អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​ស្ថានទូត​ចិន បានធ្វើ​ការចុះ​ឆែកឆេរ ទីតាំង​ស្នាក់នៅ​ជនជាតិ​ចិន​២​កន្លែង​ក្នុងពេល​តែមួយ ឃាត់ខ្លួន​បាន​ចំនួន​១៦៨​នាក់​

​ខេត្ត​ព្រះសីហនុ ៖ ទីតាំង​ស្នាក់នៅ​របស់​ជនជាតិ​ចំនួន​០២​កន្លែង នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​៣១​នេះ ត្រូវបាន កម្លាំង​ប៉ូលិសអន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឃុន សំបូរ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​ស្ថានទូត​ចិន បានធ្វើ​ការចុះ​ឆែកឆេរ និង​ត្រួតពិនិត្យ​ក្នុង​ភូមិគ្រឹះ​មួយកន្លែង​ក្បែរ​សណ្ឋាគារ​សុខា ស្ថិតនៅ​ភូមិ​១​សង្កាត់​៣ ក្រុងព្រះសីហនុ និង​មួយកន្លែង​ផ្សេងទៀត​នៅក្នុង​ផ្ទះ សំណាក់ គាង យូ ស្ថិតនៅ​ក្នុងភូមិ លេខ​៣ សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ ដោយបាន​ធ្វើការ​ឃាត់​ខ្លូន ជនជាតិ​ចិន បាន​ចំនូ​ន​សរុប ចំនូ​ន ១៦៨​នាក់​ក្នុងនោះ​ស្រី​១៩​នាក់ ដែល​គេ​សង្ស័យ​មាន​ពាក់ព័ន្ធ​បទល្មើស មួយ​ចំនូ​ន​នៅឯ​ប្រទេស​របស់​ខ្លូន​ហើយ​រត់​គេ​ខ្លូន​មក​ស​ង្ងំ​លាក់​ខ្លូន​ធ្វើ​ការងារ​ក្នុង​ខេត្ត​ព្រះសីហនុ​ប្រទេស​កម្ពុជា ។

​ពាក់ព័ន្ធ​ការចាប់​ខ្លូន​ជនជាតិ​ចិន​ខាងលើនេះ ពុំមាន​ប្រភពព័ត៌មាន​ជាក់លាក​ណាមួយ​ប្រាប់​ឲ្យ​ដឹង​ពី​មួល​ហេតុ​នៃ​ការចាប់​ខ្លូន​ជនជាតិ​ទាំង​១៦៨​នាក់​ច្បាស់លាស់​នេះ​ទេ ដោយ​គ្រាន់​ដឹងថា យុទ្ធនា​ការណ៍​នេះ ប៉ូលិសអន្តោប្រវេសន៍​ក​ម្ពុ​ជា​គ្រាន់តែ​ចូល​រូ​ម​សហការ​តាម​ការស្នើ​សុះ​របស់​ប៉ូលិស (INTERPOL) ប្រទេស​ចិន និង​ស្ថានទូត​ចិន​តែប៉ុណ្ណោះ ដោយ​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​បទល្មើស​មូ​យ​ចំនូ​ន​នៅក្នុង​ប្រទេស​ស្រុកកំណើត​របស់​ខ្លូន​ក្នុងពេល​កន្លងមក​។ ជន​ជាតិចិន​ទាំងអស់​បើតាម​កា​អះអាង​របស់​មន្ត្រីប៉ូលិស​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បញ្ជាក់ថា គេ​គ្រោង​និង​ដឹកបញ្ជូន​បន្តទៅ​ក្នុង​ភ្នំពេញ​ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម ដោយ បញ្ជូន​តាម​រថយន្តក្រុង​ចំនូ​ន​២​គ្រឿង​រងចាំ​ជាស្រេច​ផងដែរ​។​

​បើតាម​មន្ត្រី​ការិយាល័យ​អន្តរ​ប្រវេសន៍​មួយរូប នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ព្រះសីហនុ​ទ​ទូល​ការងារ​អន្តោប្រវេសន៍​បានបញ្ជាក់​ប្រាប់ថា ជនអន្តោប្រវេសន៍​ដែល​ចូលមក​កម្ពុជា យើង​បែង​ចែកជា ៣ ប្រភេទ ទី​១​គឺជា​ជនបរទេស បែប​ប្រភេទ​អន្តោប្រវេសន៍​ស្របច្បាប់ អ្នកវិនិយោគ​ដែល​គាត់​ចូលមក​សិក្សា​ស្វែងយល់​វិនិយោគ​ក្នុងប្រទេស​កម្ពុជា​។ ប្រភេទ​នេះ​គេ​បំពេញបែបបទ​នានា របស់​ក្រុមប្រឹក្សា​អ​ភី​វឌ្ឍន​កម្ពុជា (CDC)​។ មួយទៀត​ជនបរទេស ដែល​ចូលមក​សម្រាប់​បំរើការ​ងារ​ជា​ពាណិជ្ជករ ជា​អាជីវករ ឬ​ហត្ថ​ពលករ​បទេស ដែល​ចូលមក​បំរើកា​រងារ​តាម​រោងចក្រ​សហគ្រាស​នានា បច្ចុប្បន្ន ជនបរទេស​បែបនេះ​មាន​ច្រើន ។

​សូម​រំលឹក​ផងដែរ​នៅ​ខេត្ត​ព្រះសីហនុ​ជាពិសេស​ក្រុងព្រះសីហនុ នៅ​មួយរយៈ​ចុងក្រោយ​នេះ​គេ​សង្កេតឃើញថា មាន​ជនជាតិ​ចិន​យ៉ាងច្រើន ដែល​គេ​សង្ស័យថា អ្នកខ្លះ​មានច្បាប់ រីឯ​អ្នកខ្លះ​ពុំមាន​ច្បាប់ ប៉ុន្តែ​គេ​ពុំដែល​បានឃើញ​មន្ត្រី​ជំនាញ ដូចជា​ការិយាល័យ​អន្តរ​ប្រវេសន៍ ចុះ​ធ្វើការ​ឆែកឆេរ​ម្តងណា​ឡើយ ដរាបណា​មាន​មន្ត្រី​ចុះ​ពី​ក្រសួង ទើប​លោក​ស្នងការរង​ទទួល​ផែន​អន្តរ​ប្រវេសន៍ ចុះមក​ប​ង្ក្រ​ប់​កិច្ច ជុំវិញ​បញ្ហា​នេះ កែ​សង្ស័យថា លោកស្នងការ​រង​ទទួល​ផែន​អន្តរ​ប្រវេសន៍ ដែល​ទើប​តែងតាំង​ថ្មី ល្បី​ពុំ​ចុះ​សំ​រ៉ុង​ជា​មន្ត្រីក្រោមឱវាទ បានទទួល​លាភសក្ការៈ​ពី​ក្រុម​ជន​អន្តរ​ប្រវេសន៍​ខុសច្បាប់​ទាំងនោះ​ហើយ​មើលទៅ ។​បើ​ដូចជា​ការសង្ស័យ​នោះ​មែន សម្តេច​ក្រឡាហោម ស ខេង គួរ​ណាស់​តែ​ដាក់​មន្ត្រី​ជំនាញ​ចុះមក​ធ្វើការ​ឆែកឆេរ​អោយបាន​ញឹកញាប់​៕ សមុទ្រ​ខៀវ​ ​

KA-01-11-2015-22 KA-02-11-2015-34 KA-01-11-2015-23 KA-02-11-2015-25 KA-02-11-2015-26 KA-02-11-2015-24 KA-02-11-2015-27 KA-02-11-2015-29 KA-02-11-2015-30 KA-02-11-2015-31 KA-02-11-2015-32 KA-02-11-2015-33 KA-02-11-2015-28