Ronaldo ផ្ញើ​អាវ​ឲ្យ​បុរស​ធាត់​បំផុត​លើ​លោកដែល​ទទួល​ការ​វះកាត់

Ronaldo ផ្ញើ​អាវ​ឲ្យ​បុរស​ធាត់​បំផុត​លើ​លោកដែល​ទទួល​ការ​វះកាត់

​​អ្នក​ជំងឺ​ម្នាក់​ឈ្មោះ Andres Moreno មាន​ទង្ងន់ ៩៦០ផោន (៤៣៥គីឡូក្រាម) ​ត្រូវ​គេ​ចាត់​ទុក​ថាជា​បុរស​ធាត់​បំផុត​នៅ​ក្នុង​លោក បាន​ទទួល​អាវ​មាន​ទាំង​ហត្ថលេខា​នៅ​លើ​នោះ ពី​សំណាក់​ខ្សែ​ប្រយុទ្ធ Real Madrid កីឡាករ Cristiano Ronaldo។

 

Ronaldo ផ្ញើ​អាវ​ឲ្យ​បុរស​ធាត់​បំផុត​លើ​លោកដែល​ទទួល​ការ​វះកាត់
 

Moreno វ័យ៣៧ឆ្នាំ បាន​វះ​កាត់​ដំណាក់​កាល​ដំបូង ដើម្បី​ព្យាបាល​ជំងឺ​ធាត់​របស់​ខ្លួន ហើយ​ក្រោយ​ពី​ការ​វះកាត់​ទទួល​ជោគជ័យ រូប​គាត់​បាន​ដឹង​ដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​សឹង​មិន​គួរ​ឲ្យ​ជឿ​មួយ​ បន្ទាប់​ពី​ដឹង​ថា កីឡាករ Ronaldo បាន​ផ្ញើ​កាដូ​មក​ឲ្យ​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត។

 

បុរស​ជន​ជាតិ​ម៉ិកស៊ិក​បង្ហាញ​ក្ដី​រំភើប​របស់​ខ្លួន​ថា៖ “ខ្ញុំ​សូម​អរគុណ​អ្នក​ទាំង​អស់​គ្នា ពិសេស​គឺ Ronaldo ដែល​ចាប់​អារម្មណ៍​លើ​ស្ថានភាព​ជំងឺ​របស់​ខ្ញុំ។ ពេល​ខ្លះ​មនុស្ស​អាច​គិត​ថា ខ្លួន​រស់នៅ​ឯកា​ពី​អ្នក​ដទៃ ប៉ុន្តែ​ការ​ពិត​វា​មិន​ដូច្នេះ​ទេ។ ឥលូវ​នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ទទួល​បាន​កាដូ​ថ្ងៃ​បុណ្យ​ណូអែល​ដ៏ ពិសេស​មុន​ពេល​កំណត់”៕

 

Ronaldo ផ្ញើ​អាវ​ឲ្យ​បុរស​ធាត់​បំផុត​លើ​លោកដែល​ទទួល​ការ​វះកាត់
 

 

ចុចអាន៖ ក្មេង​ប្រុស​ដែល Ronaldo ​បាន​ជួយ​ពី​គ្រោះ​ស៊ូណាមិ​បាន​ជួប idol ទៀត​ហើយ
 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ foxsoccer