ជំពាក់លុយជនរងគ្រោះ អត់មានលុយសង ជួលឃាតកចាក់ សម្លាប់ជនរងគ្រោះ

ក្រចេះ ៖ សេចក្តីរាយការណ៍ បានឲ្យដឹងថា មានករណីឃាត់កម្មមួយ បានកើតឡើងដោយ ជនសង្ស័យ ម្នាក់ បានចាក់សម្លាប់ស្ត្រីម្នាក់ ដេកគ្រោមផ្ទះម្នាក់ឯង បណ្ដាលឲ្យស្លាប់ នៅក្នុងថ្លុកឈាម កាលពីវេលា ម៉ោង២និង៤០នាទីរំលងអាធ្រាត់ថ្ងៃទី២ ខែវិច្ឆកា ឆ្នាំ២០១៥ នៅភូមិអូរពោធិឃុំក្បាលដំរីស្រុកសំបូរខេត្តក្រចេះ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីឃាត់កម្មគិត ទុកជាមុនបង្កឡើង ដោយជនសង្ស័យម្នាក់ បានយក ថ្នាំដាក់បំពុលសម្លាប់សត្វឆ្កែ របស់ជនរងគ្រោះហើយ ចូលទៅក្រោមផ្ទះ យកដែកចុងស្រួច ចាក់ចំដើម ទ្រូង ខាងឆ្វេងជនរងគ្រោះ បណ្ដាលឲ្យស្លាប់ នៅលើប៉ៅអ៊ីក្រោម ផ្ទះយ៉ាងអណោច អធម៍បំផុត ។ ហើយជនរងគ្រោះមានឈ្មោះហ៊ិន ភាព ភេទស្រី អាយុ៦១ឆ្នាំ មុខរបរអ្នករកស៊ីរាប់លុយ និងចងការ ប្រាក់រស់នៅភូមិឃុំកើតហេតុខាងលើ។

លោកឈិន សំបូរ អធិការងស្រុកសំបូរ បានឲ្យដឹងថា ក្រោយពីកើតហេតុលោកដឹក នាំកលាំងចុះទៅ ត្រួត ពិនិត្យនិងស្រាវជ្រាវរហូតដល់ម៉ោង១២ថ្ងៃត្រង់ឃាត់ខ្លួនជនសង្សយ័បានម្នាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះឡឹក ចាន់វាសនា ហៅក្លូ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឃុំជាមួយជនរងគ្រោះ ។ លោកបន្តទៀតថា ក្រោយពីឃាត់ខ្លួនជនសង្ស័យរូបនេះ ហើយក៍ ឈានទៅឃាត់ខ្លួនជនសង្សយ័ម្នាក់ទៀតឈ្មោះស៊ុន វានី ហៅវិន ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅ ភូមិចង្ហប ឃុំក្បាលដំរី ខេត្តក្រចេះ ។ ហើយការឃាត់ខ្លួនជន សង្សយ័នេះដោយសារ ជនសង្សយ័ បានជួលឈ្មោះឡឹក វាសនា ហៅក្លូ អោយទៅសម្លាប់ជនរងគ្រោះ ក្នុងតំលៃ២០០០០០០៛ (ពីរលានរៀល)តាំងពី៣ខែមុន ហើយជនសង្សយ័ឈ្មោះឡឹក វាសនា បានទៅជួលគេបន្តតែគេ មិនធ្វើហើយឈ្មោះឡឹក វាសនា ចាយលុយអស់ហើយជនសង្សយ័ឈ្មោះស៊ុន វានី ក៍បានទាលុយពីឈ្មោះឡឹក វាសនាវិញ តែមិនមានលុយសង ទើបសំរេចទៅសម្លាប់ ជនរងគ្រោះតែម្ដងទៅ ។មូលហេតុដែលជនសង្សយ័ឈ្មោះស៊ុន វានី ហៅវិនជួលឈ្មោះឡឹក វាសនា អោយទៅសម្លាប់ ជនរងគ្រោះ ព្រោះជនសង្សយ័ (ស៊ុនវានីហៅវិន) បានចងការប្រាក់ពី ជនរងគ្រោះចំនួន៣៥០០ដុល្លារ អាមេរិកមិនបានសងជាច្រើនខែឆ្នាំ ហើយការប្រាក់ទាំងការទាំងដើមឡើង ដល់ចំនន៧០០០ដុល្លារ ទើបឈានដល់ ជួលកេឲ្យសម្លាប់ជនរងគ្រោះ។

បច្ចុប្បន្ន ជនសង្សយ័ទាំង២នាក់ ត្រូវយកទៅឃុំបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកសំបូរ ដើម្បីសួរនាំនិងកសាងសំណុំរឿងបន្ត ៕