ឪពុក​អស្ចារ្យ​លក់​ផ្ទះ និង ក្រុមហ៊ុន ដើម្បី​ជូន​កូនស្រី​អាយុ ២ ឆ្នាំ​ដើរ​ជុំវិញ​ពិភពលោក​

Sanofi

​ឪពុក​មួយរូប​មកពី​ទីក្រុង​ស៊ា​ង​ហៃ​បានសម្រេច​ចិត្ត​លក់​ផ្ទះ និង ក្រុមហ៊ុន​របស់ខ្លួន​ក្នុងតម្លៃ ២ លាន​យ៉ុន(៣១៥,០០០ ដុល្លារ​ជាង​)ដើម្បី​ទិញ​ឡាន​ដំណើរ​កម្សាន្ត RV ទុក​ជូន​កូនស្រី​សំណព្វចិត្ត​អាយុ ២ ឆ្នាំ​ដើរលេងជុំវិញ​ពិភពលោក​រយៈពេល ៥ ឆ្នាំ ។​

យោងតាម​សារព័ត៌​មានបាន​ឲ្យ​ដឹងថា ឪពុក​រូបនេះ​មាន​ឈ្មោះថា Zhu Chunxie មាន​ដើមកំណើត​នៅ ប្រទេស​កូរ៉េ តែ​បានមក​រស់នៅក្នុង​ទីក្រុង​ស៊ា​ង​ហៃ​ជាង ១០ ឆ្នាំ ដើម្បី​ចិញ្ចឹមជីវិត ហើយ​រូបគេ​ក៏​ថែមទាំង​មាន ក្រុមហ៊ុន​ផ្ទាល់ខ្លួន​មួយ និង ផ្ទះ​ដ៏​ធំ​មួយ​ផងដែរ ។

កាលពី​កន្លះ​ឆ្នាំមុន រូបលោក​បានសម្រេច​ចិត្ត​លក់​ទាំង​ក្រុមហ៊ុន និង ផ្ទះ​របស់ខ្លួន ដើម្បី​អាច​នាំ​កូនស្រី​ដើរលេង​ជុំវិញ​ពិភពលោក​ក្នុង​រយៈពេល ៥ ឆ្នាំ ទើប​ត្រឡប់មក​ស៊ា​ង​ហៃ​វិញ ហើយ​ចំពោះ​ហេតុផល​ដែល​លោក​សម្រេចចិត្ត​បែបនេះ គឺ​ដោយសារតែ​លោក​គិតថា មនុស្ស​រាល់គ្នា​តែងតែ​រវល់ គ្មាន​ពេលវេលា​គ្រប់គ្រាន់​ចំណាយពេល​ជាមួយ​កូនៗ និង ខ្វះ​ទំនួល​ខុស​ត្រូវជា​ឪពុក​ម្នាក់ ។​

លោក​បាន​និយាយថា នៅក្នុង​កែវភ្នែក​របស់​ក្មេង​តូចៗ ឪពុក​គឺជា​បុគ្គល​មួយ​ដ៏​សំខាន់​សម្រាប់​កុមារភាព របស់​ពួកគេ ហើយ​ថ្វីត្បិតតែ​រស់នៅក្នុង​ឡាន RV មិន​ងាយស្រួល និង ផាសុកភាព​ដូច​ក្នុងផ្ទះ​ពីមុន តែ​លោក​គិតថា ការដើរ​កម្សាន្ត​នេះ​នឹង​នាំយក​អ្វី​ថ្មីៗ​ជាច្រើន​ឲ្យ​កូនស្រី​តូច​របស់លោក ហើយ​លោក​ក៏​គិត​ដែរ​ថា ការសម្រេចចិត្ត​នេះ​ពិត​ជាមាន​ប្រយោជន៍ ហើយក៏​មិន​សោកស្តាយ​ដែរ៕
​ថា​វរិ​ទ្ធ​
​ 


Related