តួ​ឯ​ក​​ស្រី​​រឿង​​ «​​ស្នេហ៍​​ក្នុង​​ភព​​ង​​ងឹត​​»​​ ​បក​ស្រាយ​​រឿង​​សង្សា​រ​​ប្រើ​​គ្រឿង​ញៀន​​

Sanofi

​នាង Ratchawin Wongviriya មានឈ្មោះ​ក្រៅ​ថា Koy ជា​តារា​ស្រី​ដែល​ទស្សនិកជន​ស្គាល់​នៅក្នុង​រឿង ”​ស្នេ​ហ៏​ក្នុង​ភព​ងងឹត​” នាង​កើត​នៅ​ថ្ងៃទី​18 ខែមករា ឆ្នាំ​1984 កំពស់ 162​សង់ទីម៉ែត្រ​។ នាង​មាន​ស្នេហា ជាមួយ​លោក Toon Aritwara Khongmalai ជា​អ្នកចំរៀង ពួកគេ​ទាំងពីរ​នាក់​បាន​ស្រឡាញ់គ្នា​ជាង​5​ឆ្នាំ មកហើយ ប៉ុន្តែ​មិនទាន់​មានព​ត័​មាន​ថា ពួកគេ​នឹង​រៀបការ​នៅពេលណា​នៅឡើយ​ទេ​។

ពេល​គំរប់​ខួប​5​ឆ្នាំ​ស្នេហា​របស់​ពួក ពួកគេ​បាន​បង្ហោះ​រូប​ស្និទ្ធស្នាល​នឹង​គ្នា ដែល​មើលទៅ​គួរ​ឲ្យ ច្រ​ឡែ​ន​ណាស់ ពួកគេ​មាន​ភាព​ផ្អែមល្ហែម និង មាន​ចំរៀង​ស្នេហា​ជា​គូរ​នឹង​គ្នា​។ ជាពិសេស​ពួកគេ​បាន​ទៅ​ប្រទេស​ជប៉ុន​ដើរ​កំសាន្ត ដែល​អ្នក​ព​ត័​មានបាន​និយាយថា ពួកគេ​ទៅ Honey Moon ទុកជាមុន ប៉ុន្តែ​នាង Koy បាន​និយាយថា វា​មិនមែន​ទៅ Honey Moon អី​ទេ នាង​ប្រាប់ថា​គ្រាន់តែ​ជា ការដើរ​កំសាន្ត​។​

​អ្នក​ព​ត័​មានបាន​សួរ​នាង​ថា សង្សារ​មិន​ប្រចណ្ឌ​ទេ ពេល​ដែលមាន​រូបភាព​ថើប​ស្និទ្ធស្នាល​ជាមួយ​តួ​ប្រុស​នៅក្នុង​រឿង ”​ស្នេ​ហ៏​ក្នុង​ភព​ងងឹត​” នាង​និយាយថា មិន​ប្រចណ្ឌ​ទេ ព្រោះនេះ​គឺជា​ការសម្តែង មិនមែន​ពិត​ឯណា សង្សារ​របស់​នាង​បើក​សិទ្ធ​ឲ្យ​នាង​។​

​អ្វីដែល​អ្នក​ព​ត័​មាន​ចង់ដឹង​ពី​នាង​គឺថា សង្សារ​របស់​នាង​ប្រើ​គ្រឿងញៀន តើ​នេះ​ជាព​ត័​មាន​ពិត​រឺទេ​?​នាង​បាន​និយាយថា សង្សារ​របស់​នាង​ហាត់ប្រាណ​ខ្លាំងណាស់ ហើយ​យកចិត្តទុកដាក់ នឹង​រឿង​ការងារ​ទៀត នាង​មិន​ជឿ​ទេ ដែលថា​គាត់ ប្រើ​គ្រឿងញៀន ព្រោះ​នាង​ឃើញ​ទង្វើ​របស់​សង្សារ ទាំងអស់ ដូច្នេះ​អ្នកណា​ចង់​គិត​យ៉ាងម៉េច នាង​មិន​ខ្វល់​ឡើយ ព្រោះ​មនុស្ស​ម្នាក់ៗ មានការ​យល់ ខុសគ្នា​។​


នាង​បាន​បន្ថែមទៀតថា បើ​យើង​ដាក់ចិត្ត​ស្រឡាញ់​នរណាម្នាក់​ហើយ យើង​នឹង​ស្រឡាញ់​ទាំង​អំពើ​ល្អ និង អំពើអាក្រក់​របស់គេ ដូចជា​ពាក្យ​ថា ដាក់ចិត្ត​ដាក់​កាយ​ព្រម​ទទួលយក​អ្វី​គ្រប់យ៉ាង​របស់ មនុស្ស​ម្នាក់​នោះ​។​

​មានការ​រិះគន់​នាង​ថា នាង​វេច​សំពាយ​ទៅ​នៅផ្ទះ​ខាង​ប្រុស​បាត់ទៅហើយ នាង​បាន​បកស្រាយ​ថា​ស្នេហា​របស់​នាង គឺ​នាង​មិន​ខ្វល់​ពី​អ្នកដទៃ​ច្រើនពេក​ទេ ព្រោះ​បើ​យើង​រវល់​តែ​ទៅ​ស្តាប់ អ្នកនេះ​បន្តិច​អ្នកនោះ​បន្តិច មិនដឹងថា​មាន​ក្តី​សុខ​មកពីណា​ទេ ហើយ​ស្នេហា​របស់​នាង គឺ​របៀប​បែប​អី​រ៉ុ​ប​។ នាង​មិនមាន​ពេល​ទៅ​បកស្រាយ​ប្រាប់​អ្នកណា​ឡើយ ក្តី​ស្រឡាញ់​គឺ នាង ស្វែងរក​ដោយ​ខ្លួនឯង ហើយ​រក្សារ​ដោយ​ខ្លួនឯង មិនមាន​នរណា​មកជួយ ដូច្នេះ​មិនចាំបាច់​ទៅ​ខ្វល់​ច្រើនពេក​ទេ​។ Sithy

Related