ទម្លាប់​អាក្រក់ ១០យ៉ាង​ដែល​ធ្វើឲ្យអ្នកឡើងគីឡូដោយ​មិនដឹងខ្លួន

ជីវិតរស់នៅប្រចាំ​ថ្ងៃ និង​ពេលវេលា​ដ៏មមាញឹក​បានធ្វើឲ្យ​បញ្ហា​ជាច្រើនកើត​មានឡើង ជាពិសេស​បញ្ហា​ឡើង​គីឡូតែម្តង។ អាហារ​ធ្វើរហ័ស ហើយលឿន, អាហារ​គីមីជាដើម ក៏​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធ្វើឲ្យឡើងគីឡូ​ផងដែរ។ ការ​ឡើងគីឡូខ្លាំងពេក​អាចបណ្តាលឲ្យ​កើតជំងឺ​ជាច្រើន។ កំហុសឆ្គង​តូចតាច​បំផុតធ្វើឲ្យ​អ្នកឡើង​គីឡូ។ ខាង​ក្រោមនេះ​ជាទម្លាប់ ១០យ៉ាង​ដែលបណ្តាល​ឲ្យឡើង​គីឡូ៖
១. អ្នកមិន​ញ៉ាំអាហារ​ពេលព្រឹក
ការមិនញ៉ាំអាហារនៅពេលព្រឹក ធ្វើឲ្យក្រពះរបស់អ្នកស្រែកឃ្លាន ហើយត្រូវការញ៉ាំច្រើនពេញមួយថ្ងៃ។
២. អ្នកមិន​​ញ៉ាំទឹក
នៅពេលអ្នក​ញ៉ាំទឹក​មិន​បាន​គ្រប់គ្រាន់, អ្នកនឹង​ច្របូកច្របល់​ក្នុងចិត្ត ហើយ​នេះជាសញ្ញាប្រាប់​ដល់រាងកាយ​របស់អ្នក​ថា អ្នក​ឃ្លានចង់តែញ៉ាំអាហារ។ ទីបំផុត បណ្តាល​ឲ្យឡើង​គីឡូ។
៣. ចូលចិត្ត​ភេសជ្ជៈ​ផ្អែមៗ
ភេសជ្ជៈផ្អែមៗ​នេះមាន​កម្រិតកាឡូរី​ទាប ប៉ុន្តែជាតិផ្អែម​របស់វា​អាចបង្កើន​ភាព​ស្រេកឃ្លាន​របស់អ្នក។
៤. និយាយទូរស័ព្ទ​ដល់យប់​ជ្រៅពេក
ការប្រព្រឹត្តបែបនេះធ្វើឲ្យអ្នកមិនបានគេង​រហូតដល់នាទី​ចុងក្រោយ​នាពេលរាត្រី ហើយរាងកាយ​របស់អ្នក​នឹងទទួល​រងភាពតានតឹង​ដែល​មិនចាំបាច់។ នេះក៏​ជាបញ្ហាធ្វើឲ្យ​ឡើងគីឡូ​ផងដែរ។
៥. ចូលចិត្តមើល​ទូរទស្សន៏
នៅពេលអ្នក​ចាប់ផ្តើម​មើលទូរទស្សន៏ អ្នកកំពុងចាប់ផ្តើម​បំផ្លាញសុខភាព​របស់អ្នក។
៦. បណ្តោញសង្គមក្លាយ​ជាផ្ទះថ្មីរបស់​អ្នក
ឥលូវនេះ​អ្នកមិនចាំបាច់​ត្រូវទៅ​ដល់ផ្ទះ​មិត្តភក្តិដើម្បី​ជជែក​គ្នាឡើយ គឺគ្រាន់តែលេង​លើ​បណ្តោញសង្គមក៏អាចនិយាយគ្នាបានដែរ។ ប៉ុន្តែតើអ្នកដឹងទេថា ការ​ចំណាយពេល​វេលា​យូរ​ដើម្បីជជែកគ្នាតាម​បណ្តោញ​សង្គម ក៏អាចធ្វើឲ្យចំហេះកាឡូរីកើនឡើងដែរ។
៧. ភាពតានតឹង​
ភាពតានតឹង​បានរំខាន​ដល់ការ​រំលាយអាហារ ទីបំផុត​ធ្វើឲ្យ​អ្នកឡើងគីឡូ។
៨. អ្នកចូលចិត្ត​ភេសជ្ជៈ​ទឹកផ្លែឈើ
ភេសជ្ជៈទឹកផ្លែឈើ​មិនដូចជា​ផ្លែឈើឡើយ ហើយជាតិផ្អែម​របស់វា​ពិតជាមិនល្អ​ចំពោះអ្នកទេ។
៩. ទទួលទាន​អាហារ​ថ្ងៃត្រង់យឺត
ការ​ពន្យាពេលការទទួលទាន​ក្នុងពេល​អ្នក​កំពុងឃ្លានខ្លាំង កម្រិតករទីសូល​នឹងកើត​ឡើង ហើយការ​រំលាយអាហារ​នឹង​អន់ថយចុះ។
១០. ទទួលទាន​ភេសជ្ជៈដើម្បី​បំពេញ​តម្រូវការ​ស្រេកទឹក
ឥលូវនេះ អ្នកទទួលទាន​ភេសជ្ជៈ នៅពេល​អ្នកមាន​អារម្មណ៏ស្រេក​ទឹក។ វាពិត​ជាមិនល្អចំពោះ​សុខភាព​អ្នកឡើយ៕
ដោយ៖ ដារ៉ា
ប្រភព៖ emaggy

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ទម្លាប់​អាក្រក់ ១០យ៉ាង​ដែល​ធ្វើឲ្យអ្នកឡើងគីឡូដោយ​មិនដឹងខ្លួន