Taylor Swiftត្រូវ​តារា​ចម្រៀង​ម្នាក់​ប្ដឹង​ទារ​៤២​លាន​ដុល្លារ​រឿង​លួច​ឃ្លា​ក្នុង​ចម្រៀង​​របស់​គេ

Taylor Swiftត្រូវ​តារា​ចម្រៀង​ម្នាក់​ប្ដឹង​ទារ​៤២​លាន​ដុល្លារ​រឿង​លួច​ឃ្លា​ក្នុង​ចម្រៀង​​របស់​គេ

តារា​ចម្រៀង​ចង្វាក់​ R&B មួយ​រូប​ឈ្មោះ Jesse Braham កំពុង​ប្ដឹង​ទៅ​តារា​ចម្រៀង Taylor Swift ថា​លួច​ឃ្លា​ពី​ចម្រៀង​របស់​លោក​​​យក​ទៅ​ច្រៀង​ក្នុង​បទ “Shake It Off” និង​ទារ​សំណង​៤២​លាន​ដុល្លារ​ ។

 

Taylor Swiftត្រូវ​តារា​ចម្រៀង​ម្នាក់​ប្ដឹង​ទារ​៤២​លាន​ដុល្លារ​រឿង​លួច​ឃ្លា​ក្នុង​ចម្រៀង​​របស់​គេ

 

Jesse Braham​ដែល​មាន​ឈ្មោះ​ក្នុង​សិល្បៈ Jesse Graham បាន​និយាយ​ឲ្យ​ដឹង​ថា Swiftបាន​ចម្លង​ឃ្លា​​ “players gonna play” និង “haters gonna hate” ពី​ចម្រៀង​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា “Haters Gone Hate” យក​ទៅ​សរសេរ​ក្នុង​បទ “Shake It Off”។ នេះ​ផ្អែក​តាម​សារព័ត៌មានNew York Daily News ។

 

តារា​ចម្រៀង​ប្រុស​ខាង​លើ​​ប្ដឹង​ទៅ​ Taylor ពី​បទ​​ច្បាប់​រក្សា​សិទ្ធ​ផ្ទាល់​ខ្លួន​នៃ​ការ​លួច​ឃ្លា​ទាំង​ពីរ​​ខាង​លើ​ ព្រោះ​ឃ្លា​ទាំង​ពីរ​នោះ​សុទ្ធ​តែ​មាន​ក្នុង​ចម្រៀង​របស់លោក​និង Taylor។

 

តែ​វា​ជា​សំណាង​ល្អ​របស់ Taylor Swift បើ​តាម​មេធាវី​​ជា​ច្រើន​បាន​​បង្ហាញ​ថា៖​ “លោក Braham មិន​អាច​ប្ដឹង​ពី​បទ​ច្បាប់​រក្សា​សិទ្ធ​ផ្ទាល់​ខ្លួន​សម្រាប់​ឃ្លា​ទាំង​ពីរ​ “players gonna play” និង “haters gonna hate” បាន​ទេ ពីព្រោះ​​ច្បាប់​រក្សា​សិទ្ធិ​​មិន​អាច​ការពារ​​លើ​ឃ្លា​ដែល​ខ្លី​បែប​នេះ​ទេ​ ហើយ​ឃ្លា​នេះ​ក៏​មិន​មាន​ជា​ឃ្លា​ផ្ទាល់​ខ្លួន​របស់​គេ​ទេ”។ ពួក​គេ​បន្ថែម​ថា​៖ “​ចម្រៀង​ទាំង​ពីរ​បទ​ “Shake It Off”និង “Haters Gone Hate” គឺ​ធម្មតា​​គ្មាន​អ្វី​ដូច​គ្នា​ទេ”។

 

យ៉ាងណា​ក្ដី​ នេះ​ជា​ការ​លើ​ឡើង​តាម​ផ្លូវ​ច្បាប់​​របស់​មេធាវី ប៉ុន្តែ​លទ្ធផល​ទៅ​ជា​យ៉ាង​ណា​សម្រេច​លើ​តុលាការ​ជា​អ្នក​ចាត់​ចែង​រឿង​មួយ​នេះ៕

 

ស្ដាប់​ចម្រៀង​ទាំង​ពីរ​ខាង​​ក្រោម៖

 

 

 

ចុចអាន៖“Let It Go” ច្រៀង​​​ដោយ​ Taylor Swift និង​ម្ចាស់​ដើម ​អ្នក​គាំទ្រ​ពេញចិត្ត​ស្ដូក

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖metro