ក្រុមបាតារាង Moenchengladbach នឹងទទួលភ្ញៀវ Juventus ទាំងការជឿជាក់

ក្រុម Borussia Moenchengladbach ដែល​កំពុង​ឈរ​នៅ​បាត​តា​រាង​​នៃ​ពូល នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះទទួល​ភ្ញៀវ Juventus ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League របស់​ពួក​គេ​នៅ​រាត្រីនេះ ប៉ុន្តែ នឹង​​ពោរពេញ​ដោយ​ការ​ជឿ​ជាក់​ក្រោយពី​បាន​កត់​​ត្រា​ជ័យ​ជម្នះ​​ក្នុង​លីក​៦​លើក​ជាប់​ៗ​គ្នា​របស់​ពួកគេ​ដែល​បាន​ធ្វើ​ឲ្យពួក​គេ​ឡើង​ចំណាត់​ថ្នាក់​យ៉ាង​រហ័សនៅ​លើ​តារាង Bundesliga​។ ស្ថិតក្រោម​ការ​គ្រូ​បង្វឹក​​​បណ្តោះ​អាសន្ន​លោក Andre Schubert ក្រុម Gladbach បាន​ទទួល​ជ័យ​​ជម្នះ​រាល់​ការ​ប្រកួត​​ក្នុងលីក​របស់​ពួក​គេ​ទាំង​អស់​ដើម្បី​​ឡើង​ចេញ​​ពី​បាត​តារាង​​នៃ​លីកអា​ល្លឺ​ម៉ង់ ដើម្បី​ទៅ​ឈរ​លេខ​៥​។ ការ​ទទួល​ជ័យ​ជម្នះ​៦លើក​របស់​លោក Schubert ក្នុង​ការកាន់​តំណែង​ជា​លើក​ទី​១​របស់​លោកក្នុង​ក្រប​ខ័ណ្ឌ Bundesliga តាម​ស្មើ​កំណត់​ត្រា​ដែលលោក Willi Entenmann ធ្វើ​បាន​សម្រេច​ជា​មួយ​នឹង​ក្រុម VfB Stuttgart កាល​ពី​ឆ្នាំ​១៩៨៦​។
1
លើស​ពី​នេះ​ទៅ​​ទៀត លោក​គ្រូ​បង្វឹក​ Pep Guardiola របស់​​ក្រុម Bayern Munich បាន​កត់​ត្រា​ជ័យ​ជម្នះ​​ក្នុងការ​ប្រកួត​បើក​ឆាក​​របស់​លោក​ត្រឹម​តែ​៣​លើក​គត់​ក្នុង​រដូវកាល​ទី​១​នៃ​​ក្រប​ខ័ណ្ឌ Bundesliga របស់​លោក​​កាលពី​ឆ្នាំ​២០១៣-២០១៤​។ ប៉ុន្តែ Moenchengladbach កំពុង​តែ​ឈរ​នៅ​បាត​តា​រាង​នៃ​ពូល D ក្នុង​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប ក្រោយ​ពី​ចាញ់​ការ​ប្រកួត​បើក​​ឆាក​ទាំង​២លើក​របស់​ពួក​គេ ពោលគឺ​ចាញ់ ៣-០ នៅ​លើ​ទឹក​ដីក្រុម Sevilla និង​ចាញ់ ២-១ ក្នុង​ផ្ទះខ្លួន​ឯង​ក្រោម​ស្នា​ដៃក្រុម Manchester City នៅមុនពេល​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ​នៅលើ​ទឹក​ដីក្រុម Juventus កាល​ពី​២​សប្តាហ៍មុន​។ ការ​ទទួល​ជ័យ​ជម្នះ ៤-១ ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Bundesliga របស់​ក្រុម Gladbach នៅ​លើ​ទឹក​ដីក្រុម Heពrtha Berlin កាល​​ពី​ថ្ងៃ​សៅរ៍ ពិត​ជា​ផ្តល់​​នូវ​ការ​ជឿ​ជាក់​ដ៏​រឹង​មាំ​មួយ ក្រោយ​​ពី​បាន​បញ្ចប់​ក្នុង​លទ្ធ​ផលស្មើ ០-០ ជា​មួយ​នឹង​ក្រុម Juventus ក្នុង​ទីក្រុង Turin​។ Gladbach ចាំ​បាច់​ត្រូវ​តែ​ផ្តួលក្រុម Juventus ដើម្បី​រក្សា​ក្តី​សង្ឃឹមនៃ​ការ​ឈាន​ទៅ​វគ្គ​បន្ត​របស់​ពួក​គេ​​។ ការ​ប្រកួត​នៅ​រាត្រី​នេះ​នឹង​ចាប់​ផ្តើម​នៅម៉ោង​២:៤៥​​ទៀប​ភ្លឺ​៕