ​ពេល​ដំបូង ជាមួយ​នឹង​ឥទ្ធិពល​របស់​ខ្លួន Chung Yong Jin បាន​គាប​សង្កត់​នាង​ដោយ​មិន​ឲ្យ​នាង​ចេញ​មុខ​តាម​ទូរទស្សន៍។ ម្ដាយ​ក្មេក​ហាម​ផ្ដាច់​មិន​ឲ្យ Go Hyun Jung ថត​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ផលិតផល​ណា​ទាំង​អស់​របស់ Samsung និង Shinsegae។ “ពួក​គេ​សុខ​ចិត្ត​ព្យួរ​រូប​តារា​ដែល​គ្មាន​កេរ្តិ៍​ឈ្មោះ​សោះ ក៏​មិន​តាំង​រូប​របស់ Go Hyun Jung ដែរ” ប្រភព​មួយ​ប្រាប់​ទៅ​កាន់ Nate។

 

ម្ដាយ​កូន​ពីរ​រូប​នេះ​បាន​ចំណាយ​ពេល​អស់​រាប់​ឆ្នាំ​ទម្រាំ​យក​បាន​តំណែង​ចាស់​របស់​ខ្លួន​វិញ។ Go Hyun Jung ល្បី​ឈ្មោះ​តាម​រយៈ​រឿង​ជា​ច្រើន​ដូច​ជា “Sping Day” “Queen Seonduk” “Daemul”…។

 

ជីវិត​អាពាហ៍ពិពាហ៍​ដ៏​​​អភ័ព្វ​របស់​​បវរ​កញ្ញា​កូរ៉េ​ ជាមួយ​ក្មួយ​នាយក Samsung

 

និយាយ​ពី​មង្គល​ការ​ពោរពេញ​ដោយ​ទឹក​ភ្នែក Go Hyun Jung បាន​ចែក​រំលែក​នៅ​លើ​ប៉ុស្តិ៍ MBC ថា “មនុស្ស​ជា​ច្រើន​និយាយ​ថា ខ្ញុំ​រៀបការ​ដោយ​សារ​ចង់​បាន​លុយ តែ​រឿង​នេះ​គឺ​មិន​ពិត​នោះ​ទេ។ ខ្ញុំ​ធ្លាប់​ស្រលាញ់​បុរស​ម្នាក់​នោះ​​ខ្លាំង​ណាស់។ តែ​ប្រហែល​ជា​យើង​ប្រញាប់​រៀបការ​ពេក មិន​ទាន់​ចេះ​គិត​ជ្រៅ​ជ្រះ”។

 

នៅ​ពេល​ឮ​ដំណឹង​អតីត​ស្វាមី​មាន​ប្រពន្ធ​ថ្មី នាង​បាន​ត្រឹម​តែ​សើច “ខ្ញុំ​គ្រាន់​តែ​ជា​មនុស្ស​ស្រី​ធម្មតា​ម្នាក់ អ្វី​ដែល​កន្លង​​ហួស​ហើយ​ខ្ញុំ​មិន​ចង់​រំលឹក​ឡើង​វិញ។ ទោះ​ជា​យ៉ាង​ណា​ក៏​ធ្លាប់​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា សូម​ផ្ញើ​ពាក្យ​ជូន​ពរ​ទៅ​កាន់​គាត់​ផង”។

 

ទោះ​បី​ជា​មិន​អាច​ជួប​កូន​បាន តែ Hyun Jung ជឿ​ជាក់​ថា​ពួក​គេ​នឹង​យល់​ពី​ជម្រៅ​ចិត្ត​​របស់​ម្ដាយ។ “ហេតុផល​ទី​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ត្រលប់​មក​ថត​រឿង​វិញ​នោះ​គឺ ខ្ញុំ​ចង់​ឲ្យ​កូន​ៗ​ឃើញ​ម្ដាយ​របស់​ពួក​គេ​នៅ​កញ្ចក់​ទូរទស្សន៍” Go Hyun Jung និយាយ៕

 

ជីវិត​អាពាហ៍ពិពាហ៍​ដ៏​​​អភ័ព្វ​របស់​​បវរ​កញ្ញា​កូរ៉េ​ ជាមួយ​ក្មួយ​នាយក Samsung

 

 

ចុចអាន៖តារា​ចម្រៀង​និង​សម្ដែង​កូរ៉េ​ ៨រូប​ដែល​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​តារា​បរទេស

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ zing