យន្តហោះ​ពាណិជ្ជកម្ម C-919 របស់​ចិន​ផលិត​បាន​ហើយ

យោង​តាម​ស៊ី​ន​ហួ​ថា យន្តហោះ​ពាណិជ្ជកម្ម​ធុន​ធំ​ផលិត​ដោយ​ប្រទេស​ចិន​ធុន C-919 បាន​ចេញពី​កន្លែង​ដំឡើង​ហើយ ហើយ​កាលពី​ថ្ងៃ​ទី​២ វិច្ឆិកា នៅ​ក្រុង​សៀង​ហៃ ។

មាន​កៅអី​១៥៨ ហើយ​មាន​លទ្ធភាព​ហោះហើរ​បាន​ចម្ងាយ​៤.០៧៥​គីឡូម៉ែត្រ យន្តហោះ​នេះ​ផលិត​ដោយ​ក្រុមហ៊ុន COMMERCIAL AIRCRAFT CORPORATION OF CHINA (COMAC) ។

យន្តហោះ C-919 នឹង​ធ្វើការ​ហោះហើរ​ជា​លើក​ដំបូង​នា​ឆ្នាំ​ខាង​មុខ រួច​នឹង​ចាប់ផ្តើម​ការ​ហោះហើរ​សាកល្បង​សម្រាប់​រយៈពេល​៣​ឆ្នាំ​មុន​នឹង​ដាក់​ធ្វើ​ពាណិជ្ជកម្ម ។ ក្រុមហ៊ុន COMAC គូសបញ្ជាក់​ថា បាន​ទទួល​ការ​បញ្ជា​ទិញ​ចំនួន​៥១៧ ពី​សំណាក់​អតិថិជន​ចិន និង​បរទេស​ចំនួន​២១​នូវ​យន្តហោះ​ម៉ូ​ដែល​នេះ ៕