អាហារជប៉ុន ប្រកបដោយ រសជាតិឈ្ងុយឆ្ងាញ់ KATANASHI សម្ពោធជាមួយ ទឹកប្រាក់ ជាង៣០ម៉ឺនដុល្លារ

ភ្នំពេញ៖ អាហាជប៉ុន ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ប្រកបដោយសុខភាពល្អ ពីហាង កាតាណាស៊ី (KATANASHI) បានចាប់បើកសម្ពោធហើយ កាលពីយប់ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលសម្រាប់ស្វាគមន៍ទាំងភ្ញៀវជាតិ និងអន្ដរជាតិ ជាពិសេសសម្រាប់កម្ពុជាតែម្ដង។

លោក យ៉ាណូ ម្ចាស់ហាង KATANASHI បានថ្លែងថា លោកសូមរីករាយស្វាគមន៍ រាល់អតិថិជនដែលអញ្ជើញមកពិសាអាហារ និងកម្មវិធីជប់លៀងផ្សេងៗនៅហាងយើងខ្ញុំ ចាប់ពីថ្ងៃបើកសម្ពោធនេះតទៅ។

លោកថ្លែងបន្ដថា “នេះជាលើកទីមួយហើយ ដែលខ្ញុំបានបើកហាងនៅកម្ពុជា ដោយសម្លឹងឃើញថា ប្រជាជនកម្ពុជាមានភាពទាន់សម័យ រីករាយរាក់ទាក់ ដោយស្នាមញញឹម ស្របជាមួយនឹងអាហារនៅហាងរបស់ខ្ញុំ ប្រកបដោយសុខភាព រសជាតិឆ្ងាញ់ តម្លៃសមរម្យ អាចទទួលទានបានគ្រប់វ័យ និងរសជាតិជាច្រើនទៀត សម្រាប់ជូនដល់អតិថិជននៅកម្ពុជាផ្ទាល់តែម្ដង”។

ជាងនេះទៅទៀត លោកសង្ឃឹមយ៉ាងមុតមាំថា យោងតាមបទពិសោធន៍គាត់ជាច្រើនឆ្នាំ តំាងពីលោកជាអ្នករត់តុឲ្យគេ រហូតក្លាយជាម្ចាស់ហាងដល់ទៅ៥ នៅសង្ហិបុរី កម្ពុជា និងសាខាផ្សេងៗទៀត នឹងធ្វើឲ្យអតិថិជនពេញចិត្ដ ទាំងសេវាកម្ម និងភាពរួសរាយរាក់ទាក់ ដោយភាពទទួលខុសត្រូវខ្ពស់ ជាងនេះទៅទៀត រសជាតិ រួមទាំងគុណភាពខ្ពស់ទៀតផង។

លោកបន្ថែមថា សូមកុំភ្លេចណា មកពិសារអាហារនៅហាង KATANASHI ដែលស្ថិតនៅកាច់ជ្រុងផ្សារបឹងកេងកង ជិតស្ដុបចំការមន ចាំស្វាគមន៍អតិថិជនគ្រប់ពេល៕