ប្រហែសណាស់! នារីជាម្តាយ​វ័យ​ក្មេង​ត្រូវ​ប៉ូលិស​ចាប់ខ្លួន ព្រោះបើកម៉ូតូ​ដៃ​ម្ខាង ឯម្ខាង​ទៀត​កាន់​ទារិកា

ប៉ារ៉ាហ្គាយ៖ នារីជាម្តាយវ័យក្មេងម្នាក់បានបង្ក ការភ្ញាក់ផ្អើលដល់ អ្នកដំណើរតាមដងផ្លូវជាច្រើន គ្រាដែលនាងកំពុងជិះ ម៉ូតូតាមផ្លូវដោយខ្លួន កាន់ចង្កូតផង តែដៃម្ខាងកណ្តៀតកូនតូចផង ។

ហេតុការណ៍នេះគឺបានកើតឡើងនៅប្រទេសប៉ារ៉ាហ្គាយ នារីវ័យក្មេងមានអាយុ១៩ឆ្នាំបានកាន់ទារិកាជាកូនឲ្យអង្គុយ លើភ្លៅម្ខាងដោយប្រើតែដៃម្ខាងកាន់ចង្កូតម៉ូតូប៉ុណ្ណោះ ស្រាប់តែមិនបានប៉ុន្មានផង ម៉ូតូរបស់នាងក៏ត្រូវវាយប្រហារ ដោយយានជំនិះមកពីទិសម្ខាងទៀតទើបត្រូវសមត្ថកិច្ចឃាត់ខ្លួន ព្រោះនាងបើកបរធ្វេសប្រហែសណាស់ ។

Marie Ojeda Basualdo បានដួលទៅដីដោយដៃម្ខាងឱបកូនយ៉ាងណែនតែអ្នកទាំងពីរមិនរងរបួសធ្ងន់ធ្ងរទេ ខណៈ ពេលដែលជួបគ្រោះថ្នាក់ ប៉ុន្តែពេលនេះ Basualdo កំពុងប្រឈមនឹងការជាប់ពន្ធនាគារ រយៈពេល៣ឆ្នាំ ពីបទធ្វេស ប្រហែសក្នុងការបើកបរដែលបង្កគ្រោះថ្នាក់ដល់ក្មេង ហើយក៏អាចត្រូវប៉ូលិសដកហូតប័ណ្ណបើកបរទៀតផង ៕

ប្រហែសណាស់! នារីជាម្តាយ​វ័យ​ក្មេង​ត្រូវ​ប៉ូលិស​ចាប់ខ្លួន ព្រោះបើកម៉ូតូ​ដៃ​ម្ខាង ឯម្ខាង​ទៀត​កាន់​ទារិកា