លោក​ គង់​ គាំ​ ប្រធាន​ គណបក្ស ​សម ​រង្ស៊ី​ ប្រកាស​ចូល​និវត្ត

លោក​ គង់​ គាំ ​ប្រធាន​ គណបក្ស ​សម ​រង្ស៊ី​ ប្រកាស​ចូល​និវត្ត ​និងដក​ឃ្លា​ផ្នែក​នយោបាយ​ដោយសារ​សុខភាព​មិន​បរិបូរណ៍​ និង ស្ថិត​ក្នុង​ភាព​ជរាព្យាធិ​ជា​ប្រចាំ​។ ​ការ​ប្រកាស​លា​លែង​របស់​លោក​ គង់ ​គាំ ដែល​ជា​​ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស ​សម ​រង្ស៊ី​ ធ្វើ​ឡើង​កាល​ពីម្សិល​ម៉ិញ​ បន្ទាប់​ពី​មាន​អំពើ​ហិង្សា​របស់ក្រុមបាតករ​ដែល​គាំ​ទ្រ​បក្សកាន់​អំណាច​ទៅលើ​កូន​ប្រុស​របស់​លោក​ កាល​ពី​ថ្ងៃ​ទី ​២៦​ ខែ​តុលា បណ្តាល​ឲ្យរង​របួស​ជា​ទម្ងន់​។​

​លោក ​គង់​ គាំ​ បាន​ចូល​ប្រឡូក​នយោបាយ​អស់​រយៈ​ពេល​២០​ឆ្នាំ​ជា​មួយ​គណបក្ស​ជាតិ​ខ្មែរ  រហូត​ដល់​គណបក្ស ​សម​ រង្ស៊ី​ នៅ​ថ្ងៃ​ទី ០២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ១៩៩៥​ រហូត​ដល់​ថ្ងៃ​ទី ២​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៥​៕