BLU Studio 7.0 LTE ជាទូរស័ព្ទធម្មតា តែអស្ចារ្យអេក្រង់ធំប៉ុនថេបប្លេត

BLU Studio 7.0 LTE ជាទូរស័ព្ទធម្មតា តែអស្ចារ្យអេក្រង់ធំប៉ុនថេបប្លេត

BLU គឺជាក្រុមហ៊ុនផលិតទូរស័ព្ទដ៏ធំមួយ នៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ដោយឡែកកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនពួកគេក៏បានធ្វើការចេញផ្សាយនូវស្មាតហ្វូនជំនាន់ថ្មីមួយម៉ូឌែល ដែលវាមានឈ្មោះថា BLU Studio 7.0 LTE. តាមពិតទៅសំរាប់ស្មាតហ្វូនមួយនេះ អេក្រង់របស់វា ក៏មិនខុសពីកិត្តិនាមរបស់វានោះដែរ ដោយអេក្រង់របស់វាមានទំហំធំដល់ទៅ 7.0 អុីញ ឯណោះ ដែលប្រហាក់ប្រហែលនឹងថេបប្លេតធម្មតាមួយគ្រឿង នាពេលបច្ចុប្បន្ននេះទៅហើយ។ សំរាប់លក្ខណៈសម្បត្តិរបស់ Studio 7.0 LTE គឺវាប្រើប្រាស់នូវបន្ទះឈីប Snapdragon 410 ដែលមានល្បឿនគ្រាន់បើ តែមាន RAM តូច 1GB ហើយមានអង្គចងចាំ 16GB និងកាមេរ៉ាខាងក្រោយ 8MP. ទូរស័ព្ទដែលដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 5.1.1 Lollipop ម៉ូឌែលនេះ ក៏ត្រូវបានចាប់ដាក់លក់ក្នុងតម្លៃត្រឹមតែ 200$ ប៉ុណ្ណោះ សំរាប់ទីផ្សារមួយចំនួនរបស់ពិភពលោក ដូចជាប្រទេសចិនជាដើម។ តើអ្នកកំពុងចាប់អារម្មណ៍នឹងស្មាតហ្វូនអេក្រង់ធំបែបនេះទេ? - M-D

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus BLU Studio 7.0 LTE ជាទូរស័ព្ទធម្មតា តែអស្ចារ្យអេក្រង់ធំប៉ុនថេបប្លេត
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com BLU Studio 7.0 LTE ជាទូរស័ព្ទធម្មតា តែអស្ចារ្យអេក្រង់ធំប៉ុនថេបប្លេត

ចុះថ្ងៃទី 03 ខែវិច្ឆិកា ឆ្នាំ 2015 ម៉ោង 06:51 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