Lady Gaga​ ចង់​​ឈប់​ពី​សិល្បៈ ព្រោះ​ធុញ​រឿង​លុយ

Lady Gaga​ ចង់​​ឈប់​ពី​សិល្បៈ ព្រោះ​ធុញ​រឿង​លុយ

តារា​ចម្រៀង​អាមេរិក Lady Gaga បាន​បង្ហើប​ថា​នាង​ធ្លាប់​មាន​គំនិត​បោះបង់​អាជីព​សិល្បៈ​ចោល​ ដោយ​សារ​តែ​មិន​ចូលចិត្ត​ឲ្យ​គេ​ប្រើប្រាស់​​កេរ្តិ៍ឈ្មោះ​និង​រូបភាព​របស់​នាង​ដើម្បី​តែ​ផលិត​លុយ។

 

Lady Gaga​ ចង់​​ឈប់​ពី​សិល្បៈ ព្រោះ​ធុញ​រឿង​លុយ

 

ចូល​រួម​ក្នុង​កម្មវិធី Yale Center for Emotional Intelligence កាល​ពី​ពេល​ថ្មី​ៗ​នេះ ម្ចាស់​បទ “Applause” ដែល​ទើប​ក្លាយ​ខ្លួន​ជា​តារា​សម្ដែង​តាម​រយៈ​រឿង “American Horror Story” បាន​និយាយ​ពី​ផលវិបាក​​ក្នុង​នាម​ជា​បុគ្គល​សាធារណៈ​មួយ​រូប។ Gaga បាន​និយាយ​ថា​នាង​បាន​ពិចារណា​ចង់​ឈប់​ពី​អាជីព​ចម្រៀង​កាល​ពី​ពីរ​ឆ្នាំ​មុន ដោយ​សារ​តែ​ “ការ​បូម​លុយ​ច្រើន​ហួសហេតុ​ពី​សិល្បករ”។ នាង​មាន​អារម្មណ៍​នឿយហត់​ក្នុង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​គ្រឿង​សម្អាង ថត​រូប Selfies ឥត​ប្រយោជន៍ និង​ត្រូវ​​គេ​ប្រើប្រាស់​ចាត់​ទុក​ដូច​ជា​ម៉ាស៊ីន​ផលិត​លុយ។

 

“ខ្ញុំ​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​សោះ ​ពេល​ដែល​ត្រូវ​ធ្វើ​ការ​ហួស​កំណត់ ហើយ​ការងារ​នោះ​គឺ​ដើម្បី​​លុយ​​តែ​មួយ​មុខ។ គ្រប់​គ្នា​​ហាក់​ចង់​បាន​និង​មើល​ឃើញ​តែ​រូប​ថត​ខ្ញុំ ជាជាង​ភាព​ច្នៃ​ប្រឌិត​និង​ទេពកោសល្យ​របស់​ខ្ញុំ”។

 

តារា​វ័យ ២៩ឆ្នាំ​រូប​នេះ បាន​ប្រាប់​ទស្សនិកជន​ចូល​រួម​កម្មវិធី​នោះ​ថា នាង​​បាន​ស្ងប់​ចិត្ត​និង​បោះបង់​គំនិត​ឈប់​ពី​សិល្បៈ​នេះ​ចោល​វិញ ក្រោយ​ពេល​ឈប់​ទទួល​ថត​ពាណិជ្ជកម្ម​ថ្លៃ​ៗ​បន្ត​ទៀត ក្នុង​គោល​បំណង​ដើម្បី​រក្សា​តម្លៃ​ ក៏​ដូច​ជា​ភាព​ស្អាតស្អំ​របស់​នាង ៕

 

ចុចអាន៖Lady Gaga ​ស្លៀក​ឆែក​ឡើង​លេច​គ្រឿង​ក្នុង​កណ្ដាលវាល ​ពេល​​ថត​រឿង​ថ្មី

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ huffingtonpost