Q&A : តើ​បុរស​កើតរោគ​ចាញ់កូន​ជំនួស​ភរិយា​បណ្តាលមកពី​អ្វី​ ?

Sanofi

សំណួរ ៖ តើ​បុរស​កើតរោគ​ចាញ់កូន​ជំនួស​ភរិយា​បណ្តាលមកពី​អ្វី ? ការកើត​អាការ​បែបនេះ បណ្តាលមកពី​រោគ ឬ យ៉ាងដូចម្តេច ?

ចម្លើយ ៖ បុរស​ដែល​ចាញ់កូន​ជំនួស​ភរិយា គឺជា​ប្រភេទ​បុរស​ដែល​ផ្លាស់ប្តូរ​ក្រោយពី​ភរិយា​របស់ ខ្លួន​មានគភ៌ ដូចជា​អ្នកខ្លះ​កើត​អាការ​រមូល​ឆ្អើម​ខ្លះ ទៀត​កើត​អាកា​រហេវ​ហត់​ញឹកញាប់បរិភោគ​អាហារ កំប៉ិកកំប៉ុក​ញឹកញាប់ ឬ ចូលចិត្ត​បរិភោគ​អ្វីៗ​ដែល​ប្លែក ជាដើម ។

មនុស្ស​មួយបែប​នេះ​ច្រើនតែ​មានការ​រំភើបពេល​ដឹងថា​ភរិយា​មានគភ៌​ដែល​ជំ​រុញឱ្យ​អារម្មណ៍​ប្រែប្រួល មាន​ការគិត​ច្រើន កើតក្តី​កង្វល់​ចំពោះ​សុខ​ភាព​ភរិយា និង កូន​ក្នុង​ផ្ទៃ ។ ការកើត​អាការ​បែបនេះ​មិន​បណ្តាលមកពី​អ័រម៉ូន​ទេ គឺ​មកពី​អារម្មណ៍​របស់គេ​ប៉ុណ្ណោះ ។

បើ​បុរស​ជួប​បញ្ហា​នេះ​មិនចាំបាច់​ព្រួយ បារម្ភ​ពី​សុខភាព​អ្វី​ទេ ព្រោះ​មិនមាន​ពាក់ព័ន្ធ​ជាមួយ​ការ​ចាញ់កូន​ដូច​ស្ត្រី​នោះទេ ។​

Related