​៧​វិធី​​ ធ្វើ​ឲ្យ​រថយន្ត​​របស់​អ្នក​​លែង​សូវ​ស៊ី​សាំង​​ដូច​មុន​​

​៧​វិធី​​ ធ្វើ​ឲ្យ​រថយន្ត​​របស់​អ្នក​​លែង​សូវ​ស៊ី​សាំង​​ដូច​មុន​​

សាំង​ឡើង​​ថ្លៃ​​មធ្យម​ទេ តែ​ងំ​ត្រង់​​រថយន្ត​ស៊ី​សាំង​ខ្លាំង​​​ហ្នឹង​តែ​ម្ដង​។  អ្នក​ខ្លះ​ស្ទើរ​ដាច់​ខ្យល់​ម្ដង​ៗ​ ​ដោយ​សារ​តែ​រថយន្ត​របស់​ខ្លួន​ស៊ី​សាំង​មិន​ប្រណី​។ ចុះ​បើ​រឿង​​រថយន្ត​ស៊ីសាំង​នេះ​ជា​បញ្ហា​ដែល​​ធ្វើ​ឲ្យ​អ្នក​ឈឺ​ក្បាល​​សឹង​គ្រប់​ពេល​អញ្ចឹង​ ម៉េច​ក៏​មិន​សាក​ល្បង​ធ្វើ​តាម​វិធី​ទាំង​៧​យ៉ាង​ខាង​ក្រោម​នេះ​​ទៅ​មើល៍ ​រថយន្ត​អ្នក​​នឹង​លែង​ស៊ីសាំង​ដូច​មុន​​មិន​ខាន។

 

១. បើក​បរ​ក្នុង​ល្បឿន​មធ្យម

 

​៧​វិធី​​ ធ្វើ​ឲ្យ​រថយន្ត​​របស់​អ្នក​​លែង​សូវ​ស៊ី​សាំង​​ដូច​មុន​​

 

ត្រូវ​ចាំ​ថា​កាល​ណា​អ្នក​បើក​​កាន់​តែ​លឿន នោះ​ឡាន​របស់​អ្នក​ក៏​ស៊ី​សាំង​កាន់​តែ​ខ្លាំង​ផង​ដែរ។ ម្យ៉ាង​​ទៀត​​អ្នក​ក៏​គួរ​តែ​កុំ​ជាន់​ហ្វ្រាំង​ញឹក​ញាប់​ពេក (បើ​មិន​ចាំ​បាច់​ពេល​កំពុង​បើក​បរ)  ព្រោះ​វា​ក៏​ជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​ស៊ីសាំង​​ដែរ។

២. ឧស្សាហ៍​ត្រួត​ពិនិត្យ​សម្ពាធ​កង់​រថយន្ត

 

​៧​វិធី​​ ធ្វើ​ឲ្យ​រថយន្ត​​របស់​អ្នក​​លែង​សូវ​ស៊ី​សាំង​​ដូច​មុន​​

 

មុន​នឹង​ចេញ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ ​អ្នក​ចាំ​បាច់​ត្រូវ​ពិនិត្យ​មើល​កង់​រថយន្ត​ជាមុន។ ប្រសិន​បើ​កង់​រថយន្ត​របស់​អ្នក​ធូរ​ នោះ​កម្លាំង​វិល​នៃ​កង់​នឹង​កាន់​តែតឹង​​ ជាហេតុ​នាំ​ឲ្យ​រថយន្ត​របស់​អ្នក​ស៊ីសាំង​កាន់​តែ​លឿន​។ ជាទូទៅ​កង់​រថយន្ត​នឹង​បាត់​បង់​សម្ពាធ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ឬ​​ប្រហែល ៦ kpa (គីឡូប៉ាស្កាល់-ខ្នាត​រង្វាល់​ខ្យល់) ក្នុង​មួយ​ខែ។

 

៣. ចាក់​សាំង​ឲ្យ​ពេញ​ធុង​

 

​៧​វិធី​​ ធ្វើ​ឲ្យ​រថយន្ត​​របស់​អ្នក​​លែង​សូវ​ស៊ី​សាំង​​ដូច​មុន​​

 

សាំង​ជា​វត្ថុរាវ​ដែល​ងាយ​នឹង​ហើរ​ពេល​ត្រូវ​ខ្យល់ ដូច្នេះ​បើ​ធុងសាំង​រថយន្ត​របស់​អ្នក​មាន​សាំង​កាន់​តែ​ច្រើន នោះ​សម្ពាធ​ខ្យល់​នៅ​ក្នុង​ធុង​ក៏​កាន់​តែ​តិច ដូច្នេះ​កម្រិត​ហើរ​នៃ​សាំង​​មាន​​តិច​តួច​បំផុត។

 

៤. ​ពិចារណា​មុន​នឹង​ដូរ​កង់​រថយន្ត​ទំនើប​ទំហំ​ធំ​​

 

