ក្រុម​​តូច​របស់ Girls’ Generation នឹង​ត្រលប់​មក​វិញ​នៅ​ខែ​ក្រោយ

ក្រុម​​តូច​របស់ Girls’ Generation នឹង​ត្រលប់​មក​វិញ​នៅ​ខែ​ក្រោយ

Taetiseo ដែល​ជា​ក្រុម​តូច​ដ៏​មាន​ប្រជាប្រិយ​ភាព​របស់ Girls’ Generation នឹង​ត្រលប់​មក​កាន់​ឆាក​តន្ត្រី​ជា​ថ្មី​នៅ​ខែ​ធ្នូ​ខាង​មុខ​នេះ។

 

ក្រុម​​តូច​របស់ Girls’ Generation នឹង​ត្រលប់​មក​វិញ​នៅ​ខែ​ក្រោយ

 

កាល​ពី​ថ្ងៃ​ទី ១ ខែ វិច្ឆិកា ប្រភព​មួយ​នៅ​ក្នុង​វិស័យ​ចម្រៀង​បាន​ឲ្យ​ដឹង​ថា Taetiseo ដែល​មាន​សមាជិក​៣​រូប​រួម​មាន Tiffany, Seohyun និង Taeyeon កំពុង​តែ​ត្រៀម​ចេញ​បទ​ចម្រៀង​មួយ​​ចំនួន​សម្រាប់​រដូវ​រងា​ ក្នុង​សប្ដាហ៍​ទី​មួយ​​ក្នុង​ខែ​ធ្នូ។ នេះ​ជា​​លើក​ទី​មួយ​ក្នុង​រយៈពេល ១ ឆ្នាំ ៣ ខែ​ដែល​ពួក​គេ​​បាន​ចេញ​បទ​ថ្មី​ដូច​នេះ។ ដោយ​សារ​តែ​ការ​ចេញ​បទ​មុន​ៗ​​របស់​ក្រុម​ទទួល​បាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​ពី​អ្នក​គាំទ្រ គេ​រំពឹង​ថា​បទ​ថ្មី​នេះ​ក៏​នឹង​មាន​គុណភាព​មិន​អន់​ដែរ។

 

ចាប់​ពី​តាំង​ពី​ខែ​កក្កដា​មក Girls’ Generation បាន​ផ្សព្វផ្សាយ​បទ​ “Party” ដោយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន។ ចូល​មក​ដល់​ខែ​សីហា ក្រុម​ចម្រៀង​នេះ​ចាប់​ផ្ដើម​ផ្សព្វផ្សាយ​បទ “Lion Heart” ដែល​ក្នុង​អាល់ប៊ុម​ទី ៥ របស់​ពួក​គេ និង​បាន​បន្ត​ការ​ផ្សព្វផ្សាយ​នេះ​រហូត​ដល់​ខែ​កញ្ញា។ កំឡុង​ពេល​ផ្សព្វផ្សាយ​បទ​ទាំង​ពីរ​ខាង​លើ Girl’s Generation បាន​ទទួល​ពាន​សរុប ២១ នៅ​លើ​កម្មវិធី​ចម្រៀង។ ចូល​មក​ដល់​ខែ​តុលា មេក្រុម Taeyeon បាន​ក្លាយ​ជា​សមាជិក​​ទី​មួយ​ ដែល​បាន​បញ្ចេញ​អាល់ប៊ុម​ទោល​ទី​មួយ​នៅ​ក្នុង​ក្រុម។ អាល់ប៊ុម “I” របស់ Taeyeon ទទួល​បាន​ពាន​សរុប ១០ នៅ​លើ​កម្មវិធី​ចម្រៀង។

 

បទ​ចម្រៀង​ថ្មី​របស់ Taetiseo នឹង​ជា​អាល់ប៊ុម​ដែល​​ស័ក្ដិសម​ជាមួយ​នឹង​រដូវ​រងា​ក្នុង​ខែ​ធ្នូ ៕

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖soompi