សមត្ថកិច្ចខណ្ឌសែន សុខចុះរដ្ឋបាល នៅមុខពេទ្យ លោកសង្ឃ ឃាត់ខ្លួនមនុស្ស៥នាក់ ករណីប្រើប្រាស់ គ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យចំនួន៥នាក់ ដែលប្រើប្រាស់គ្រឿងញៀន ត្រូវបានសមត្ថកិច្ច ខណ្ឌសែនសុខធ្វើការ ឃាត់ខ្លួនខណៈ ដែលពួកគេបាននាំគ្នាចូល ទៅម្តុំមុខពេទ្យលោកសង្ឃ ដើម្បីទិញគ្រឿងញៀន ប្រើប្រាស់។

ប្រត្តិបតការណ៌ចុះបង្រ្កាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង០៣ និង២០នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចភូមិ ត្រពាំឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ បើតាមសំដី អធិការរងខណ្ឌសែនសុខ មួយរូបបានប្រាប់អោយដឹងថា ដោយមាន ការបញ្ជាផ្ទាល់ពីលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានអោយលោកដឹកនាំកម្លាំង ចុះធ្វើរដ្ឋបាលនៅ ចំណុចខាងលើ អោយដូចជាភ្លៀងរលឹមព្រោះថា កន្លែងនេះជាកន្លែងស្មុកស្មាញ សំនូវអ្នកជួញដូរនិងអ្នកប្រើប្រាស់គ្រឿងញៀន ទើបនៅថ្ងៃនេះលោក បានដឹកនាំកម្លាំងផ្ទាល់ចុះធ្វើរដ្ឋបាល ទើបឈានដល់ការឃាត់ខ្លួនបានជន សង្ស័យប្រើប្រាស់ គ្រឿញៀនទាំង៥នាក់នេះរួម និងសំភារប្រើប្រាស់មួយចំនួនតែម្តង។

ជនសង្ស័យដែលជាត់ខ្លួននោះទី១ឈ្មោះ ចេង ឈាង ភេទប្រុសអាយុ២៤ឆ្នាំមុខ របរធ្វើសំណង់ស្នាក់ នៅភូមិអង្គសង្កាត់ ប្រទេះឡាងខណ្ឌដង្កោទី២ឈ្មោះ អាយ បញ្ញា ភេទប្រុសអាយុ២៧ឆ្នាំមុខរបរ មិនពិតប្រាកដស្នាក់ នៅភូមបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខមានស្រុកកំណើតភូមិ ឃុំ ឈើទាល ស្រុកមុខកំពូល ខេត្តកណ្តាលទី៣ឈ្មោះ ឌី សុភាព ភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលសង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅទី៤ឈ្មោះសាក់ ដារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររើសអេតចាយ ស្មាក់នៅមិនពិតមានស្រុកកំណើតភូមិ ឃុំ ព្រៃផ្តៅ ស្រុកព្រៃកាបាស់ ខេត្តតាកែវ និងទី៥ឈ្មោះ ប៉ាវ វីរៈ ភេទប្រុសអាយុ២៣ឆ្នាំស្នាក់ នៅផ្ទះជួលភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងកំពង់ ឃាត់ខ្លួននៅអធិការនគរបាលខណ្ឌសែនសុខ ដើម្បីកសាង សំណុំរឿងបញ្ជួនទៅសាលាដំបូង រាជធានីភ្នំពេញចាត់ការបន្តតាមនិតិវិធី៕