​៧​វិធី​​ ធ្វើ​ឲ្យ​រថយន្ត​​របស់​អ្នក​​លែង​សូវ​ស៊ី​សាំង​​ដូច​មុន​​

 

ការ​​​ដូរ​កង់​រថយន្ត​ដែល​មាន​ទទឹង​កាន់​តែ​ធំ​ រឹត​តែ​ធ្វើ​ឲ្យ​រថយន្ត​របស់​អ្នក​ស៊ីសាំង​ទៅ​វិញ​ទេ ព្រោះ​កង់​រថយន្ត​កាន់​តែ​ធំ កម្លាំង​វិល​នៃ​កង់​​កាន់​តែ​ខ្លាំង​ជា​ហេតុ​នាំ​ឲ្យ​រថយន្ត​ស៊ីសាំង​ដូច​គ្នា​។

 

៥. ចត​រថយន្ត​ក្នុង​ម្លប់​ឬ​ត្រូវ​មាន​អ្វី​គ្រប​​​ពេល​ចត​ហាល​ថ្ងៃ

 

​៧​វិធី​​ ធ្វើ​ឲ្យ​រថយន្ត​​របស់​អ្នក​​លែង​សូវ​ស៊ី​សាំង​​ដូច​មុន​​

 

បើ​សិន​ជា​អាច​ អ្នក​គួរ​តែ​ចត​រថយន្ត​​ក្នុង​ម្លប់​ ដើម្បី​កុំ​ឲ្យ​ធុង​សាំង​ត្រូវ​ថ្ងៃ​ហើយ​ហួត​អស់​មួយ​ផ្នែក។ ប៉ុន្តែ​បើ​សិន​ជា​គ្មាន​ម្លប់​ទេ ចាំ​បាច់​ត្រូវ​មាន​កំណាត់​អ្វី​មក​គ្រប​ពី​លើ​ តែ​វា​ពុំ​សូវ​មាន​ប្រសិទ្ធភាព​ដូច​ការ​ចត​រថយន្ត​ក្រោម​ម្លប់​នោះ​ទេ។

 

៦. បន្ថយ​ទម្ងន់​រថយន្ត

 

​៧​វិធី​​ ធ្វើ​ឲ្យ​រថយន្ត​​របស់​អ្នក​​លែង​សូវ​ស៊ី​សាំង​​ដូច​មុន​​

 

បើ​សិន​​ជា​អ្នក​មាន​អីវ៉ាន់​ណា​ធ្ងន់ៗ​ និង​​មិន​ចាំ​បាច់​ទេ ​អ្នក​គួរ​តែ​យក​វា​ចេញ​​​ទៅ​ ព្រោះ​កាល​ណា​រថយន្ត​របស់​អ្នក​ធ្ងន់​ពេក សាំង​ក៏​ត្រូវ​ស៊ី​ខ្លាំង​ដែរ (ពេល​កំពុង​បើក​បរ)។ ទម្ងន់​អីវ៉ាន់​​៥០គីឡូក្រាម​​ធ្វើ​ឲ្យ​រថយន្ត​របស់​អ្នក​ស៊ីសាំង​បន្ថែម​២ភាគរយ។

 

៧. រក្សា​ម៉ាស៊ីន​រថយន្ត​របស់​អ្នក​ក្នុង​លក្ខខណ្ឌ​​មួយ​​ល្អ​ប្រសើរ

 

​៧​វិធី​​ ធ្វើ​ឲ្យ​រថយន្ត​​របស់​អ្នក​​លែង​សូវ​ស៊ី​សាំង​​ដូច​មុន​​

 

​​​​​​​​​​​​អ្នក​ត្រូវ​​ត្រួត​ពិនិត្យ​ប្រេង​រំអិល​រថយន្ត ហ្វ្រាំង​ដៃ និង​អំប្រាយ៉ាហ្ស​ឲ្យ​បាន​ញឹក​ញាប់។ ម្យ៉ាង​ទៀត​អ្នក​គួរ​ឧស្សាហ៍​សម្អាត​តម្រង​ខ្យល់​​ដើម្បី​កុំ​ឲ្យ​ស្ទះ​ខ្យល់ ជាហេតុ​ធ្វើ​ឲ្យ​​រថយន្ត​របស់​អ្នក​ដំណើរ​ការ​មិន​ស្រួល៕

 

អាន៖ របៀប​ឆ្កឹះ​ឲ្យ​ដឹង​ពី​ស្ថាន​ភាព​រថយន្ត​មួយ​ទឹក​ ​អ្នក​ចង់​ទិញ​ គឺ​សួរ​តែ​សំនួរ​ប៉ុន្មាន​នេះ

 

ដោយ៖ ប៉ែត ផាន់និត
ប្រភព៖ ​wikihow