សូម​ប្រយ័ត្ន​ក្នុងការ​ទុកដាក់​ទូរស័ព្ទ​ដៃ​ជាប់​នឹង​ខ្លួន​

សូម​ប្រយ័ត្ន​ក្នុងការ​ទុកដាក់​ទូរស័ព្ទ​ដៃ​ជាប់​នឹង​ខ្លួន​

ក្នុង​ពេល​សព្វថ្ងៃ​នេះ ទូរស័ព្ទដៃ​បាន​ក្លាយទៅជា​របស់​ចាំបាច់​មួយ​សម្រាប់​ការ​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្សម្នា​ក់ៗ​ទៅហើយ ហើយ​នរណាៗ​ក៏​មាន​ទូរស័ព្ទដៃ​យ៉ាងហោចណាស់​មួយ​គ្រឿង​ដែរ​។ ក៏​ប៉ុន្តែ​គេ​មិន​បាន​ដឹង​ថា​វា​មាន​ផលប៉ះពាល់​អាក្រក់​មក​លើ​សុខភាព យ៉ាងណាទេ​។​

​គេ​បាន​រកឃើញថា ទូរស័ព្ទដៃ​អាច​បញ្ចេញ​រលក​អេឡិកត្រូ​ម៉ាញេទិច​ដែល​បង្ក​ការរំខាន​ដល់ DNA របស់​សព៌ាង្គកាយ​បាន ហើយ​វា​ក៏​បង្ក​ផលប៉ះពាល់​ទៅលើ​កំហាប់​ជាតិ​រ៉ែ​ក្នុង​ឆ្អឹង ផងដែរ​។ យ៉ាងណាមិញ​លោក​វេជ្ជបណ្ឌិត Robert Nagourney និង John West បាន​រកឃើញថា ស្ត្រី​វ័យក្មេង​ម្នាក់​ដែល​មាន​សុខភាព​ល្អ​សោះ បានកើត​មហារីក​សុដន​ដោយ​មក​ពី​បាន​ដាក់​ទូរស័ព្ទ​ដៃ​នៅក្នុង​អាវទ្រនាប់​។ ហើយ​ការសិក្សា​មួយ​លើ​មនុស្ស​ប្រុស​ចំនួន​១៥០​នាក់​នៅក្នុង​ឆ្នាំ​២០០៩ បានបញ្ជាក់​ថា​ការ​ដាក់​ទូរស័ព្ទ​នៅ​នឹង​ខ្សែ​ក្រវាត់​ចំនួន​១៥​ម៉ោង​ក្នុង​១​ថ្ងៃៗ​បានធ្វើឱ្យ​ដង់ស៊ីតេ​ជាតិ​រ៉ែ​របស់​ឆ្អឹងត្រគាក​ថយចុះ​យ៉ាងខ្លាំង​។ មិនតែប៉ុណ្ណោះ វា​ក៏​មាន​ផលប៉ះពាល់​មិនល្អ​ទៅលើ​មេ​ជីវិត​ឈ្មោល​ទៀតផង​។​

​អង្គការ​សុខភាព​ពិភពលោក​បាន​ចាត់ទុក​ទូរស័ព្ទដៃ​ថា​គឺជា​ប្រភព​មួយ​នៃ​ជំងឺមហារីក​។ នៅក្នុង​ការសិក្សា​មួយ​ដែល​ផ្សព្វផ្សាយ​នៅក្នុង​ឆ្នាំ​២០០៨ លោក​វេជ្ជបណ្ឌិត Siegal Sadetzki បាន​បញ្ជាក់​អំពី​ទំនាក់​ទ​នង​គ្នា​រវាង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ជាមួយនឹង​ការប្រើប្រាស់​ទូរស័ព្ទដៃ​ដូចខាងក្រោម​នេះ​៖
-​    ​មាន​ហានិភ័យ​កើត​មហារីក​៣៤% បើ​ប្រើ​ទូរស័ព្ទ​ដៃ​ជាប់​ចំនួន​៥​ឆ្នាំ​
-​    ​មាន​ហានិភ័យ​កើត​មហារីក​៨% បើ​បានទទួល​ការ​ហៅចូល​៥៥០០​ដង​
-​    ​មាន​ហានិភ័យ​កើត​មហារីក​៤៩% បើ​និយាយ​ទូរស័ព្ទដៃ​លើសពី​២៦៦​ម៉ោង​។​

​នៅ​មាន​ការសិក្សា​ជា​ច្រើន​ទៀត​ដែល​បញ្ជាក់​កុមារៗ​រង​ផល​ប៉ះពាល់​ពី​ទូរស័ព្ទដៃ​ខ្លាំងជាងគេ ហើយ​ការប្រើ​ទូរស័ព្ទដៃ​អាចធ្វើឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​មានគភ៌​លូតលាស់​ខុស​ប្រក្រតី​បាន​។​

​ដោយហេតុនេះ គេ​បាន​ណែនាំ​ថា​គួរតែ​ប្រើ​ទូរស័ព្ទ​ដៃ​ឱ្យ​បាន​តិច​ជាទីបំផុត​។ ត្រូវ​បិទ​វា​សិន​បើ​គ្មាន​ការហៅ​ចេញចូល​ទេ​។ ជា​ពិសេស​កុំ​ទុកដាក់​វា​នៅ​ជាប់​នឹង​ខ្លួន​។ ហើយ​មិន​ត្រូវ​ប្រគល់​ឧបករណ៍​ប្រភេទ​ទូរស័ព្ទដៃ​ឱ្យ​កុមារៗ​ទេ​។​

​ប្រែ​សម្រួល​ដោយ​សាស្ត្រាចារ្យ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។