តើ​ការបោះឆ្នោត​មី​យ៉ាន់​ម៉ា​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​ឬ​យ៉ាងណា​?

​សល់​ត្រឹមតែ​៦​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ ការបោះឆ្នោត​សភា​មី​យ៉ាន់​ម៉ា ដែល​ត្រូវបាន​គេ​រំពឹងថា​ជាការ​បោះ ឆ្នោត​លទ្ធិប្រជាធិបតេយ្យ​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ  នឹង​ប្រព្រឹត្តឡើង​ហើយ​។ ខណៈ​ការបោះឆ្នោត កាន់តែ​ខិតជិត​មកដល់ មាន​បាតុភាព​នៃ​ភាពមិនប្រក្រតី​មួយចំនួន បានកើត​ឡើងជា​បន្តបន្ទាប់​ដែល​បញ្ហា នេះ​កំពុងតែ​គំរាម​ដល់​ការបោះឆ្នោត​ដែល​មិនអាច​ប្រព្រឹត្ត​ដោយ​យុត្តិធម៌ និង ត្រឹមត្រូវ​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​ថ្ងៃទី​០៨ ខែវិច្ឆិកា​ខាងមុខនេះ មី​យ៉ាន់​មា់ នឹង​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ដំបូង​នៃ​ដំណើរ​ឆ្ពោះទៅកាន់​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​ការបោះឆ្នោត​សកល​ឬ បោះឆ្នោត​សភា​ដែលមាន​គណបក្ស​ប្រមាណ​៩០​បក្ស​បាន​ចូលរួម​ប្រកួតប្រជែង​។ រឿង​ដែល​គួរ​ឲ្យ​សោកស្តាយ​នោះ ការឃោសនា​ស្វែងរក​សំឡេងឆ្នោត បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​កាលពីពេល​ចាប់ផ្តើម តែ​បែរជា​ជួបនឹង​ភាពល្អក់​កករ​នៅពេលដែល​ការ បោះឆ្នោត​កាន់តែ​កៀក​នឹង​មកដល់​ទៅវិញ​។​

​ក្នុង​ក្រសែភ្នែក​សហគមន៍​អន្តរជាតិ បានចាត់ទុក​ការបោះឆ្នោត​មី​យ៉ាន់​ម៉ា នឹង​ជួយ​ឲ្យ​រដ្ឋ​ដែល​បាន​ចាក់​ដោយ​របប​សឹក​យោធា​ជា​យូរ​ឆ្នាំ​មកហើយ​នោះ​អាច​ឃើញ​ពន្លឺ​លទ្ធិប្រជាធិបតេយ្យ​បាន​។ ទោះជា​យ៉ាងណាក៏ដោយ ការផ្លាស់ប្តូរ​មួយ​ពិតប្រាកដ​ក្នុង​បរិបទ​នយោបាយ​មី​យ៉ាន់​ម៉ា​នៅតែ​ស្មុគស្មាញ ហើយ​ការ​សង្ឃឹមថា ការបោះឆ្នោត​នឹង​ផ្លាស់ប្តូរ​នយោបាយ​និង​លើកកម្ពស់​ប្រជា​ធិ​ប​តេ​យ្យូ​ប​នីយកម្ម​នៅក្នុង​ប្រទេស​នេះ​នៅមានកម្រិត​តិច​នៅឡើយ​។ វា​លែង​តែ​បក្ស​លោកស្រី អ៊ុង​សាន ស៊ូ​ជី ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី បាន​ប្រទេស​មី​យ៉ាន់​ម៉ា​អាច​ស្គាល់​ការផ្លាស់ប្តូរ​មួយ​ពិតប្រាកដ ហើយ​ឥទ្ធិពល​យោធា​អាច​នឹង​សាបរលាប​ពី​នយោបាយ​ដឹកនាំ​ប្រទេស​នេះ​ផង​។​

​អ្វីដែល​គួរ​ឲ្យ​សោកស្តាយ​នោះ កាលពី​ពីរ​បី​ថ្ងៃ​កន្លងទៅនេះ សមាជិកសភា​ដែលជា​តំណាងរាស្ត្រ​មកពី បក្សប្រឆាំង​លោកស្រី​អង់​សាន​ជី ត្រូវបាន​ជន​មិន​ស្គាល់មុខ វាយប្រហារ​យ៉ាងដំណំ​នៅក្បែរ​ប៉ុស្តិ៍ប៉ូលីស ខណៈពេលដែល លោក​កំពុងតែបន្ត​ការឃោសនា​ការបោះឆ្នោត​។ នេះ គឺជា​ការ​គំរាម​មួយ​ដល់​បក្សប្រឆាំង​សម្ព​ន្ធ័​ជាតិ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ដ៏​មាន​ប្រជាប្រិយភាព​នៅ​មី​យ៉ាន់​ម៉ា​។ តាមពិតទៅ បញ្ហា​នេះ មិនត្រូវ​ឲ្យ​កើត មាន​នោះទេ ព្រោះនេះ​គឺ​ការធានា​នូវ​សមភាព​នៃ​ការទទួលខុសត្រូវ​លើ​ផ្នែក​សន្តិសុខ​ដោយ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​។ កំហុស​មួយ​នេះ ត្រូវ​មតិ​មួយចំនួន​លើកឡើង រដ្ឋាភិបាល​មិនបាន​គោរព​គោលការណ៍​ស្មើភាព របស់​បក្សនយោបាយ​។

