ហេតុ ​ផល៥​យ៉ាង ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ត្រូវ​ពិសា​ផ្លែត្របែក​

ម្ហូប​អាហារ​ ដែល​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ពិសា​ចូល​ទៅក្នុង​ក្រពះ ​គឺសម្រេច​ឱ្យឃើញ​ជាក់ស្ដែង​នូវ​ដំណើរការ​ នៃអាការៈ​ជំងឺទឹក​នោមផ្អែម។​ អ្នក​ជំងឺទឹក​នោម​ផ្អែម​មិន​ចាំបាច់​ព្រួយ​បារម្ភ​មុន​ពេល​ពិសាផ្លែ​ឈើល្អៗ​សម្រាប់​សុខភាព​នោះទេ​ ជាពិសេស​ផ្លែត្របែក​ ដែល​ជាផ្លែឈើ​ ផ្ទុក​គុណ​ប្រយោជន៍​ដ៏អស្ចារ្យ​សម្រាប់​សុខភាព​។ ក្រៅពី​ផ្ទុក​សន្ទស្សន៍​ Glycemic ទាប​ហើយ​នោះ​ ផ្លែត្រ​បែកក៏​មាន​ផ្ដល់​ប្រយោជន៍​ជាច្រើន​ទៀត​ដល់​សុខភាព​ផង​ដែរ។​ វាគឺ​ជាសន្ទស្សន៍ ​Glycemic ដែល​វាស់​ស្ទង់ថា ​តើ​កម្រិត​កាបូអ៊ី​ដ្រាដ​រលាយ​ និង​បញ្ចេញជា​គ្លុយ​កូស​ទៅក្នុង​ចរន្ដឈាម​លឿន​ ឬយ៉ាង​ណា។​ ការកើន​ឡើង​កម្រិត​ជាតិគ្លុយកូស ​នាំទៅ​រកការ​កើន​ឡើង​ជាតិស្ករ​នៅក្នុង​ឈាម ​និងបញ្ចេញ​នូវជាតិ​អាំង​ស៊ុយ​លីននៅ​ក្នុង​រាងកាយ​។ នៅពេល​បរិមាណ​ជាតិ​អាំង​ស៊ុយ​លីន​បញ្ចេញ​ច្រើន​លើស​កំណត់​នៅក្នុង​រាងកាយ ​ជាតិស្ករ​នឹង​ប្រែ​ទម្រង់​ជាខ្លាញ់ ​ហើយ​នឹង​មាន​ការកើន​ឡើង​ជាតិ​កូ​ឡេ​ស្ដេរ៉ូល​ ជាតិ ​Glyceride និង​កើន​ឡើង​កម្រិត​សម្ពាធ​ឈាម​។ ខាង​ក្រោម​នេះ ​គឺជាអត្ថ​ប្រយោជន៍​នៃផ្លែ​ត្របែក​ចំពោះ​អ្នក​ជំងឺទឹក​នោម​ផ្អែម៖​
ហេតុ ​ផល៥​យ៉ាង ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ត្រូវ​ពិសា​ផ្លែត្របែក​
 បណ្ដុំ​ជាតិ​ Lycopene ខ្ពស់៖ ​ត្របែក​មាន​ផ្ទុក​នូវ​កម្រិត​ជាតិ ​Lycopene ខ្ពស់ ​ជាសារ​ធាតុ​ប្រឆាំង​នឹងអុក​ស៊ីដកម្ម​ម្យ៉ាង ​ដែល​អាចការ​ពារ​ប្រឆាំង​នឹងជំងឺ​មហារីក​ក្រពេញ​ប្រូស្ដាត​បាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​អាហារ​ប្រភេទ​រុក្ខជាតិ​ដទៃ​ទៀត។​
កាត់​បន្ថយ​ការ​ស្រូប​យក​ជាតិស្ករ៖​ ប្រសិន​បើ​អ្នក​ជំងឺទឹក​នោម​ផ្អែម​ពិសា​ផ្លែ​ត្របែក​ដោយ​មិន​ចិត​សម្បក​ចេញ ​ វាអាច​កាត់​បន្ថយ​ការស្រូប​យកជាតិ​ស្ករ​ទៅក្នុង​ឈាម ​នេះ​បើយោង​តាម​ប្រសាសន៍នៃ​អ្នក​ស្រាវ​ជ្រាវ​មក​ពីសាកល​វិទ្យាល័យ ​I-Shou University។
បន្ថយ​ការ​ទល់​លាមក​៖ អ្នកជំងឺ​ទឹក​នោម​ផ្អែម​តែង​តែរ​អ៊ូរ​ទាំអំពី​ការ​ទល់​លាមក​ ហើយ​ត្របែក​នេះ​ អាច​ជួយ​សម្រួល​ដល់​ចលនា​ពោះ​វៀន​ធំរបស់​ពួក​គាត់​។ កម្រិត​ជាតិសរសៃ​ Fiber ខ្ពស់​របស់វា​ មិនត្រឹម​តែ​សម្រួល​ដល់​ការទល់​លាមក​ប៉ុណ្ណោះទេ​ ប៉ុន្ដែវា​ថែម​ទាំង​បន្ថយ​ឱកាសនៃ​ការវិវឌ្ឍន៍​ជំងឺទឹក​នោម​ផ្អែម​ប្រភេទទី២​ ផងដែរ។​
បង្កើន​ចរន្ដឈាម​រត់៖ ​ការពិសាត្រ​បែក​អាច​បង្កើន​ចរន្ដឈាម​រត់នៅ​ក្នុង​រាងកាយ​ ដែល​លើក​កម្ពស់​មុខ​ងារ​នៃខួរ​ក្បាល។​ ក្រៅពី​នេះ ​កម្រិត​ជាតិប៉ូតា​ស្យូម​ខ្ពស់​របស់វា​ អាច​គ្រប់​គ្រង​សម្ពាធ​ឈាម​បាន។​
ការ​ពារ​ការ​ខូចកោ​សិកា​៖ ត្របែក​សម្បូរ​ទៅដោយ​ប្រភព​ នៃ​សារធាតុ​ប្រឆាំង​នឹងអុក​ស៊ីដកម្ម ​និងវីតាមីនC​ ដែល​អាច​ការពារ​ការខូចកោសិកា​ និងកាត់​បន្ថយ​គ្រោះ​ថ្នាក់នៃ​ជំងឺមហារីក៕ ​

អត្ថបទ៖ ដេវីដ
Source: onlymyhealth