អាវុធហត្ថ ខេត្តក្រចេះ ចុះបង្រ្គាបទីតាំង កត់កន្ទុយលេខ ចំនួន២កន្លែង ក្នុងថ្ងៃតែមួយ

ក្រចេះ៖ លោកឧត្ដមសេនីយ៍ សាន ប៊ុនថាន មេបញ្ជាការ អាវុធហត្តខេត្តក្រចេះ បានដឹកនាំកម្លាំងចុះបង្រ្គាប ទីតាំងកត់កន្ទុយលេខ ចំនួន២កន្លែង នៅរសៀលថ្ងៃ ទី២ ខែវិច្ឆកា ឆ្នាំ២០១៥ នៅចំណុចវត្តប៉ាឆា សង្កាត់ក្រចេះ និងភូមិរកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។

លោកឡុង យឹង ប្រធានមន្ទីរយុតិ្តធម៍ នៃបញ្ជាការដ្ឋានអាវុធហត្ថ ខេត្តក្រចេះ បានឲ្យដឹងថា ទីតាំងកត់កន្ទុយលេខ (ឆ្នោត) ទាំងពីរ នេះដោយមានការចង្អុលបង្ហាញ ពីលោកឧត្ដមសេនីយ៍ មេបញ្ជាការខេត្តឲ្យចុះបង្រ្គាប។

លោកបន្ដទៀតថា ឃាត់ខ្លួនជនសង្ស័យទីមួយ ឈ្មោះ ជិន ស្រីមុំ ភេទស្រី អាយុ៤៥ឆ្នាំ ឃាត់ខ្លួននៅចំណុច គ្រោយវត្តប៉ាឆា ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ។ និងជនសង្ស័យម្នាក់ទៀត ឈ្មោះ គង់ សុជាតា ភេទស្រី អាយុ៣៣ឆ្នាំ ឃាត់ខ្លួននៅនឹងទីតាំង នៅភូមិរកាកណ្តាល សង្កាត់រកាកណ្តាល និងវត្ថុតាងទូរស័ព្ទ ចំនួនពីរគ្រឿងនិងបញ្ជីកត់ឆ្នោតមួយចំនួន។

លោកឡុង យឹង បន្តទៀតថា ការបង្រ្គាបទីតាំង ទាំងពីរនេះឃាត់ខ្លួនបានតែ មនុស្ស និងវត្ថុតាងមិនមានប្រាក់ ព្រោះជនសង្ស័យទាំងពីរលក់កន្ទុយលេខ (ឆ្នោត) បន្លំជាមួយនិងឥវ៉ាន់ចាប់ហួយ មិនអាចរឹបអូសដក់ហូតប្រាក់កេីតព្រោះ ជនសង្ស័យយកលេសថា ជាប្រាក់លក់ចាប់ហួយ។

បច្ចុប្បន្នជនសង្ស័យ ទាំងពីរត្រូវឃុំខ្លួនបណ្ដោះអាសន្ន នៅទីបញ្ជាការ ដ្ឋានអាវុធហត្តខេត្តក្រចេះ ដេីម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ។