សូម​ប្រយ័ត្ន​! មើល​ទូរទស្សន៍​ច្រើន​ពេក​ធ្វើឱ្យ​អាយុ​ខ្លី​!

សូម​ប្រយ័ត្ន​! មើល​ទូរទស្សន៍​ច្រើន​ពេក​ធ្វើឱ្យ​អាយុ​ខ្លី​!

​ការសិក្សា​ថ្មី​មួយ​របស់ U.S. National Cancer Institute បាន​បង្ហាញ​ឱ្យដឹងថា ការមើល​ទូរ       ទស្សន៍​ច្រើនពេក​គឺជា​មូលហេតុ​មួយ​នៃ​មរណភាព​របស់​មនុស្ស​ចាស់​។​

​នៅក្នុង​ការសិក្សា​នោះ ពួក​អ្នក​ធ្វើ​ការស្រាវជ្រាវ​បាន​តាមដាន​សុខភាព​របស់​មនុស្ស​ចាស់​ចំនួន​២២១០០០​នាក់​ដែល​មាន​អាយុ​ពី​៥០​ដល់​៧១​ឆ្នាំ គាត់​ទាំងអស់​នោះ​គ្មាន​កើត​ជំងឺ​រ៉ាំរ៉ៃ​អ្វី​ទេ​នៅ​ពេល​ចាប់ផ្តើម​ការអង្កេត​កាលពី​ប្រមាណ​ជា​១៥​ឆ្នាំមុន ហើយ​គេ​តាមដាន​រហូតមកដល់​ខែ​ធ្នូ​ឆ្នាំ​២០១១​កន្លងទៅនេះ​។ គេ​បាន​រកឃើញថា មនុស្ស​ចាស់​ដែល​ចំណាយ​ពេល​មើល​ទូរទស្សន៍​កាន់តែច្រើន ក៏​កាន់តែ​ឆាប់​ស្លាប់ទៅ​ដែរ ដោយសារ​ជំងឺ​បេះដូង មហារីក ទឹកនោម​ផ្អែម សួត ថ្លើម ឬ​ជំងឺ Parkinson ។ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​អង្គុយ​មើល​ទូរទស្សន៍​ត្រឹមតែ​១​ម៉ោង​ក្នុង​១​ថ្ងៃ អ្នកមើល​៤​ម៉ោង​ក្នុង​១​ថ្ងៃ​មាន​ហានិភ័យ​ខ្ពស់ជាង​១៥% ឯ​អ្នក​ដែល​មើល​លើសពី​៧​ម៉ោង​ក្នុង​១​ថ្ងៃ​មាន​ហានិភ័យ​ខ្ពស់​ជាង​រហូតដល់​ទៅ​៤៧%​។​

​គេ​បាន​ធ្វើការ​ពន្យល់​ថា ការ​នៅ​អង្គុយ​មើល​ទូរទស្សន៍​មិនបាន​ធ្វើ​ឱ្យ​រាងកាយ​ធ្វើ​សកម្មភាព​អ្វី​ទេ ដែល​មិនល្អ​សម្រាប់​សុខភាព​សោះឡើយ​។ យក​ល្អ គេ​មិន​ត្រូវ​ចំណាយ​ពេល​មើល​ទូរទស្សន៍​យូរពេក​ទេ ត្រូវ​ងើប​ចេញ ទៅធ្វើ​សកម្មភាព​អ្វី​ផ្សេង​ទៀត​ផង​។​

​ប្រែ​សម្រួល​ដោយ​សាស្ត្រាចារ្យ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។