កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មាន​មេបញ្ជាការ​រង​ចំនួន​១៥​នាក់​ ចាប់ពី​ផ្កាយ​២​រហូត​ដល់​ផ្កាយ​៣

​គិត​ត្រឹម​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ​ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដែល​មាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០០១០៥​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ ជា​មេបញ្ជាការ​រយៈពេល​ជិត​២០​ឆ្នាំ​ មាន​មេបញ្ជាការ​រង​ចំនួន​១៥​នាក់​ មាន​ឋានន្តរស័ក្តិ​ចាប់ពី​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ រហូត​ដល់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ ជា​ជំនួយការ​ឲ្យ​មេបញ្ជាការ​ ដែល​ត្រូវ​បែងចែក​ភារកិច្ច​តាម​សេចក្តីសម្រេច​លេខ​១២៤/២០១៥​ សសរ​ ចុះ​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៥​ របស់​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដូច​ខាងក្រោម​ ៖

១-​ឧត្តមសេនីយ៍ឯក​ វង្ស​ ពិ​សេន​ មេបញ្ជាការ​រង​និង​ជា​នាយសេនាធិការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​ប្រតិបត្តិការ​។​
២-​ឧត្តមសេនីយ៍ឯក​ តេ​ង​ ឈួ​ន​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​ព័ស្តុភារ​ និង​សម្ភារៈ​បច្ចេកទេស​ ។​
៣-​ឧត្តមសេនីយ៍ឯក​ ប្រាក់​ សិទ្ធិ​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​រដ្ឋបាល​ ហិរញ្ញវត្ថុ​ អភិវឌ្ឍន៍​ ទំនាក់ទំនង​បរទេស​ នីតិកម្ម​ និង​អធិការកិច្ច​ ។​
៤-​ឧត្តមសេនីយ៍ឯក​ ស៊ិ​ន​ សូ​ផា​ន្នី​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​កសាង​កម្លាំង​ ។​
៥-​ឧត្តមសេនីយ៍ទោ​ សេង​ សុង​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​ព័ស្តុភារ​ ។​
៦-​ឧត្តមសេនីយ៍ទោ​ ទៀវ​ ប៊ុ​ន​ខេ​ង​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​សម្ភារៈ​បច្ចេកទេស​ ។​
៧-​ឧត្តមសេនីយ៍ទោ​ ន​ន្ទ​ សុខា​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​សណ្តាប់ធ្នាប់​ កិត្តិយស​ និង​ការពារ​ឥស្សរជន​ ។​
៨-​ឧត្តមសេនីយ៍ទោ​ រ័​ត្ន​ ស្រ៊ា​ង​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ។​
៩-​ឧត្តមសេនីយ៍ទោ​ វៀត​ ថា​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​បច្ចេកទេស​ សន្តិសុខ​ និង​ការពារ​ឥស្សរជន​ ។​
១០-​ឧត្តមសេនីយ៍ទោ​ ស៊ុន​ ប៊ុ​ន​ស័ក្តិ​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​អភិវឌ្ឍន៍​ ។​
១១-​ឧត្តមសេនីយ៍ទោ​ ភួង​ ស៊ី​ភិន​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​អប់រំ​ បណ្តុះបណ្តាល​ និង​ហ្វឹកហ្វឺន​។​
១២-​ឧត្តមសេនីយ៍ទោ​ ហុង​ វិ​ណុ​ល​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​ព័ត៌មាន​ សន្តិសុខ​ និង​ស្រាវជ្រាវ​ បង្ក្រាប​បទល្មើស​ ។​
១៣-​ឧត្តមសេនីយ៍ទោ​ ជា​ សា​រិ​ន​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ។​
១៤-​ឧត្តមសេនីយ៍ទោ​ ម៉​ន​ សា​ម៉ុ​ន​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ។​
១៥-​ឧត្តមសេនីយ៍ទោ​ អន​ សុ​ខុន​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​ជំនួយ​មនុស្សធម៌​ និង​សង្គ្រោះ​គ្រោះ​មហន្តរាយ​ ។​

​ក្រៅពី​ការ​បែងចែក​ភារកិច្ច​ដូច​មាន​ចែង​ខាងលើ​ មេបញ្ជាការ​រង​ទាំងនោះ​ត្រូវ​ទទួលខុសត្រូវ​បំពេញការងារ​មួយ​ចំនួន​ទៀត​ តាម​ការ​ប្រគល់​ភារកិច្ច​ជាក់ស្តែង​របស់​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ។​

​ក្នុង​ចំណោម​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទាំង​១៥​នាក់​ ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​មេបញ្ជាការ​រង​ចំនួន​២​នាក់​ គឺ​លោក​ឧត្តមសេនីយ៍ទោ​ រ័​ត្ន​ ស្រ៊ា​ង​ កាន់​តួនាទី​ត្រួត​ជា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផង​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ផង​ និង​លោក​ឧត្តមសេនីយ៍ទោ​ ន​ន្ទ​ សុខា​ ត្រូវ​បាន​តែងតាំង​ជា​សមាជិក​ក្រុមការងារ​ចុះ​រៀបចំ​កិច្ចការ​សន្តិសុខ​ និង​សុវត្ថិភាព​ផ្ទាល់​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរា​ ជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ និង​ជា​ភរិយា​នាយក​រដ្ឋមន្ត្រី​៕​

កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មាន​មេបញ្ជាការ​រង​ចំនួន​១៥​នាក់​ ចាប់ពី​ផ្កាយ​២​រហូត​ដល់​ផ្កាយ​៣