ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ជិត​២ពាន់នាក់

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.បនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានបង្ហាញលទ្ធផលបណ្តោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោតសាកល្បង ក្នុង២៥រាជធានី-ខេត្តមានចំនួន១,៧៣៦នាក់។

យោងតាមលទ្ធផលបណ្តោះអាសន្ននៃការចុះបោះឆ្នោតនៅថ្ងៃទី១ វិច្ឆិកា បានឲ្យដឹងថា នៅភូមិត្នោត ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែងមានពលរដ្ឋ១១៣នាក់ និងភូមិក្បាលដំរី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក មានពលរដ្ឋ១១៣នាក់ដូចគ្នាបានចុះឈ្មោះ។

ចំណែកភូមិពូត្រែង ពូឆប ពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានចុះឈ្មោះតិចជាងគេមាន១៧នាក់។

សូមបញ្ជាក់ថា គ.ជ.បចាប់ផ្តើមយុទ្ធនាការចុះឈ្មោះបោះឆ្នោតសាកល្បង តាមប្រព័ន្ធកុំព្យូទ័រជូនប្រជាពលរដ្ឋរយៈពេល១៥ថ្ងៃ ពីថ្ងៃទី១-១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទូទាំង២៥ រាជធានី-ខេត្ត៕