តើ Huawei Honor 4X មានលក្ខណៈសម្បត្តិអ្វីខ្លះ ? ជាមួយនឹងតម្លៃដែលមិនគួរអោយជឿ

តើ Huawei Honor 4X មានលក្ខណៈសម្បត្តិអ្វីខ្លះ ? ជាមួយនឹងតម្លៃដែលមិនគួរអោយជឿ

Huawei Honor 4X គឺជាស្មាតហ្វូនទំនើបមួយដែលបានចេញលក់នៅលើទីផ្សារយូរគ្រាន់ហើយដែរ វាមានរូបរាងយ៉ាងសាមញ្ញ ធំល្មម ស្តើង រឹងមាំ ងាយស្រួលចាប់កាន់ ប្រើប្រាស់ស៊ីមពីរ អេក្រង់ទំហំ 5.5 អ៊ីង ជាប្រភេទ IPS LCD capacitive ជាមួយនឹងរីសូលូសិន 720 x 1280 pixels អាចបង្ហាញរូបភាព វីដេអូ បានយ៉ាងច្បាស់ល្អ ត្រជាក់ភ្នែក ។ Honor 4X បានបំពាក់នូវកាមេរ៉ាក្រោយទំហំ 13 មេកាភិចសែល អមជាមួយនឹង LED Flash ធំមួយគ្រាប់ ដែលអាចអោយយើងថតរូប ថតវីដេអូ បានយ៉ាងច្បាស់ល្អ និងមានទំហំធំ មិនថាពេលយប់ ឬក៏ពេលថ្ងៃ ចំនែកកាមេរ៉ាមុខវិញគឺមានទំហំ 5 មេកាភិចសែល អាចអោយយើងថតរូប Selfie បានយ៉ាងច្បាស់ល្អផងដែរ ។ Honor 4X មានមេម៉ូរីម៉ាស៊ីនទំហំ 8 ជីកាបៃ សំរាប់ផ្ទុកឯកសារ ហើយអាចបន្ថែមមេម៉ូរីកាតបានដល់ 32 ជីកាបៃ ប្រើស៊ីភីយូប្រភេទ Octa-core 1.2 GHz Cortex-A53 និង Quad-core 1.2 GHz Cortex-A53 រ៉េមទំហំ 2 ជីកាបៃ ដែលអាចអោយការដោនឡូតកម្មវិធី ហ្គេម បានលឿនទាន់ចិត្ត ព្រមទាំងអាចលេងហ្គេម ប្រើអ៊ីនធឺណេត បើកកម្មវិធីផ្សេងបានយ៉ាងរលូនផងដែរ ។ Honor 4X មានបីព៌ណសំរាប់ជ្រើសរើសគឺ ព៌ណស ព៌ណខ្មៅ និងព៌ណមាស រីឯតម្លៃរបស់ស្មាតហ្វូននេះគឺប្រហែល 210 $
ឥឡូវនេះយើងខ្ញុំនឹងបង្ហាញលក្ខណៈសម្បត្តិរបស់ Huawei Honor 4X ដែលមានដូចខាងក្រោម៖

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 5.5 inches (720 x 1280 pixels)
  • បន្ទះឈីប : HiSilicon Kirin 620
  • CPU : Octa-core 1.2 GHz Cortex-A53 & Quad-core 1.2 GHz Cortex-A53
  • RAM : 2 GB
  • Memory ខាងក្នុង : 8 GB
  • Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ 200 GB
  • កាមេរ៉ាក្រោយ : 13 MP (4208 x 3120 pixels), autofocus, LED flash
  • កាមេរ៉ាមុខ : 5 MP
  • ថាមពលថ្ម : Non-removable Li-Po 3000 mAh
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v4.4.2 (KitKat)/ v5.0 (Lollipop), planned upgrade to v6.0 (Marshmallow)
  • ពណ៌ : White, Black

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus តើ Huawei Honor 4X មានលក្ខណៈសម្បត្តិអ្វីខ្លះ ? ជាមួយនឹងតម្លៃដែលមិនគួរអោយជឿ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com តើ Huawei Honor 4X មានលក្ខណៈសម្បត្តិអ្វីខ្លះ ? ជាមួយនឹងតម្លៃដែលមិនគួរអោយជឿ

ចុះថ្ងៃទី 02 ខែវិច្ឆកា ឆ្នាំ 2015 ម៉ោង ០៤:៣០ ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

តើ Huawei Honor 4X មានលក្ខណៈសម្បត្តិអ្វីខ្លះ ? ជាមួយនឹងតម្លៃដែលមិនគួរអោយជឿ
តើ Huawei Honor 4X មានលក្ខណៈសម្បត្តិអ្វីខ្លះ ? ជាមួយនឹងតម្លៃដែលមិនគួរអោយជឿ