មើល អម្ពរ ទេវី តុបតែង​ខ្លួន​ប្លែកៗ​ក្នុង​ថ្ងៃ Halloween

Sanofi

អតីត​តារា​សម្តែង​ល្បីឈ្មោះ អ្នកស្រី អម្ពរ ទេវី បានបង្ហាញ​នូវ​រូបភាព​ប្លែកៗ​ដោយ អ្នក ស្រី​បាន​តុបតែង​មុខមាត់​ជា​ខ្មោច នៅក្នុង​ថ្ងៃ Halloween កាលពី​ថ្ងៃទី​៣១ ខែតុលា កន្លងទៅ​។​តោះ មើល​រូបថត របស់​អ្នកស្រី​ទាំងអស់គ្នា​។​​នៅក្នុង​ថ្ងៃ Halloween អ្នកស្រី អម្ពរ ទេវី បាន​តុបតែង​ខ្លួន​ប្លែកៗ មើលទៅ​គួរ អោយ អស់សំនើច​។​មាន​ឈុត​ខ្លះ​អ្នកស្រី​តុបតែង​មុខមាត់ ដូច​ខ្មោច ដោយ​ស្លៀក​រ៉ូ​ប ពណ៌​ខ្មៅ មើល ទៅ គួរអោយខ្លាច​។

​ឈុត​មួយទៀត អ្នកស្រី​បាន​ស្លៀក​រ៉ូ​ប​ក្រហម ជាមួយនិង​ការតុបតែង ភ្នែក និង​បបូរមាត់​ពណ៌​ខ្មៅ​។​ក្នុងនោះ​អ្នកស្រី​បាន​ថតរូប​ជាមួយ​កូនស្រី ដែលមាន​មុខមាត់​ស្រស់ស្អាត​គួរអោយ​ស្រឡាញ់ ជាមួយនិង​កាយវិការ​ក្រមិចក្រមើម​។​មាន​អ្នកខ្លះ​សរសើរ​ថា អ្នកស្រី​ពូកែ​ផាត់មុខ​ដូច​ខ្មោច គួរអោយខ្លាច តែ​មើលទៅ​ស្រស់ស្អាត​ម្យ៉ាង​។​

ទោះបី​ជាមាន​អាយុ​ច្រើន​យ៉ាងណាក្តី តែ​អ្នកស្រី អម្ពរ ទេវី នៅតែមាន​រូប​សម្រស់​ស្រស់ ស្អាត ដដែល ។​អ្នកស្រី អម្ពរ ទេវី កំពុង​រស់នៅ​យ៉ាង​មាន​សុភមង្គល ជាមួយ​ស្វាមី​ក្រោយ ។​ថ្មីៗ​នេះ​ជា​ថ្ងៃ​ខួបកំណើត ស្វាមី​របស់​អ្នកស្រី​។ អម្ពរ ទេវី បាន​សរសេរ​ពាក្យ​យ៉ាង ផ្អែមល្ហែម​ថា​«​រីករាយ​ថ្ងៃកំណើត ស្វាមី​សង្ហា​របស់​អូន​»​។​មានការ​សរសើរ​ថា ស្វាមី​ក្រោយ​របស់ អម្ពរ ទេវី មាន​រូបរាង​ស្រស់​សង្ហារ មិនតែប៉ុណ្ណោះ​លោក​ក៏​ស្រលាញ់​អ្នកស្រី អម្ពរ ទេវី ខ្លាំង​ណាស់ដែរ ។

អ្នកស្រី អម្ពរ ទេវី បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​អស់​រយៈ ពេល​ជាច្រើន​ឆ្នាំ តែ​អ្នកស្រី ក៏​ធ្លាប់​មកលេង​ស្រុកកំណើត​ផងដែរ​។​ប៉ុន្តែ​អ្នកស្រី កម្រ​បង្ហាញមុខ នៅតាម​កញ្ចក់​ទូរទស្សន៍ ដូច​មិត្តភក្តិ​រួម​អាជីព​ណាស់ មានដូចជា នារីរ័ត្ន គ​ន្ធា និង ម៉ៅ សុខ ចាន់​ធី ជាដើម ។ ចេ​នី



  


  

Related