អ្នក​ដំណើរ​​​​យន្ត​ហោះ​​ភ្ញាក់​ផ្អើល​​ ពេល​​ជួប​អ្នក​មាន​មុខ​មាត់​​​​​រាង​រៅដូច​គ្នា​​ខ្លាំង​

អ្នក​ដំណើរ​​​​យន្ត​ហោះ​​ភ្ញាក់​ផ្អើល​​ ពេល​​ជួប​អ្នក​មាន​មុខ​មាត់​​​​​រាង​រៅដូច​គ្នា​​ខ្លាំង​

អ្នក​ដំណើរ​តាម​​យន្តហោះ​ពីរ​នាក់​ ដែល​មិន​មែន​ជា​បង​ប្អូន​បង្កើត​នឹង​គ្នា និង​មិន​ដែល​ស្គាល់​គ្នា​ពី​មុន​សោះ​​នោះ បាន​ភ្ញាក់​ផ្អើល​ខ្លាំង​ពេល​​បាន​អង្គុយ​ជិត​គ្នា​ចៃដន្យ​ និង​រក​​​ឃើញ​​ថា​ខ្លួន​មាន​មុខ​មាត់​​ និង​​រាង​រៅ ស្រដៀង​គ្នា​ខ្លាំង។

 

អ្នក​ដំណើរ​​​​យន្ត​ហោះ​​ភ្ញាក់​ផ្អើល​​ ពេល​​ជួប​អ្នក​មាន​មុខ​មាត់​​​​​រាង​រៅដូច​គ្នា​​ខ្លាំង​

លោក Neil Douglas (ស្តាំ) និង លោក Robert Stirling

យោង​តាម​​សារព័ត៌មាន Daily Mail បុរស​អ្នក​ដំណើរ​​ពុក​មាត់​ស្រមូម​ទាំង​ពីរ​នាក់​គឺ​លោក Neil Douglas វ័យ​៣២​ឆ្នាំ​​ជា​ជាង​ថត​រូប និង​លោក​ Robert Stirling វ័យ​​៣៥​​ឆ្នាំ​​ ​មន្ត្រី​​ស៊ីវិល​នៃ​តំបន់​​ Redbridge ក្នុង​ទី​ក្រុង​ឡុងដុង​ប្រទេស​អង់គ្លេស។ អ្នក​ទាំង​ពីរ​គឺ​​បាន​ធ្វើ​ដំណើរ​តាម​ជើង​​ហោះ​ហើរ​​របស់​ក្រុម​ហ៊ុន Ryanair ​តែ​មួយ ដើម្បី​​​​ចេញ​ពី​ព្រលាន​យន្តហោះ​ Stansted ទី​ក្រុង​ឡុងដុង​ទៅ​កាន់​ព្រលាន​យន្តហោះ​ Shannon ដើម្បី​ទៅ​កាន់​​ក្រុង ​​Galway ប្រទេស​អៀរឡង់ ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ។

 

​​​​​​​​​​​តាម​សារព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​​ចេញ​ដំណើរ​ជើង​ហោះ​ហើរ លោក Stirling ត្រូវ​បាន​ស្នើ​ឲ្យ​ប្ដូរ​កន្លែង​អង្គុយ​ដូច​នេះ​អាច​ឲ្យ​​ប្ដី​ប្រពន្ធ​មួយ​គូ​បាន​អង្គុយ​ជិត​គ្នា។ ដូច​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​លោក​ Stirling និង លោក​ Douglas​ បាន​ជួប​គ្នា​ដោយ​ចៃដន្យ។ លោក Douglas បាន​និយាយ​ថា៖ “ពេល​នោះ​ខ្ញុំ​បាន​សុំ​ឲ្យ​គាត់​ (លោក​ Stirling ) ខិត​បន្តិច​ ប៉ុន្តែ​ពេល​ពួក​យើង​មើល​មុខ​គ្នា ខ្ញុំ​​​ភ្ញាក់​ផ្អើល​មែន​ទែន គាត់​មើល​ទៅ​ដូច​ខ្ញុំ​ណាស់ “។ ក្រោយ​​មើល​មុខ​គ្នា​ ឃើញ​ថា​មុខ​មាត់​ រាង​រៅ​ដូច​គ្នា អ្នក​ទាំង​ពីរ​ក៏​ផ្ទុះ​សំណើច និង​ធ្វើ​ឲ្យ​អ្នក​ដំណើរ​រួម​ជា​មួយ​សើច​ទាំង​អស់​គ្នា​ផង​ដែរ។ ​​ជា​ចុង​ក្រោយ​ទាំង​ពីរ​នាក់​​ក៏​បាន​ថត​ Selfie ជា​មួយ​គ្នា​​ និង​ជជែក​គ្នា​លេង​​អំពី​ព័ត៌មាន​ផ្ទាល់​ខ្លួន។

 

អ្នក​ដំណើរ​​​​យន្ត​ហោះ​​ភ្ញាក់​ផ្អើល​​ ពេល​​ជួប​អ្នក​មាន​មុខ​មាត់​​​​​រាង​រៅដូច​គ្នា​​ខ្លាំង​
 

រូប​ថត​ Selfie ជា​មួយ ​និង​ព័ត៌មាន​របស់​អ្នក​ទាំង​ពីរ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​​​ចាប់​អារម្មណ៍ ​និង​ចែក​ចាយ​បន្ត​គ្នា​លើ​បណ្ដាញ​អ៊ីនធឺណិត។ ដោយ​ឡែក អ្វី​ដែល​ពិសេស​ទៀត​នោះ​ គឺ​នៅ​​ពេល​ទៅ​ដល់​​ក្រុង Galway ប្រទេស​អៀរឡង់ លោក Douglas និង​​​ ​​លោក Stirling ក៏​បាន​រក​ឃើញ​​គ្នា​នៅ​សណ្ឋាគារ​មួយ​ដែល​អ្នក​ទាំង​ពីរ​ស្នាក់​នៅ​ផង​ដែរ៕

 

អ្នក​ដំណើរ​​​​យន្ត​ហោះ​​ភ្ញាក់​ផ្អើល​​ ពេល​​ជួប​អ្នក​មាន​មុខ​មាត់​​​​​រាង​រៅដូច​គ្នា​​ខ្លាំង​
 

ចុចអាន៖ បុរស​ម្នាក់​លុតជង្គង់​ស្នើ​​សុំ​​មិត្ត​ប្រុស​រៀបការ​លើ​​​រថភ្លើង ​ផ្អើល​អស់​អ្នក​ដំណើរ

ចុចអាន៖ បុរស​ម្នាក់​ប្ដឹង​ក្រុម​ហ៊ុន​អាកាសចរ​ ដោយ​សារ​​​​អង្គុយ​ជិត​បុរស​ធាត់​​​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail
​​​
​​​​​​​