ជប៉ុន និង​កូរ៉េខាងត្បូង​សន្យា​ដោះស្រាយ​ជម្លោះ​ប្រវត្តិសាស្រ្ត​រវាង​គ្នា

នៅ​ថ្ងៃ​ចន្ទ ទី២ វិច្ឆិកា ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង​បាន​សន្យា​នឹង​រួម​សហប្រតិបត្តិការ​រវាង​គ្នា​ដើម្បី​ដោះស្រាយ​ជម្លោះ​ប្រវត្តិសាស្រ្ត​ដែល​បាន និង​កំពុង​បន្ត​បំពុល​ទំនាក់ទំនង​ការទូត​រវាង​គ្នា​មក​ដល់​សព្វថ្ងៃ។ ពាក្យ​សន្យា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ដ៏​កម្រ​រវាង​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​ប៉ាក់ គុនហេ និង​លោក​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ​ក្នុង​ទីក្រុង​សេអ៊ូល កូរ៉េខាងត្បូង។ នេះ​ជា​លើកទី១ ដែល​លោកស្រី​ប៉ាក់ គុនហេ និង​លោក​ស្ហ៊ីនហ្សូ អាបេ​បាន​អង្គុយ​ចរចា​ទល់​មុខ​គ្នា។