ទស្សនាវីដេអូ Droptest ទម្លាក់មើលភាពរឹងមាំរវាង Nexus 6P និង iPhone 6s Plus

ទស្សនាវីដេអូ Droptest ទម្លាក់មើលភាពរឹងមាំរវាង Nexus 6P និង iPhone 6s Plus

ជាការពិតណាស់ សំរាប់វីដេអូមុនគេហទំព័រយើងខ្ញុំបានធ្វើការចែករំលែកនូវវីដេអូមួយ ដែលទាក់ទងទៅនឹងការសាកល្បងកាច់ Nexus 6P លរមើល ដោយលទ្ធផលបានបង្ហាញថា វាពុំបានមានភាពរឹងមាំដូចទៅនឹង iPhone 6s នោះឡើយ។ ផ្ទុយទៅវិញ ចម្លែកចិត្តអីក្នុងថ្ងៃនេះ ក្រុមការងារ EverythingApplePro ក៏បានធ្វើការបង្កើតនូវខ្សែវីដេអូមួយទៀត ដោយចង់បានបង្ហាញពីការសាកល្បងទម្លាក់ ស្មាតហ្វូនទាំងពីរក្នុងទីខ្ពស់ និងទីទាប ដើម្បីដឹងថា តើមួយណារឹងមាំជាងមួយណា? គួរកត់សម្គាល់ផងដែរសំរាប់តម្លៃ Nexus 6P និង iPhone 6s Plus គឺមានតម្លៃខុសគ្នាមួយទ្វេរជាពីរ ខណៈដែល iPhone 6s Plus ត្រូវបានដាក់លក់ក្នុងតម្លៃប្រហាក់ប្រហែលនឹង 800-900$. មិនរង់ចាំយូរ សូមកុំភ្លេចទៅទស្សនាវីដេអូដែលមាននៅខាងក្រោម :)

---------------------------------------
ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ទស្សនាវីដេអូ Droptest ទម្លាក់មើលភាពរឹងមាំរវាង Nexus 6P និង iPhone 6s Plus
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ទស្សនាវីដេអូ Droptest ទម្លាក់មើលភាពរឹងមាំរវាង Nexus 6P និង iPhone 6s Plus

ចុះថ្ងៃទី 03 ខែវិច្ឆិកា ឆ្នាំ 2015 ម៉ោង 7:33 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