​បញ្ហា​មិន​ប្រក្រតី​មួយទៀត​នោះ គឺ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​បរាជ័យ​ក្នុងការ​ផ្សព្វផ្សាយ​ឲ្យ​មានការ​ចូលរួម​ការបោះ​ឆ្នោត​ទៅកាន់​ប្រជាជន​មី​យ៉ាន់​ម៉ា​គ្រប់រូប​។ យោងតាម​សារព័ត៌មាន​ថៃ​បាងកក​ប៉ុស្តិ៍ មាន​ប្រជាជន​មី​យ៉ាន់​ម៉ា​ដែល​ភាគច្រើន​ពួកគេ​ធ្វើការ​ជា​កម្មករ​នៅ​ថៃ បាន​សម្តែង​ការខឹង​សម្បារ​និង មិន​សប្បាយ ដ្បិត ពួកគេ​មិនអាច​ទទួលបាន​ព័ត៌មាន​ពី​ការបោះឆ្នោត​ខាងមុខនេះ​។ ក្នុងនោះ ពួកគេ បាន​អះអាង រដ្ឋាភិបាល បាន​ព្យាយាម​ទុក​ពួកគេ​ឲ្យ​នូវ​ឆ្ងាយ ដ្បិត រដ្ឋាភិបាល​ដឹង​មុន​ថា​ហើយ ប្រជាជន ស្ទើរតែ​ទាំងអស់​នឹង​បោះឆ្នោត​ឲ្យ​លោកស្រី​អង់​សាន ស៊ូ​ជី​។

​ងាក​មក​ចាប់អារម្មណ៍ ជោគវាសនា​របស់លោក​ស្រី​អង់​ស៊ាន​សូ​ជី​វិញ​។ វា​នៅតែ​ជា​រឿង​ស្រ​ពេ​ច ស្រពិល​នៅឡើយ​សម្រាប់​លោកស្រី អង់ សាន​ស៊ូ​ជី ក្នុងការ​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី ដ្បិត​រដ្ឋធម្មនុញ្ញ​បន្សល់ទុក​ពី​របប​សឹក​ចាស់​មិន​ឲ្យ​លោកស្រី​ឈរឈ្មោះ​ជា​ប្រធានាធិបតី​បាន​។ យ៉ាងណាមិញ​លោកស្រី​នៅមាន​ផ្លូវ​ដើរ​គឺ​កែ​មាត្រា ៥២​នៃ​រដ្ឋធម្មនុញ្ញ​ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​លោកស្រី​ក្នុងការ​ឈរឈ្មោះ​ជា​ប្រធានាធិបតី​នេះ​។ តែ​រឿង​ពិបាក​បំផុត​នោះ​គឺ​បក្ស​លោកស្រី​ត្រូវ​រក​សំឡេងគាំទ្រ​ក្នុង​សភា​សម្រាប់​ការបោះឆ្នោត​ខាងមុខ​ឲ្យ​បាន​យ៉ាង​តិចជាង​៦០​ភាគរយ​នៃ​អាសនៈ​សភា​ទាំងអស់​។ នេះ​ក៏ដោយ​សារ​ក្រុម​យោធា​កាន់​អាសនៈ ២៥​ភាគរយ​រួចទៅហើយ ហើយ​ដើម្បី​កែ​រដ្ឋធម្មនុញ្ញ​គេ​ត្រូវការ​សំឡេង ៧៥​ភាគរយ និង​សំឡេង​ប្រជាជន​គាំទ្រ​៥០ ភាគរយ​ក្នុង​ការធ្វើប្រជាមតិ​ជារួម​ផង​។ នេះ​មានន័យថា ការបោះឆ្នោត​ខាង​មុខជា​សមរភូមិ ដ៏​ធំ និង​ក្តីសង្ឃឹម​ចុងក្រោយ​សម្រាប់​លោកស្រី អង់​សាន​ស៊ូ​ជី​ប្រើប្រាស់​ដើម្បី​សម្រេច​មហិច្ឆតា​ក្លាយជា​ប្រធានាធិបតី​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​