នៅ​ប្រទេស​បង់​ក្លា​ដេ​ស មាន​ប្រពន្ធ​ច្រើន​ត្រូវ​បង់ពន្ធ​

Sanofi

នៅ​ប្រទេស​បង់​ក្លា​ដេ​ស ប្រជាជន​ភាគច្រើន​ជា​អ្នក​កាន់សាសនា​អ៊ីស្លាម ។ ដូច្នេះហើយ​គេ​ប្រទះ​ឃើញថា​
​នៅក្នុង​គ្រួសារ​និ​មួយៗ​នៃ​ប្រទេសមួយ​នេះ​មាន​ករណី​ប្តី​មួយ ប្រពន្ធ​ច្រើន ។ ប៉ុន្តែ ដើម្បី​ចៀសវាង​កុំ​ឲ្យ​ពួក​បុរស អ្នក មានទ្រព្យ​រៀបការ​ប្រពន្ធ​ច្រើនពេក​ស្រេច​តែ​ចិត្ត​ដែល​អាច​បណ្តាល​ឲ្យ​សង្គម​មួយ​ស្ថិតក្នុង​ភាព​តានតឹង​និង ច្រ បូក​ច្របល់​នោះ ទើប​រដ្ឋាភិបាល​ប​ចេញ​ច្បាប់​កំណត់​ដូចតទៅ​នេះ​៖

​បុរស​ម្នាក់​ក្រោយពេល​រៀបការ​ជាមួយនឹង​ប្រពន្ធ​ទី ១ រួច ហើយ​ចង់​បន្ត​រៀបការ​ជាមួយ​ប្រពន្ធ​ទី ២, ទី ៣ ឬ​ទី ៤ ទៀត​នោះ គឺ​ដាច់ខាត​ត្រូវតែ​បង់ពន្ធ ។ ហើយ​កាលបើ​មាន​ប្រពន្ធ​កាន់តែច្រើន​ក៏ត្រូវ​បង់ពន្ធ​កាន់តែ ច្រើន ដែរ ។ ចំពោះ​ច្បាប់​ដែល​បាន​ចែងថា អ្នក​ដែលមាន​ប្រពន្ធ​ច្រើន​ត្រូវ​បង់ពន្ធ​នោះ គឺ​ចាប់ផ្តើម​ដំនើរការ​តាំងតែ​ពី​ខែ កក្កដា ឆ្នាំ ២០០៦ មកម្ល៉េះ ។ រីឯ ប្រាក់​ព័ន្ធ​ដែលជា​បន្ទុក​រប​ស់បុរ​ស​ជា​ប្តី​ត្រូ​បង់​នោះ គឺ​ប្រពន្ធ​ទី ២ ត្រូវ​បង ១ ម៉ឺ​ន​Taka (​លុយ​បង់​ក្លា​ដេ​ស​) ។ ប្រពន្ធ​ទី ៣ ឡើងដល់ ៣​ម៉ឺន ប្រពន្ធ​ទី ៤ ត្រូវ​បង់ ៤​ម៉ឺន ហើយ​ប្រពន្ធ​ទី ៥ និង​ទី ៦ លើង​ទៅ គឺ​ត្រូវ​ឡើង​បន្ថែម ១ មុ​ឺ​ន ជា​បន្តបន្ទាប់ ។​ ​

​គួរ​រំលឹក​ផងដែរ​ថា កាលពី​មិនទាន់​ចេញ​ច្បាប់​មាន​ប្រពន្ធ​ច្រើន​ត្រូវ​បង់ពន្ធ​នោះគេ​សង្កេត​ពួក​បុរសៗ​ដែ ល​ជា​អ្នកមាន​ទ្រព្យ​យកប្រពន្ធ​ច្រើន​ស្រេច​តែ​ចិត្ត ដែល​ករណីបែបនេះ គឺជា​ការធ្វើ​បាប​ដល់​ពួក​បុរសៗ​ដែល​ខ្សត់ ទ្រព្យ​មិនអាច​រកប្រពន្ធ​បានឡើយ ។ ដូច្នេះ​ពួក​បុរស​ខ្សត់​ទ្រព្យ​តែងតែ​ចូល​ហ៊ុន​គ្នា​រៀបការ​ប្រពន្ធ ។ បានន័យថា ប្រ ពន្ធ ១ ប្តី ២ ។ ក្រៅពី​នោះគេ​ក៏​សង្កេតឃើញ​ផងដែរ​ថា ចំពោះ​តួនាទី​និង​ឋានៈ​របស់​ស្ត្រី​ជនជាតិ​បង់​ក្លា​ដេ​ស គឺ មាន​កម្រិត​ទាប​ខ្លាំងណាស់ ព្រោះ​កាលបើ​មាន​បុរស​ណា​ម្នាក់​ចង់​លែងលះ​ប្រពន្ធ គឺ​គ្រាន់តែ​និយាយថា «​បង​លែង ត្រូវការ​អូន​ហើយ​» ហើយ​អាច​និយាយ​ពាក្យ​ទាំងអស់នេះ​ពី ៣ ទៅ ៤ ដង​ទុក​ជាការ​ស្រេច ។ ប៉ុន្តែ​អ្វី​ដែលជា សំណាងអាក្រក់​របស់​ប្រពន្ធ​នោះ គឺ​បន្ទាប់ពី​លែងលះ​មិន​ទទួលបាន​អ្វី​ទាំងអស់​សូម្បីតែ​កូន គឺ​ចេញពីផ្ទះ​ប្តី​ដោយ ខ្លូន​ទទេ ៕ គ ឡេង​


Related