Toyota ​នឹង​សម្ពោធ​រថយន្ត​ស៊េរី​ថ្មី​ C-HR ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​២០១៦​


Toyota ​នឹង​សម្ពោធ​រថយន្ត​ស៊េរី​ថ្មី​ C-HR ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​២០១៦​

នៅ​ក្នុង​កម្មវិធី​​តាំង​បង្ហាញ​រថយន្ត​ Tokyo Motor Show ​​ក្រុមហ៊ុន​ Toyota ​បាន​ធ្វើ​ការ​បង្ហាញ​​រថយន្ត​ថ្មីៗ​របស់​ខ្លួន​ជា​ច្រើន​គ្រឿង។​ ក្នុង​ចំណោម​នោះ​គេ​ឃើញ​មាន​គំរូ​​រថយន្ត​ថ្មី​ C-HR ​ដែល​ក្រុមហ៊ុន​គ្រោង​នឹង​សម្ពោធ​នៅ​ឆ្នាំ​២០១៦​ខាង​មុខ​នេះ។

 

Toyota ​នឹង​សម្ពោធ​រថយន្ត​ស៊េរី​ថ្មី​ C-HR ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​២០១៦​

 

រូបរាង​គំរូ​របស់​រថយន្ត​ថ្មី​ C-HR នេះ​ត្រូវ​បាន​គេ​បង្ហាញ​រួម​ជា​មួយ​នឹង​ព័ត៌មាន​ថ្មី​មួយ​ចំនួន​​​ផង​ដែរ។ រថយន្ត​បែប​កាលីប​នេះ​ មាន​ទំហំ​តូច​ជាង​រថយន្ត​ RAV4 និង​មាន​ការ​រចនា​រូបរាង​ពិសេស​ដែល​អាច​ទាក់​ទាញ​ចំណាប់អារម្មណ៍​អ្នក​ប្រើ​ប្រាស់​ជា​យុវវ័យ​បាន។ យោង​តាម​ការ​សិក្សា​ពី​ការ​ឌីហ្សាញ​រូបរាង​រថយន្ត​បាន​ឲ្យ​ដឹង​ថា​ វា​មាន​ទំហំ​ 4350x1850x1500ម.ម (​ប្រវែង​សរុបxបណ្ដោយ​សរុបxកម្ពស់)។

 

Toyota ​នឹង​សម្ពោធ​រថយន្ត​ស៊េរី​ថ្មី​ C-HR ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​២០១៦​

 

រថយន្ត​ C-HR នេះ​អាច​នឹង​មាន​បំពាក់​ម៉ាស៊ីន​ Hybrid សម្រាប់​ទីផ្សារ​ប្រទេស​ជប៉ុន​ ចំណែក​ឯ​ទីផ្សារ​អឺរ៉ុប​វិញ​អាច​នឹង​បន្ថែម​ម៉ាស៊ីន​ពីរ​ប្រភេទ​ទៀត​គឺ​ ម៉ាស៊ីន​ប្រេង​ទំហំ​១,២​លីត្រ​ និង​ ម៉ាស៊ីន​ម៉ាស៊ូត។

 

Toyota ​នឹង​សម្ពោធ​រថយន្ត​ស៊េរី​ថ្មី​ C-HR ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​២០១៦​

 

Toyota ​នឹង​សម្ពោធ​រថយន្ត​ស៊េរី​ថ្មី​ C-HR ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​២០១៦​

 

គួរ​រំលឹក​ថា​នេះ​គ្រាន់​តែ​ជា​រូបរាង​គំរូ​របស់​រថយន្ត​ C-HR ប៉ុណ្ណោះ​ ហើយ​គេ​រំពឹង​ថា​ផលិតផល​សម្រេច​នឹង​ដាក់​បង្ហាញ​ជា​ផ្លូវ​ការ​នៅ​​ឆ្នាំ​២០១៦​ ក្នុង​កម្មវិធី​​តាំង​បង្ហាញ​រថយន្ត Geneva Motor Show៕
​​​​​​​​​​​​​​​​​

ចុច​អាន៖ iPhone 6s ​ចិន​មាន​រូបរាង​ដូច​គ្នា​បេះបិទ​ទៅ​នឹង​ទូរសព្ទ​ Original តម្លៃ​តែ​៣៧​ដុល្លារ

 

ប្រែ​សម្រួល​៖ ហៃ​ សុខ​ហេង
ប្រភព៖ AutoEvolution
​​​​

នាំមកជូនដោយ

Toyota ​នឹង​សម្ពោធ​រថយន្ត​ស៊េរី​ថ្មី​ C-HR ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​២០១៦​