លោក គង់ គាំ ប្រធាន​គណបក្ស សម រង្ស៊ី បានសម្រេច ចូលនិវត្តន៍ ឈប់​ធ្វើ​នយោបាយ​

ភ្នំពេញ: ​អតីតរដ្ឋមន្ត្រី​ការបរទេស និង​ជា​ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ បាន​ប្រកាស​​ឈប់​​ធ្វើ​​នយោ​បាយ​​ទៀត​ហើយ ចាប់​ពី​​ថ្ងៃ​ចន្ទ ទី​២​វិច្ឆិកា​នេះ​តទៅ​។ លោក​គង់​គាំ ក៏​ជា​សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណៈកម្មការ​ទី​១​របស់​ព្រឹទ្ធសភា​ផងដែរ​។ ក្នុង​លិខិត លោក​គង់​គាំ បានបញ្ជាក់​មូលហេតុ​ថា ការចូលនិវត្តន៍ ឈប់​ធ្វើ​នយោបាយ​នេះ គឺ​ដោយសារតែ​សុខភាព និង​វ័យ​កាន់តែច្រើន​របស់លោក​។​
 
លោក គង់ គាំ បានបញ្ជាក់​ក្នុង​លិខិត​ចុះ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ថា ដោយ​មូលហេតុ​សុខ​ភាពមិន​បរិបូរណ៍ គឺមាន​អាយុ​ដល់​ទៅ ៧៥​ឆ្នាំ ដែល​ស្ថិតក្នុង​ភាព​ជរា​ព្យាធិ​ជាប្រចាំ​ទៅហើយនោះ រូបលោក​បានសម្រេច​ចិត្ត ចូលនិវត្តន៍​ពី​ការងារ​ព្រឹទ្ធសភា និង​ដកឃ្លា​ពី​នយោបាយ​។​

​ការសម្រេចចិត្ត​លាឈប់​ពី​ឆាកនយោបាយ​របស់លោក​គង់​គាំ នាពេលនេះ គឺ​បាន​កើតឡើង​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ ក្រោយពី​មាន​ហេតុការណ៍​វាយ​លោក​គង់ សុភា អ្នកតំណាងរាស្ត្រ និង​ជា​កូនប្រុស​របស់លោក កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥​។​

​សូម​រម្លឹកថា លោក​គង់​គាំ បានរួម​បង្កើត​គណបក្ស ជាមួយនឹង​លោក​សមរង្ស៊ី ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥ ក្នុងនាម​ជា​អនុប្រធាន​គណបក្ស ហើយ​បាន​ឡើងកាន់តំណែង​ជា​ប្រធាន​គណបក្ស​សមរង្ស៊ី ជំនួស​លោក​សមរង្ស៊ី កាលពី​ឆ្នាំ​២០១២ នៅពេល​លោក​សមរង្ស៊ី ទៅ​រួម​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​លោក​កឹម​សុខា​៕​