ពេជ្រ សោភា ចេញមុខ​ប្រតិកម្ម​រឿង​ថា​បទ​ចម្រៀង​របស់​នាង Copy

Sanofi

​តារាចម្រៀង​ចាស់វស្សា​ជ្រកកោន​ក្រោម​ទ្រនំ​ផលិតកម្ម​រស្មី​ហង្ស​មាស ពេជ្រ សោភា ថ្មីៗ​នេះ​បាន​ពើបប្រទះ​នឹង​ព្យុះ​រិះគន់​ទៀត​ហើយពី​សំណាក់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ដែល​តែងតែ​បន្តុះបង្អាប់ និង មើលងាយ​នាង​។​​ជាក់ស្តែង​ក្រោយពី​ទើបតែ​ទទួល​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី Account Facebook ដែលមាន​ឈ្មោះថា Killy Love ទាក់ទង​នឹង​រឿង ពេជ្រ សោភា ទៅ​សម្តែង​នៅ​ប្រទេស​កូរ៉េ​រួចមក​នោះ ថ្មីៗ​នេះ​ទៀត​តារាចម្រៀង​ដែល​កំពុង​មមាញឹក​រឿង​តែង​និពន្ធ​ទំនុកច្រៀង​ថ្មី​មិន​ចម្លង​ពី​គេ​រូបនេះ​ក៏បាន​ប្រទះ​នឹង​សារ​រិះគន់​មួយ​ផ្សេងទៀត​តាមរយៈ page ដែលមាន ឈ្មោះថា Troll The Voice Cambodia Ket Marrie ដែល​សរសេរថា «​ចង់​ថាឱ្យ​កញ្ញា​ណា​?

Solo Album ព្រាប សុវត្ថិ និង ឱក សុគន្ធ​កញ្ញា យក​ពី​ចិន​ទាំង​ដុល កប់ៗ ហើយ​បទ Original Song របស់ សោភា វិញ បទ​ខ្លះ​យក​ភ្លេង​មកពី​គេ Remix ចូលគ្នា​ក៏​ថា Original ដែរ ឱ្យ​តែមាន​ភ្លេង​គេ​តែ​តិច​ក៏​ថា Copy ដែរ ហើយ​បទ Up របស់ ពេជ្រ សោភា យកតាម​បទ​របស់ Far Earth Moment Turn up the love យក​ពី​គេ​ទាំង​ភ្លេង​ថា Original ដែរ មិនចេះ​ខ្មាស​គេ​…»​។​

ឆ្លើយតប​នឹង​សារ​រិះគន់​ក្នុង​បំណង​ជាន់ពន្លិច​នេះដែរ ម្ចាស់​បទ​«​កាហ្វេ ១៥០០» ពេជ្រ សោភា បានបង្ហាញ​ពី​អារម្មណ៍​ឆួល​ឆេះ​ដែល​ហាក់​ទប់​មិន​ជាប់​នេះ​ទៅវិញ​ថា​«​ខំ​ធ្វើ​បទ Original ហើយ នៅតែ​មិនទាន់​ត្រូវចិត្ត​អូន​ទៀត​!!! បង​និយាយថា បទ Up បទ Original ពី​ពេលណា​អូន នៅ​កន្លែង​ណា​? មាន​មើល Album Solo Original បងអត់ ក្នុង​ហ្នឹង​មាន​បទ Up ទេ​? មុន​និយាយ ឱ្យ​ច្បា​ស់សិន​អូន ហើយ​បទ​ណាខ្លះ​ដែល​អូន​ថា Remix ភ្លេង​ហ្នឹង​អូន​? បង​ដឹង​អូន​មិនសូវ​ចូលចិត្ត​បង​ទេស្អប់​ក៏​ស្អប់​ចុះ បើ​មិន​គាំទ្រ​កុំ​ព្យាយាម​ជាន់ពន្លិច​!!!»។

​តាមមើល ពេជ្រ សោភា លើក​នេះ​ហាក់​បង្ហាញឱ្យឃើញថា​នាង​ខឹងសម្បា​នឹង​ពាក្យរិះគន់​នេះ​ខ្លាំងណាស់ ទើបបានជា​នាង​ប្រើពាក្យ​ថា បើ​មិន​គាំទ្រ​កុំ​ជាន់​បន្លិច ដូច្នេះ​។​​គួរ​រំឭក​ដែរ​ថា មួយរយៈ​កន្លងមក តារាចម្រៀង ពេជ្រ សោភា និង តារាចម្រៀង​ពូកែ​រ៉េ​ប ដេ​វិដ ជា​ដៃគូ​បាន​ចាប់ដៃគ្នា​និពន្ធ​ទំនុកច្រៀង និង ប៉ា​រ៉ូ​ល​ថ្មីៗ​ជាច្រើន​ឃើញថា​បានទទួល​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​មហាជន ដែលមាន​ដូចជា​បទ​«​កាហ្វេ ១៥០០» បទ​«lonely» បទ​«​ម៉ាក់​ដឹង​ប្រយ័ត្ន​ម៉ាក់​វាយ​» និង បទ​ជាច្រើន​ផ្សេងទៀត​ផងដែរ ៕ អា​ទីល​



Related