អ៊ូ វីរៈ៖ វប្បធម៌​សន្ទនា​បាន​ក្ស័យ​ជីវិត​​តាំង​ពី​​មុន​ការ​បណ្តេញ​លោក​កឹម សុខា

អ៊ូ វីរៈ៖ វប្បធម៌​សន្ទនា​បាន​ក្ស័យ​ជីវិត​​តាំង​ពី​​មុន​ការ​បណ្តេញ​លោក​កឹម សុខា

ទិដ្ឋភាព​ទូទៅ​នៃ​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​នៅ​រដ្ឋសភា​ អំពី​ការ​ដក​លោក​ កឹម សុខា​ ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋ​សភាកាល​ពី​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ​២០១៥​ (ហ៊ាន សុជាតា/ VOA)

អ៊ូ វីរៈ៖ វប្បធម៌​សន្ទនា​បាន​ក្ស័យ​ជីវិត​​តាំង​ពី​​មុន​ការ​បណ្តេញ​លោក​កឹម សុខា

លោក អ៊ូ វីរៈ ស្ថាបនិកនិង​ប្រធាន​វេទិកា​អនាគត​​លោក អ៊ូ វីរៈ មិន​ជឿង​ថា​​គណបក្ស​ប្រជាជន​កម្ពុជា​អាច​​ផ្លាស់​ប្តូរ​ការសម្រេច​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ដាក់​លោក ​កឹម សុខា ធ្វើ​​ជា​​អនុប្រធាន​រដ្ឋ​សភា​ឡើង​វិញបន្ទាប់​ពី​បាន​​សម្រេច​ដក​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។ វ៉ាស៊ីនតោន—

លោក​ អ៊ូ វីរៈ ប្រធាន​វេទិកាអនាគត​បាន​មើល​ឃើញ​ថា ​វប្បធម៌សន្ទនា​រវាង​គណបក្សប្រជាជនកម្ពុជានិងគណបក្ស​សង្គ្រោះជាតិបានក្ស័យជីវិត​តាំងពីថ្ងៃចាប់សកម្មជនគណបក្ស​ប្រឆាំងទាក់​ទងនឹងអំពើ​ហិង្សា​នៅ​ក្បែ​រទីលានប្រជាធិបតេយ្យ​ ហើយលោកបានអំពាវនាវឱ្យអ្នកនយោបាយធ្វើការសន្ទនា​គ្នា​ដោយ​សន្តិវិធីដោយមិនចាំ​បាប់​មាន​វប្បធម៌សន្ទនាក៏ដោយ។

អ្នក​វិភាគ​រូប​នេះ​បាន​បន្ថែមក្នុង​កម្មវិធី Hello VOA ថា ​វាស្ទើរ​តែ​មិន​អាច​កើត​មាន​ឡើង​ឡើយ​ក្នុងការ​ដែល​ធ្វើឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ផ្លាស់​ប្តូរ​ការសម្រេច​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ដាក់​លោក ​កឹម សុខា ធ្វើជាអនុប្រធាន​រដ្ឋ​សភា​ឡើង​វិញបន្ទាប់​ពី​បានសម្រេច​ដក​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។

សូម​ប្រិយមិត្តចុច​ស្តាប់​ការ​បកស្រាយ​របស់​លោក​ទាំង​ស្រុង​កម្មវិធី​ Hello VOA ​ដូច​តទៅ៖

ការ​បណ្តេញ​អនុប្រធាន​សភា​និង​ផល​ប៉ះពាល់​លើ​កិច្ចព្រមព្រៀង​នយោបាយ

ការ​បណ្តេញ​អនុប្រធាន​សភា​និង​ផល​ប៉ះពាល់​លើ​កិច្ចព្រមព្រៀង​នយោបាយi
X

 

អ៊ូ វីរៈ៖ វប្បធម៌​សន្ទនា​បាន​ក្ស័យ​ជីវិត​​តាំង​ពី​​មុន​ការ​បណ្តេញ​លោក​កឹម សុខា

លោក អ៊ូ វីរៈ ស្ថាបនិកនិង​ប្រធាន​វេទិកា​អនាគត