Samsung ចូលរួមជំរុញ ការអានសៀវភៅ របស់កុមារនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Samsung បានប្រគល់សៀវភៅរឿង និទានជិត ១ពាន់ក្បាល ដល់អង្គការចំនួនបី ក្នុងទីក្រុង ភ្នំពេញ ដើម្បីជំរុញទឹកចិត្តដល់កុមាររៀននៅបឋមសិក្សាឲ្យអានសៀវភៅ កាន់ច្រើនជាងមុន ។

លោក ឆែ សុខឡេង ប្រធានផ្នែកផ្សព្វផ្សាយរបស់ក្រុមហ៊ុន Samsung អេឡិចត្រូនិច ប្រចាំ នៅកម្ពុជាបានមាន ប្រសាសន៍ក្នុងពិធីប្រគល់នោះថា៖ «អំនានមានសារៈសំខាន់ណាស់ក្នុង ការពង្រីកចំណេះដឹងឲ្យកាន់តែទូលំទូលាយ។ ប្រសិនជាកុមាររបស់យើងចូលចិត្តអាន សៀវភៅច្រើនតំាងពីក្មេង ពួកគាត់នឹងធំដឹងក្តីជាមួយចំណេះដឹង ដែលអាច ជួយសង្គមបាន កាន់តែច្រើនជាងមុន»។

អង្គការទាំងបីដែលទទួលសៀវភៅពីក្រុមហ៊ុន Samsung រួមមាន៖ អង្គការភាពញញឹមនៃ កុមារ អង្គការមូលនិធិកុមារ កម្ពុជា និងអង្គការលើកស្ទួយប្រជាពលរដ្ឋ ដែលអង្គការទំាងនេះ កំពុងជួយឧបត្ថម្ភកុមារជាច្រើនពាន់នាក់ ក្នុងប្រទេស កម្ពុជា។

នៅក្នុងពិធីប្រគល់សៀវភៅនេះក៏មានការចូលរួមពីតារាចម្រៀង និងតារាសម្តែងដែលកំពុង តែមានប្រជាប្រិយភាព នៅក្នុងប្រទេស កម្ពុជាផងដែរ គឺលោក ឆន សុវណ្ណារាជ ,កញ្ញា មាន សុនីតា និង កញ្ញា ឱក សុគន្ធកញ្ញា ដែលធ្វើឲ្យ កុមារដែលចូលរួមក្នុងកម្មវិធីនេះកាន់តែ សប្បាយរីករាយបន្ថែមទៀត។

លោក ឆន សុវណ្ណារាជ បានមានប្រសាសន៍ទៅកុមារដែលចូលរួមទាំងអស់នេះថា៖ «ការអានមានអាចជួយឲ្យយើង កើនចំណេះដឹង និងបំបាត់ភាពអផ្សុកពេលទំនេរ។ ដើម្បីក្លាយជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេង ដូចរាល់ថ្ងៃ ខ្ញុំតែងតែខិតខំអានសៀវភៅនិងឯកសារជាច្រើនដើម្បីឲ្យយល់ដឹងច្រើនពីសង្គម និងមានភាពងាយស្រួលក្នុងការ ច្រៀង បទចម្រៀងឲ្យបានច្រើនប្រភេទ»។

សៀវភៅទាំង ១ពាន់ក្បាល់ដែក្រុមហ៊ុន Samsung ប្រគល់ជូននាពេលនេះ គឺជាសៀវភៅ អប់រំដែលមានលក្ខណៈ កំប្លែង ងាយអាន ងាយយល់ ជាពិសេសសម្រាប់កុមារតូចៗដែល កំពុងរៀននៅបឋមសិក្សា។ នេះជាលើកទី២ ហើយដែលក្រុមហ៊ុន Samsung បរិច្ចាគ សៀវភៅទៅដល់កុមារតូចៗនៅក្នុងប្រទេសកម្ពុជា ដែលការបរិច្ចាគលើកទី១ នោះត្រូវាបាន ធ្វើឡើងនៅឆ្នាំ២០១៥។

ក្រុមហ៊ុន Samsung តែងតែឲ្យតម្លៃខ្ពស់ទៅលើអំណាន សម្រាប់មនុស្សធំ និងកុមារ។ ហេតុដូច្នេះហើយបានជា ក្រុមហ៊ុន ផលិតនូវថេប្លិតដែលស្គាល់ភាសាខ្មែរដំបូងគេបង្អស់ ដើម្បីជម្រុញឲ្យអ្នកប្រើប្រាស់មានភាព ងាយស្រួល ក្នុងការអានអត្ថបទផ្សេងៗ៕

Samsung ចូលរួមជំរុញ ការអានសៀវភៅ របស់កុមារនៅកម្ពុជា

Samsung ចូលរួមជំរុញ ការអានសៀវភៅ របស់កុមារនៅកម្ពុជា

Samsung ចូលរួមជំរុញ ការអានសៀវភៅ របស់កុមារនៅកម្ពុជា

Samsung ចូលរួមជំរុញ ការអានសៀវភៅ របស់កុមារនៅកម្ពុជា

Samsung ចូលរួមជំរុញ ការអានសៀវភៅ របស់កុមារនៅកម្ពុជា

Samsung ចូលរួមជំរុញ ការអានសៀវភៅ របស់កុមារនៅកម្ពុជា