រូបមន្ត​ម៉ាស​មុខ​ងាយៗ​

Sanofi

១-​គ្រឿងផ្សំ ៖​សណ្តែកបាយ ទឹកដោះគោ
-​វិធី​ធ្វើ ៖ កិន​សណ្តែកបាយ​ទាំង​សម្បក រួចហើយ​ចាក់​ចូលក្នុង​ទឹកដោះគោ និង កូរ​ឲ្យ​ភាពជា​ល្បាយ​ខាប់។ បន្ទាប់មក​យកមក​លាប​លើ​ផ្ទែ​មុខ និង ប្រើ​ក្រដាស​ម៉ាស​មុខ​មាន​សំណើម​គ្របពីលើរយៈពេល ៣០នាទី ក្រោយមក​អាច​លាង​ទឹក​ចេញ​ជាការ​ស្រេច។​
-​វិធី​ប្រើ ៖ ១ សប្តាហ៍ ១ ដង ហើយ​បើ​ស្បែក​ស្ងួត​គឺ ១០ ថ្ងៃ ១ ដង ។​

២-​គ្រឿងផ្សំ ៖ ប៉ាយ​ជី ហ្វ៊ូ​លីង (​ថ្នាំបុរាណ​ចិន​) បណ្តូល​គ្រាប់​ឈូក ទឹកដោះគោ​ជូរ​
-​វី​ធី​ធ្វើ ៖ កិន​ប៉ាយ​ជី និង បណ្តូល​គ្រាប់​ឈូក​ឲ្យ​ម៉ដ្ឋ​ដោយឡែកៗ​ពីគ្នា ។ បន្ទាប់មក​យក​ម្សៅ​ម៉ដ្ឋ​ក្នុង ១ មុខៗ ៥ ក្រាម ដាក់​លាយ​ចូលក្នុង​ទឹកដោះគោ​ជូរ និង កូរ​ឲ្យ​ក្លាយជា​ល្បាយ ។ យក​គ្រឿងផ្សំ​ទាំងនេះ​មក​បំពោក​លើ​ផ្ទៃមុខ ទុក​រយៈពេល ២០ នាទី ក្រោយមក​លាង​ទឹក​ចេញ​ទុក​ជាការ​ស្រេច ។​
-​ចំណាំ ៖ ប៉ាយ​ជី ហ្វ៊ូ​លីង​ត្រូវ​ទិញ​នៅតាម​ហាង​លក់​ថ្នាំ​ស៊ិនសែ ហើយ​យក​ល្អ​ពេល​ទិញ​រួច​ឲ្យ​គេ​កិន​ឲ្យ​ហើយ ។ ចំពោះ​ម៉ា​សមុខ​នេះ​មិនអាច​ប្រើ​នៅពេល​ថ្ងៃ​ឡើយ ។​

 

៣-​វីតាមីន C
-​វិធី​ធ្វើ ៖ កិន​វីតាមីន C ឲ្យ​ម៉ដ្ឋ ចាក់ទឹក​ស្អាត​ចូល​បន្តិច រួចហើយ​យកទៅ​ចាក់​ពីលើ​ក្រដាស​ម៉ា​សមុខ ។ រង់ចាំ​ក្រដាស​ម៉ា​សមុខ​ជ្រាប​សព្វ​ហើយ​ទើប​យកមក​បិទ​បំពោក​លើ​ផ្ទៃមុខ​រយៈពេល​ពី ៣ ទៅ ៥ នាទី ទើប​បក​ចេញ និង លាងមុខ​ឲ្យ​ស្អាត ។​
-​ប្រសិទ្ធភាព ៖ ម៉ាស​មុខ​ប្រភេទ​នេះ​គឺ​ស័ក្តិសម​ទៅនឹង​ស្ត្រី​ដែលមាន​ផ្ទៃមុខ​មាន​ជាតិ​ខ្លាញ់​ច្រើន ឬ ស្នាម​អុជៗ​ច្រើន ។ ការអនុវត្ត​ក្នុង​រយៈពេល​យូរ អាចធ្វើ​ឲ្យ​មុខ​មាន​សំណើម​ជានិច្ច ។​

