Football Channel ​ថា​ ចាន់ វឌ្ឍនាកា ​ជា​អ្នក​រក​គ្រាប់​បាល់​ច្រើន​បំផុត​ដូច​ Ronaldo ឬ Messi ឆ្នាំ​២០១៥​

Football Channel ​ថា​ ចាន់ វឌ្ឍនាកា ​ជា​អ្នក​រក​គ្រាប់​បាល់​ច្រើន​បំផុត​ដូច​ Ronaldo ឬ Messi ឆ្នាំ​២០១៥​

អ្នក​សរសេរ​ព័ត៌មាន​កីឡា​នៅ​វិបសាយ​ Football Channel Asia បាន​លើក​ឡើង​ថា ​កីឡាករ​វ័យ​ក្មេង​កម្ពុជា ចាន់ វឌ្ឍនាកា​​ ជា​អ្នករក​​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេបំផុត​នៅ​ឆ្នាំ​២០១៥​នេះ​ប្រៀប​ដូច​ជា​កំពូល​កីឡាករ​បាល់ទាត់​លើ​លោក Ronaldo ឬ​ Messi ដែរ។

 

អ្នក​សរសេរ​កីឡា​រូប​នេះ​ឈ្មោះ Edward Tien បាន​លើក​ឡើង​នៅ​បញ្ហា​៥​ចំណុច​អំពី​ ចាន់ វឌ្ឍនាកា​ ដែល​បាន​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​លេច​ធ្លោ​បំផុត​សម្រាប់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។ ទី​១-​ វឌ្ឍនាកា ​ជា​កីឡាករ​ទី​១​ដែល​​រក​គ្រាប់​បាន​ចំនួន​៨​គ្រាប់​ក្នុង​មួយ​ប្រកួត​នៅ​ពេល​បឹងកេង​ឈ្នះ​គីរីវង់​សុខ​សែន​ជ័យ​១២-២​នៃ​លីក​បាល់ទាត់​កម្ពុជា​ឆ្នាំ​២០១២។

Football Channel ​ថា​ ចាន់ វឌ្ឍនាកា ​ជា​អ្នក​រក​គ្រាប់​បាល់​ច្រើន​បំផុត​ដូច​ Ronaldo ឬ Messi ឆ្នាំ​២០១៥​ ចាន់ វឌ្ឍនាកា និង​អ្នក​គាំទ្រ

 

ទី​២- ចាន់ វឌ្ឍនាកា ​បាន​ក្លាយ​ជា​កីឡាករ​ដែល​បាន​រក​គ្រាប់​បាល់​​​ច្រើន​ជាង​គេ​បំផុត​នៅ​អាស៊ាន​សម្រាប់​ឆ្នាំ​២០១៥​នេះ​គឺ​មាន​ន័យ​ថា ទាំង​១១​ប្រទេស​នៅ​អាស៊ាន​រាប់​បញ្ចូល​ទាំង​កីឡាករ​បរទេស​​ផង​​គឺ​​គ្មាន​កីឡាករ​ណា​ម្នាក់​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​កីឡាករ​កម្ពុជា​រូប​នេះ​ឡើយ​សម្រាប់​រដូវ​កាល​២០១៥​នេះ ខណៈ​ពេល​​នេះ​រក​៣៥​គ្រាប់​ហើយ។

 

ទី​៣- ចាន់ វឌ្ឍនាកា ​​រក​គ្រាប់​បាល់​បាន​ចំនួន​៥៥​គ្រាប់​ហើយ​សម្រាប់​ឆ្នាំ​២០១៥​នេះ​​ក្នុង​នោះ​៣៥​គ្រាប់​រក​បាន​ក្នុង​ការ​ប្រកួត​នៃ​លីក​បាល់ទាត់​កំពូល​កម្ពុជា​ ១០​គ្រាប់​រក​បាន​​ក្នុង​ការ​ប្រកួត​របស់​​ក្រុម​យុវជន​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ ២​គ្រាប់​រក​បាន​ឲ្យ​ការ​ប្រកួត​សម្រាប់​ក្រុម​បាល់ទាត់​កម្ពុជា​ឈុត​ធំ​ ៦​គ្រាប់​រក​បាន​ក្នុង​ពាន​ Hun Sen Cup និង​២​គ្រាប់​រក​បាន​ក្នុង​ពាន​ Toyota Mekong Club Championship.

 

អ្នក​សរសេរ​កីឡា​រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា ជា​មួយ​នឹង​ការរក​​គ្រាប់​បាល់​បាន​ច្រើន​​ ចាន់ វឌ្ឍនាកា​ ប្រៀប​ដូច​ជា​ Cristiano Ronaldo ឬ Lionel Messi ដែល​កំពុង​រក​គ្រាប់​បាល់​​ឈាន​​មុខ​គេ​បំផុត​នៅ​លើ​ពិភព​លោក​នៅ​ឆ្នាំ​២០១៥​នេះ។

 

ទី​៤-​ ចាន់ វឌ្ឍនាកា​ មិន​ត្រឹម​តែ​លេច​ធ្លោ​ក្នុង​រឿង​កីឡា​ប៉ុណ្ណោះ​ទេ​ សូម្បី​តែ​ក្នុង​វិស័យ​ចម្រៀង​ក៏​កីឡាករ​រូប​នេះ​មាន​មុខ​ដែរ​គឺ​ជាក់​ស្តែង​រូប​គេ​បាន​ថត​បទ​ចម្រៀង​កាយវិការ​ខារ៉ាអូខេ​ឲ្យ​តារា​ចម្រៀង​ មាស សុខសោភា។

 

ទី​៥​- លោក Edward Tien បាន​លើក​ឡើង​អំពី​ទំនាក់ទំនង​ស្នេហា​រវាង​ ចាន់ វឌ្ឍនាកា​ និងកីឡាការិនី​ហែល​ទឹក​ដ៏​ស្រស់​ស្អាត​គឺ​កញ្ញា ហែមថុន វិទីនី។ ពួក​គេ​បាន​ទាក់ទង​គ្នា​តាំង​ពី​ឆ្នាំ​២០១២៕

 

ប្រែ​សម្រួល៖ ជាន ចាន់រ៉ា​​
ប្រភព៖ Football Channel Asia