ប្រទះ​ឃើញ​សាកសព​សត្វ​តោ​កាលពី​១០.០០០​ឆ្នាំ​មុន​

​សារព័ត៌មាន​ Siberia​ Times​ ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៩​ ខែតុលា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​បុរាណ​វិទូ​របស់​រុ​ស្ស៊ី​ បាន​រក​ឃើញ​សាកសព​កូន​សត្វ​តោ​មួយ​ហ្វូង​ ក្រោម​ស្រទាប់​ទឹកកក​នៅ​ស៊ី​ប៊ី​រី​ ដោយនៅ​រក្សា​ទ្រង់ទ្រាយ​ទាំងមូល​ ខណៈ​ដែល​ក្រុម​បុរាណ​វិទូ​បាន​អះអាង​ថា​ នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​បាន​រក​ឃើញ​អម្បូរ​សត្វ​ស៊ីសាច់​ជា​អាហារ​ មាន​វត្តមាន​លើ​ភព​ផែនដី​កាលពី​១​ម៉ឺន​ឆ្នាំ​មុន​ ។​

​ក្រុម​អ្នក​បុរាណ​វិទូ​បាន​បញ្ជាក់​ថា​ សាកសព​ហ្វូង​សត្វ​តោ​ទាំងនោះ​នឹង​ជួយ​ដល់​អ្នក​វិទ្យាសាស្ត្រ​ក្នុង​ការ​បកស្រាយ​បំភ្លឺ​អំពី​មូលហេតុ​នៃ​ការ​ផុត​ពូជ​ពពូកសត្វ​សម័យ​បុរាណ​ កាលពី​១០.០០០​ឆ្នាំ​មុន​ ដែល​ធ្លាប់​មានជីវិត​លើ​ភព​ផែនដី​ ៕​

ប្រទះ​ឃើញ​សាកសព​សត្វ​តោ​កាលពី​១០.០០០​ឆ្នាំ​មុន​