កម្ពុជា​​​ប៉ះ​​ប្រ៊ុយណេ​ស្អែក លក់​​សំបុត្រ​​ទើប​​​​បាន​១៦៥​សន្លឹក​​ប៉ុណ្ណោះ​


កម្ពុជា​​​ប៉ះ​​ប្រ៊ុយណេ​ស្អែក លក់​​សំបុត្រ​​ទើប​​​​បាន​១៦៥​សន្លឹក​​ប៉ុណ្ណោះ​

​សំបុត្រ​ចូល​មើល​ការ​ប្រកួត​បាល់ទាត់​មិត្ត​ភាពអន្តរជាតិ​កម្ពុជា​ និង​ប្រ៊ុយណេ​ដែល​​​បាន​ចាប់​ផ្ដើម​លក់​តាំង​ពី​ថ្ងៃ​ទី៣១​ រហូត​ដល់​ថ្ងៃ​ទី២ ខែ​វិច្ឆិកា ឆ្នាំ​​២០១៥​នៅ​ច្រក​ចូល​ពហុ​កីឡដ្ឋាន​ជាតិ​​ទើប​​តែ​លក់​បាន​១៦៥ សន្លឹក​ប៉ុណ្ណោះ។

 

កម្ពុជា​​​ប៉ះ​​ប្រ៊ុយណេ​ស្អែក លក់​​សំបុត្រ​​ទើប​​​​បាន​១៦៥​សន្លឹក​​ប៉ុណ្ណោះ​
ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​កន្លង​មក​

 

​ប្រភព​មក​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​​កម្ពុជា​(FFC) ​ ដ៏​គូ​ឲ្យ​ទុក​ចិត្ត​ម្នាក់​​បាន​ឲ្យ​ដឹង​ថា ​​សម្រាប់​នា​ថ្ងៃ​ទី២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ នេះ​សំបុត្រ​មិន​ទាន់​បូក​សរុប​ឡើយ ប៉ុន្តែ​បើ​គិត​មក​ត្រឹម​​​ថ្ងៃ​ទី១​ ​ខែ​វិច្ឆិកា ឆ្នាំ​២០១៥​ម្សិលមិញវិញ​សំបុត្រ​លក់​បាន​តែ​ចំនួន​​១៦៥សន្លឹក​ប៉ុណ្ណោះ​ ក្នុង​នោះ​​ប្រភេទ​២​ម៉ឺន​រៀល​(​តំបន់​មាន​ដំបូល​)​ មិន​ទាន់​លក់​បាន​មួយ​សន្លឹក​ឡើយ។

 

​ប្រភព​បន្ត​ថា​ សំបុត្រ​នឹង​បន្ត​លក់​រហូត​ដល់​កម្ម​វិធី​ប្រកួត​​ជិត​បញ្ចប់​។ សំបុត្រ​មាន​ចំនួន២ប្រភេទ​គឺ​​តំបន់​គ្មាន​ដំបូល​ ៨​ពាន់​រៀល​ និង​តំបន់​មាន​ដំបូល ២​ម៉ឺន​រៀល។ សហព័ន្ធ​​កីឡា​បាល់ទាត់​កម្ពុជា​​(FFC) ​បាន ត្រៀម​​សំបុត្រ​ចូល​មើល​ការ​ប្រកួត​មិត្ត​ភាព​​អន្តរជាតិ​រវាង​ម្ចាស់​ផ្ទះ​ កម្ពុជា​ និង​ប្រ៊ុយណេ​ចំនួន​ ២៥០០០ សន្លឹក។ ​

 

​កម្ម​វិធី​​បាល់ទាត់​មិត្ត​កម្ពុជា ​និង​ប្រ៊ុយណេ​​ដំណើរ​ការ​ប្រកួត​នា​ម៉ោង៦:៣០​នាទី​ល្ងាច​ ថ្ងៃ​ទី៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​ ដែល​មាន​ការ​ផ្សាយ​​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​បាយ័ន​ BTV ផង​ដែរ៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​