Klopp៖ “នរណា​​មិន​ស្រលាញ់​ Coutinho?”


Klopp៖ “នរណា​​មិន​ស្រលាញ់​ Coutinho?”

បន្ទាប់​ពី​ឃើញ​ Liverpool យក​ឈ្នះ​លើ​ Chelsea កាល​ថ្ងៃ​សៅរ៍ ​លោក​ Jurgen Klopp​ អ្នកចាត់ការ​ថ្មី​ក្រុម​ហង្ស​ក្រហម បាន​និយាយ​​​ចោទ​ជា​សំនួរ​ថា​ “នរណា​មិន​ស្រលាញ់​ Philippe Coutinho?”។

 

Klopp៖ “នរណា​​មិន​ស្រលាញ់​ Coutinho?”

Jurgen Klopp​ ឱប​ Philippe Coutinho (កណ្តាល)

 

កីឡាករ​ឆ្នើម​ជម្រើស​ជាតិ​ប្រេស៊ីល​ Coutinho បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់ ជួយ​ឲ្យ​ Liverpool វាយ​បក​យក​ឈ្នះ​លើ​ Chelsea ៣-១ នៅ​ Stamford Bridge ​ដែល​ធ្វើ​ឲ្យ​ក្រុម​តោ​ខៀវ​​របស់​លោក​ Jose Mourinho កាន់​តែ​ដុន​ដាប​ទៀត​នៅ​ Premier League។

 

​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ បាន​​​ប្រាប់​ដល់​ Liverpool Echo ថា៖ “តើ​អ្នក​បាន​ឃើញ​៣​ប្រកួត​ចុង​ក្រោយ​ទេ? Coutinho គឺជា​កីឡាករ​ដ៏​អស្ចារ្យ ហើយ​យើង​មិន​​បាច់​ពិពណ៌នា​ពី​សមត្ថភាព​របស់​គាត់​ទេ។ ខ្ញុំ​មិន​ចាប់​អារម្មណ៍ អ្វី​ដែល​គាត់​ធ្វើ​មិន​ល្អ​ពី​មុន​ទេ។ ខ្ញុំ​បាន​និយាយ​ទៅ​គាត់ ប៉ុន្តែ​ការងារ​របស់​ខ្ញុំ គឺ​ត្រូវ​ជួយ​គាត់ មិន​មែន​និយាយ​ពី​អ្វី ដែល​គាត់​ធ្វើ​មិន​ល្អ​ទេ”។

 

Klopp៖ “នរណា​​មិន​ស្រលាញ់​ Coutinho?”

 

“ខ្ញុំ​ស្រលាញ់​កីឡាករ​នេះ។ នរណា​មិន​ស្រលាញ់​ Coutinho? ប៉ុន្តែ​ខ្ញុំ​មិន​រំពឹង​ឲ្យ​គាត់​ ត្រូវ​តែ​ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ​ទេ។ ខ្ញុំ​គ្រាន់​​តែ​ចង់​ឲ្យ​គាត់​ខំ​ធ្វើ​ការ និង​ព្យាយាម​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ជា​រៀងរាល់​ថ្ងៃ។ នេះ​ជា​អ្វី​ដែល​ Coutinho កំពុង​តែ​ធ្វើ និង​ជា​អ្វី​ដែល​ក្រុម​របស់​យើង​កំពុង​ធ្វើ​ដូច​គ្នា។ នេះ​ជា​របៀប​ ដែល​យើង​ត្រូវ​បោះ​ជំហាន​មួយ​បន្ទាប់​ទៀត”។ បុរស​វ័យ​៤៨​ឆ្នាំ បន្ថែម៕

 

-ចុចអាន៖ Chelsea បន្ត​ភាព​ដុនដាប​ក្រោយ​ចាញ់​ Liverpool ៣- ១ យប់​មិញ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ mirror