បុរស​ជនជាតិ​អាឡឺម៉ង់​ម្នាក់​ស្នាក់នៅ​កម្ពុជា​លួច​ដាំ​កញ្ឆា​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

​ខេត្តមណ្ឌលគិរី ៖ បុរស​ជា​ជនជាតិ​អាឡឺម៉ង់​ម្នាក់ ឈ្មោះ រៃ​នី ReiNi អាយុ ជាង​៣០​ឆ្នាំ ដោ​យមក​ស្នាក់នៅ​ផ្ទះជួល​មួយកន្លែង​ប្រកបមុខរបរ​ជាជាង​ជួសជុល​មូ​តូ​ធំ សម្រាប់​ជួល​ឲ្យ​អ្នក​ទេសចរណ៍​ស្ថិតនៅ​ក្នុងភូមិ អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ខេត្តមណ្ឌលគិរី ត្រូវបាន​សមត្ថកិច្ច​ចុះ​ឆែកឆេរ​លំ​បរិវេណ និង​នៅ​ស្ថាន​នៅ​ល្ងាច មិញ​នេះ​ម៉ោង​ប្រមាណ ៤ និង​៣០ នាទី​ត្រូវ​ថ្ងៃទី​២៩ ខែតុលា ដោយមាន​ការសង្ស័យ​ពី​នាក់​ភូមិ​រស់​នៅក្បែរនោះ ថា​មាន​ដាំ កញ្ឆា ។​

សមត្ថកិច្ច​បាន​រកឃើញ​ជាក់ស្តែង ក្រោយ​ការឆែកឆេរ ពិតជា​មានការ​លួចលាក់​ដាំ ប្រភេទ​អាភៀន កញ្ឆា ប្រមាណ ជាង​ម្ភៃ​ដើម​។ ក្រោយពី​ប្រមូល​ភស្តុតាង​សមត្ថកិច្ច​បាន នៅ​ម៉ោង​ប្រមាណ​៦​ល្ងាច​ថ្ងៃ​ដដែល​បានសម្រេច​បញ្ជូន​ខ្លួន ជនល្មើស​ទៅ​ស្នង ការ​ខេត្តមណ្ឌលគិរី ចាត់ការ​ទៅតាម​ច្បាប់​៕ ឦសាន​ ​

KA-02-11-2015-50 KA-02-11-2015-51 KA-02-11-2015-52 KA-02-11-2015-53 KA-02-11-2015-54 KA-02-11-2015-55.jp KA-02-11-2015-56.jp