កម្មករសំណង់ មកពីតាកែវ និងមន្ត្រីរាជការ នៅភ្នំពេញ ទទួលរង្វាន់ ៣ម៉ឺនដុល្លារ ក្នុងម្នាក់ ពី Cellcard

ភ្នំពេញ៖ នៅថ្ងៃទី០២ ខែវិឆ្ឆិកា ឆ្នាំ២០១៥នេះ ក្រុមហ៊ុន Cellcard បានប្រគល់រង្វាន់ទឹក ប្រាក់ចំនួន ៦ម៉ឺនដុល្លារ អាមេរិក ជូនទៅដល់អតិថិជនពីររូប ដែលមកពីខេត្តតាកែវ និងនៅក្នុងរាជធានីភ្នំពេញ ដោយម្នាក់ៗ ទទួលបាន ៣ម៉ឺនដុល្លារអាមេរិក។

អ្នកឈ្នះទី១ឈ្មោះ ឈន ខុំ រស់នៅឃុំ លំពង់ ស្រុកបាទី ខេត្តតាកែវ ដែលមានមុខរបរជាកម្មករសំណង់ ដែលបាន ឈ្នះរង្វាន់នៅថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០១៥។ លោកបានមានប្រសាសន៏ថា៖ ខ្ញុំពិតជាមានសេចក្តីរីករាយ ខ្លាំង ណាស់ ដែលបានឈ្នះរង្វាន់ពីកម្មវិធី «ផ្ញើសារដើម្បីឈ្នះរង្វាន់១ម៉ឺនដុល្លារអាមេរិកជារៀងរាល់ថ្ងៃ» ហើយទឹកប្រាក់ នេះដែរ នឹងធ្វើឲ្យក្រុមគ្រួសាររបស់ខ្ញុំ និងមានភាពល្អប្រសើរជាងមុនផងដែរ។

អ្នកឈ្នះរង្វាន់ទី២ឈ្មោះ ស៊ឹម ខាំកែវ មានមុខរបរជាមន្រី្តរាជការនៅរាជធានីភ្នំពេញ ឈ្នះរង្វាន់នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៥។ លោកបាននិយាយថា៖ លោកពិតជាសប្បាយរីករាយជាខ្លាំង នៅពេលដែលកំពុងតែលេង ហ្វេសប៊ុក ស្រាប់ក្រុម Cellcard បានខលមកប្រាប់ថារូបលោកបានឈ្នះរង្វាន់ពីរកម្មវិធី «ផ្ញើសារដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ»។
លោកក៏បានបញ្ជក់ផងដែរថាលុយដែល ឈ្នះនេះនឹងយកទៅទិញផ្ទះ និងប្រើប្រាស់សម្រាប់ជីវៈភាពប្រចាំថ្ងៃ ផងដែរ និងជាចុងក្រោយខ្ញុំក៏សូមអរគុណដល់ក្រុមហ៊ុន Cellcard ដែលបានបង្កើតកម្មវិធីនេះឡើងដើម្បីផ្តល់ឱកាស ទៅដល់អតិថិជនក្រោយៗទៅនិងអាចបានឈ្នះដូចជារូបខ្ញុំ៕

កម្មករសំណង់ មកពីតាកែវ និងមន្ត្រីរាជការ នៅភ្នំពេញ ទទួលរង្វាន់ ៣ម៉ឺនដុល្លារ ក្នុងម្នាក់ ពី Cellcard

កម្មករសំណង់ មកពីតាកែវ និងមន្ត្រីរាជការ នៅភ្នំពេញ ទទួលរង្វាន់ ៣ម៉ឺនដុល្លារ ក្នុងម្នាក់ ពី Cellcard