មន្រ្តីអគ្គិសនី ឡើងបើក ប្រអប់ភ្លើងមើល ចាប់ចំខ្សែមុខតំណ ឆក់ស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ ដែលគេស្គាល់ថា ជាមន្ត្រីអគ្គីសនី បានឡើងលើបង្គោលថ្ម ដើម្បីបើកប្រអប់ភ្លើង បានចាប់កាន់ប៉ះចំខ្សែមុខតំណ បណ្តាលឲ្យឆក់ស្លាប់បាត់បង់ជីវិត មុនពេលនាំបញ្ជូនទៅដល់មន្ទីពេទ្យព្រះកុសុមៈ ។

ដែលករណីហេតុការណ៍នេះ បង្កការភា្ញក់ផ្អើលឡើង កាលពីម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ នៅចំណុចផ្លូវម៉ុងរិទ្ធី ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

ប្រភពពីមន្រ្តីអគ្គិសនីឱ្យដឹងថា ជនរងគ្រោះដែលសា្លប់ ដោយសារឆក់ចរន្តអគ្គិសនីខាងលើ មានឈ្មោះអេង ហំ   អាយុ២៥ឆ្នាំ មុខរបរជាមន្ត្រីអគ្គិសនី ទីលំនៅបច្ចុប្បន្នស្នាក់នៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មាន ស្រុកកំណើតភូមិដូនអុន ឃុំដូនកែវ ស្រុកពួក ខេត្តសៀបរាប ។

 ប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះខាងលើ បានពាក់ខ្សែក្រវ៉ាត់ ឡើងលើបង្គោលថ្ម ដើម្បីទៅបើកប្រអប់ភ្លើង តែចៃដន្យចាប់កាន់ប៉ះចំខ្សែរមានមុខតំណ ទើបបណ្តាលឲ្យ ឆក់ ប្រកាច់នៅលើបង្គោលទាំង (ពាក់ខ្សែក្រវ៉ាត់)តែម្តង ។

ភ្លាមៗនោះ អ្នកនៅខាងក្រោម បានទាញកាំជណ្តើរឲ្យ ហើយឡើងទៅជួយទម្លាក់ ដឹកតាមរថយន្តរបស់អង្គភាព នាំយកទៅសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមៈ ប៉ុន្តែជាអកុសល ខណៈទៅដល់ ត្រូវលោកគ្រូពេទ្យប្រាប់ថា ជនរង គ្រោះខាងលើ បានស្លាប់បាត់ទៅហើយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យ រួចធ្វើកោសល្យវិច្ឆ័យថា បុរសខាងលើ ពិតជាស្លាប់ដោយ ឆក់ខ្សែភ្លើងពិតប្រាកដមែន ហើយបានប្រគល់ឲ្យបងប្អូន យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មន្រ្តីអគ្គិសនី ឡើងបើក ប្រអប់ភ្លើងមើល ចាប់ចំខ្សែមុខតំណ ឆក់ស្លាប់

មន្រ្តីអគ្គិសនី ឡើងបើក ប្រអប់ភ្លើងមើល ចាប់ចំខ្សែមុខតំណ ឆក់ស្លាប់

មន្រ្តីអគ្គិសនី ឡើងបើក ប្រអប់ភ្លើងមើល ចាប់ចំខ្សែមុខតំណ ឆក់ស្លាប់