៤-​គ្រឿងផ្សំ ៖ ត្រសក់ ស៊ុតមាន់​
-​វិធី​ធ្វើ ៖ ត្រូវ​កិន​ត្រសក់​ឲ្យ​ម៉ដ្ឋ រួចហើយ​យកទៅដាក់​លាយ​ជាមួយ​ស៊ុតមាន់ (​យកតែ​ផ្នែក​ពង​ស​) និង កូរ​ឲ្យ​ក្លាយជា​ល្បាយ ហើយ​យកមក​លាប​លើ​ផ្ទៃមុខ ។ ១០ នាទី ក្រោយមក​លាងជម្រះ​ចេញ​ទុក​ជាការ​ស្រេច ។​
-​ប្រសិទ្ធភាព ៖ ម៉ាស​មុខ​នេះ​គឺ​សម​ទៅនឹង​ស្បែ​កមុខ​មាន​ខ្លាញ់​ច្រើន ឬ ស្បែក​មុខ​ខ្មៅ​ក្រោយពី​ត្រូវ​កម្តៅថ្ងៃ ។​
-​ចំណាំ ៖ ត្រសក់​គឺជា​បន្លែ​ឆាប់​មានប្រតិកម្ម ដូច្នេះ​មិនត្រូវ​អនុវត្ត​នៅពេល​ថ្ងៃ​ឡើយ បើ​មិន​ដូច្នេះ​ពិតជា​មិនអាច​បានទទួល​ប្រសិទ្ធភាព​ឡើយ ។​

៥-​គ្រឿងផ្សំ ៖ «​តែ​» បៃតង ទឹកឃ្មុំ ទឹកដោះគោ​
-​វិធី​ធ្វើ ៖ កិន «​តែ​» បៃតង​ឲ្យ​ម៉ដ្ឋ រួចហើយ​ចាក់​ចូលក្នុង​ទឹកឃ្មុំ និង ទឹកដោះគោ​កូរ​ឲ្យ​សព្វ រួចហើយ​យកមក​លាប​លើ​ផ្ទៃមុខ ១៥ នាទី ក្រោយមក​លាងជម្រះ​ចេញ​ទុក​ជាការ​ស្រេច ។​
-​ប្រសិទ្ធភាព ៖ ម៉ាស​មុខ​នេះ​អាចជួយ​បញ្ចុះ​កម្តៅ​នៅលើ​ផ្ទៃមុខ ដូច្នេះ​ក្រោយពី​ត្រូវ​កម្តៅថ្ងៃ​បង្ក​ឲ្យ​មាន​ស្នាម​អុជ​ក្រហមៗ​អាច​ប្រើ​ម៉ាស​មុខ​នេះ ។ ទឹកឃ្មុំ​អាចធ្វើ​ឲ្យ​ស្បែក​កាន់តែ​ទន់​ល្មឿយ និង ភ្លឺរលោង ។ ទឹកដោះគោ​មាន​ប្រសិទ្ធភាព​ធ្វើឱ្យ​ស្បែក​មុខ​ស្អាត ។​

៦-​គ្រឿងផ្សំ ៖ ននោង និង ម្សៅ​មី​
​វិធី​ធ្វើ ៖ ននោង​ស្រស់​ត្រូវ​កៀប​ត្រង​យក​ទឹក​រួច​ដាក់​ម្សៅ​មី ១ ស្លាប ព្រា​កាហ្វេ​លាយ​ចូលគ្នា រួចហើយ​យកមក​លាប​លើ​ផ្ទៃមុខ​ដោយ​ទុក​រយៈពេល​ពី ១៥ នាទី ២០ នាទី ក្រោយមក​ទើប​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ​លាងជម្រះ ។​
-​ប្រសិទ្ធភាព ៖ ម៉ាស​មុខ​នេះ​មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ផ្ទៃមុខ​ស​ស្អាត និង រក្សា​សំណើម ៕​ ​គ​.​ឡេង


Related