សម្ពោធ​ហាង​អាហារ​ជប៉ុន តែ​ភ្ញៀវ​បែរ​ជា​ចាប់អារម្មណ៍​អ្នក​រាំ​របាំ​វិញ!

រាត្រី​ថ្ងៃ ០១ វិច្ឆិកា​នៅ​ម្ដុំ​បឹង​កេងកង​មាន​ការ​សម្ពោធ​ហាង​អាហារ​ជប៉ុន​មួយ​ឈ្មោះ “KATANASHI” ដែល​មុន​សម្ពោធ​មាន​ការ​រាំ​របាំ​ជន​ជាតិ​ជប៉ុន និង​របាំ​បុរាណ​ខ្មែរ​ជាច្រើន​បទ ​ពី​សំណាក់​ប្អូន​ៗ​កុមារ​កំព្រា​រស់នៅ​ក្នុង​អង្គការ​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ។

សម្ពោធ​ហាង​អាហារ​ជប៉ុន តែ​ភ្ញៀវ​បែរ​ជា​ចាប់អារម្មណ៍​អ្នក​រាំ​របាំ​វិញ!

កម្មវិធី​នោះ​មាន​ការ​សម្ដែង​របាំ​ជប៉ុន​មួយ និង​របាំ​ខ្មែរ​បី​មាន​ដូចជា របាំ​ជូនពរ របាំ​វាយ​ក្រាប និង​របាំ​គោះត្រឡោក ហើយ​ពេល​ដែល​​មាន​ការ​សម្ដែង​របាំ​វាយ​ក្រាប​គេ​សង្កេត​ឃើញ​អ្នក​រាំ​ស្រី​ដែល​មាន​ម៉ូដ​សក់​ខ្លី​ដូច​ក្មេង​ៗ​ជំនាន់​ដើម​ដែល​កាត់ ហើយ​នៅ​សល់​កំពយ​ពី​លើ​បន្តិច។ ក្មេង​តូច​ដែល​ឆក់​បាន​ការ​ចាប់អារម្មណ៍​ច្រើន​ពី​សំណាក់​ភ្ញៀវ​ចូលរួម​នោះ​មាន​ឈ្មោះ​ថា គង់ ប្រុស មាន​អាយុ ១១ ឆ្នាំ រៀន​ថ្នាក់​ទី ៦។ គង់ ប្រុស បាន​ប្រាប់​ថា​ការ​ពិត​ខ្លួន​គឺជា​ប្រុស​ទេ តែ​មកពី​ក្នុង​ក្រុម​ខ្វះ​សមាជិក​ស្រី ហើយ​ក៏​មាន​ទម្រង់​មុខ​ស្រដៀង​ស្រី​គួប​ផ្សំ​ដែរ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក្នុង​រាត្រី​នោះ​មាន​ការ​ចូលរួម​ពី​សំណាក់​ក្រុម​តារា​បង្ហាញ​ម៉ូដ ក៏​ដូចជា​ភ្ញៀវ​កិត្តិយស​អ្នក​មុខ​អ្នក​ការ​ជាច្រើន​រូប​ទៀត៕

សម្ពោធ​ហាង​អាហារ​ជប៉ុន តែ​ភ្ញៀវ​បែរ​ជា​ចាប់អារម្មណ៍​អ្នក​រាំ​របាំ​វិញ!

សម្ពោធ​ហាង​អាហារ​ជប៉ុន តែ​ភ្ញៀវ​បែរ​ជា​ចាប់អារម្មណ៍​អ្នក​រាំ​របាំ​វិញ!

សម្ពោធ​ហាង​អាហារ​ជប៉ុន តែ​ភ្ញៀវ​បែរ​ជា​ចាប់អារម្មណ៍​អ្នក​រាំ​របាំ​វិញ!

សម្ពោធ​ហាង​អាហារ​ជប៉ុន តែ​ភ្ញៀវ​បែរ​ជា​ចាប់អារម្មណ៍​អ្នក​រាំ​របាំ​វិញ!

សម្ពោធ​ហាង​អាហារ​ជប៉ុន តែ​ភ្ញៀវ​បែរ​ជា​ចាប់អារម្មណ៍​អ្នក​រាំ​របាំ​វិញ!

សម្ពោធ​ហាង​អាហារ​ជប៉ុន តែ​ភ្ញៀវ​បែរ​ជា​ចាប់អារម្មណ៍​អ្នក​រាំ​របាំ​វិញ!

សម្ពោធ​ហាង​អាហារ​ជប៉ុន តែ​ភ្ញៀវ​បែរ​ជា​ចាប់អារម្មណ៍​អ្នក​រាំ​របាំ​វិញ!

សម្ពោធ​ហាង​អាហារ​ជប៉ុន តែ​ភ្ញៀវ​បែរ​ជា​ចាប់អារម្មណ៍​អ្នក​រាំ​របាំ​វិញ!

សម្ពោធ​ហាង​អាហារ​ជប៉ុន តែ​ភ្ញៀវ​បែរ​ជា​ចាប់អារម្មណ៍​អ្នក​រាំ​របាំ​វិញ!

អត្ថបទ៖ទ្រី រ៉ាវី