តុលាការបង្គាប់ ឱ្យស៊ើបអង្កេត ជាថ្មីលើគណនី Facebook លោក ផែង វណ្ណៈ និងលោកស្រី ហង្ស បុរី ក្នុងរឿងបរិហារកេរ្តិ៍

ភ្នំពេញ ៖ សាលាដំបូង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកានេះ បានបង្វែឱ្យមាន ការស៊ើបអង្កេតជាថ្មី ទៅលើគណនី Facebook លោក ផែង វណ្ណៈ មន្រ្តីក្រសួងមហាផ្ទៃ និងជនសង្ស័យម្នាក់ទៀត លោកស្រី ហង្ស បុរី ជុំវិញករណីបរិហារកេរ្តិ៍លើលោកស្រី កែវ ម៉ាលី សមាជិកព្រឹទ្ធសភា នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook។

លោក ផែង វណ្ណៈ បាននិយាយប្រាប់ឲ្យដឹងថា៖ ការប្រកាសសាលក្រមសម្រេចបង្វែរសំណុំរឿងរបស់លោក ឱ្យមានការស៊ើបអង្កេតជាថ្មីនេះ ត្រូវបានធ្វើឡើងដោយចៅក្រម តុប ឈុនហេង អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងព្រះរាជអាជ្ញា ហ៊ីង ប៊ុនថន នៅវេលាម៉ោង២៖៤៥នាទីរសៀល ថ្ងៃចន្ទនេះ។ នេះបើតាមប្រភពព័ត៌មានពីមន្រ្តីតុលាការ។

លោក ផែង វណ្ណៈ ត្រូវបានលោកស្រី កែវ ម៉ាលី ប្តឹងទាមទារសំណងជំងឺចិត្តចំនួន ៥ម៉ឹនដុល្លារ និងប្តឹងទាមទារសំណងពីលោកស្រី ហង្ស បូរី ចំនួន១០ម៉ឺនដុល្លារ «ពាក់ព័ន្ធនឹងការផ្សព្វផ្សាយនៅលើ Facebook ថាលោកស្រី កែវ ម៉ាលី ជាសាហាយស្មន់របស់លោកឧត្តមសេនីយ៍ សៀក សុជាតិ»។

បើតាមប្រភពព័ត៌មានស្និទ្ធនឹងលោក ផែង វណ្ណៈ បានឱ្យដឹងថា ចំពោះករណីនេះ លោក ផែង វណ្ណៈ គ្រាន់តែជាអ្នកចែកចាយ បន្តការសរសេរវាយប្រហារ លោកស្រី កែវ ម៉ាលី ពីលោក ព្រំ សាន តែប៉ុណ្ណោះ ចំណែកលោកស្រី ហង្ស បូរី ជាអ្នក Comment លើអ្វីដែលលោក ផែង វណ្ណៈ បានចែកចាយបន្ត។

សូមជំរាបថា ចំពោះរឿងនេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលា បានសម្រេចឱ្យ លោក ព្រំ សាន្ត អនុប្រធាននាយកដ្ឋានព័ត៌មាន នៃក្រសួងព័ត៌មាន និងលោកស្រី មុំ ម៉ានុត អតីតភរិយាលោកឧត្តមសេនីយ៍ សៀក សុជាតិ នាយរងសេនាធិការចម្រុះ និងនាយកទីចាត់ការព្រំដែន ក្រសួងការពារជាតិ សងជំងឺចិត្តទៅលោកស្រី កែវ ម៉ាលី សមាជិកព្រឹទ្ធសភាម្នាក់ៗ ១០លានរៀល រួមទាំងពិន័យប្រាក់ ចំនួន ៥លានរៀលសម្រាប់បង់ចូលរដ្ឋ ។

លោក ព្រំ សាន្ត និងលោកស្រី មុំ ម៉ានុត ត្រូវបានលោកស្រី កែវ ម៉ាលី ប្តឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈ បន្ទាប់ពីបានសរសេរបង្ហោះរិះគន់ លោកស្រី កែវ ម៉ាលី នៅលើបណ្តាញសង្គម Facebook ថាមានសាហាយស្មន់ ជាមួយលោក សៀក សុជាតិ។

កាលពីខែសីហា កន្លងទៅ Facebook របស់លោក ព្រំ សាន ដែលដកស្រង់ប្រភពព័ត៌មាន ពីអតីតភរិយា របស់លោកឧត្តមសេនីយ៍ សៀក សុជាតិ គឺលោកស្រី មុំ ម៉ានុត បានសរសេរដាក់ជាសញ្ញាសួរថា៖ អ្នកណាថា កែវ ម៉ាលី ជាជំទាវទី៤ របស់លោកឧត្តមសេនីយ៍ សៀក សុជាតិ? លោក ព្រំ សាន បានសរសេរបន្តថា ម្ចាស់វិមានចរណៃលោកជំទាវ កែវ ម៉ាលី មិនអាចជាជំទាវទី៤ របស់លោកសៀក សុជាតិ បានទេ បើអាចគឺអាចជាសាហាយស្មន់ច្រើនជាង ព្រោះលោក សៀក សុជាតិ នៅជាប់ចំណងអាពាហ៍ពិពាហ៍ ជាមួយប្រពន្ធស្របច្បាប់ ដែលមានចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០០៩ នៅឡើយ៕

តុលាការបង្គាប់ ឱ្យស៊ើបអង្កេត ជាថ្មីលើគណនី Facebook លោក ផែង វណ្ណៈ និងលោកស្រី ហង្ស បុរី ក្នុងរឿងបរិហារកេរ្តិ៍

លោកស្រី កែវ ម៉ាលី និងលោកផែង វណ្ណៈ