ស្ត្រី​ម្នាក់​ត្រូវ​ជនឃាត​ករ​ចាក់​នឹង​ដែក​ត្បែង​ស្លាប់ សង្ស័យ​រឿង​គំនុំ​

​ដោយ​៖​កង សាន់​ដា​រា​

​ខេត្តក្រចេះ​៖​ស្ត្រី​អ្នករកស៊ី​ចងការ​ប្រាក់​ម្នាក់​ត្រូវ​ឃាត់​ករ​ចាក់​នឹង​ដែក​ត្បែង​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​សង្ស័យ​រឿង​គំនុំ​។ ករណី​ឃាតកម្ម​ដ៏​រន្ធត់​មួយ​នេះ​កើតឡើង​នៅ​ភូមិ​អូរ​ពោធិ ឃុំ​ក្បាលដំរី ស្រុក​សំបូរ​ខេត្តក្រចេះ កាលពី​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ ហ៊ិ​ន ភាព អាយុ​៦១​ឆ្នាំ មុខរបរ​រកស៊ី​ចងការ​ប្រាក់ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ត្រូវ​ជនល្មើស​បុក​ទំ​លុះ​នឹង​ដែក​ត្បែង​ស្លាប់​នៅក្រោម​ផ្ទះ ខណៈ​កំពុង​ដេកលក់  និង​បំពុល​ឆ្កែ​ងាប់​អស់​៣​ក្បាល​។​

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​អាចពាក់ព័ន្ធ​នឹង​រឿង​គំនុំ ឬ​អាចជា​រឿង​សម្លាប់​បំបិទមាត់ ព្រោះ​កន្លង​ក៏​ធ្លាប់មាន​គេ​លួច​ដុត​ផ្ទះ​លក់​ឥ​វាន់​ម្តង​ដែរ ។ ក្រោយ​កើតហេតុ​កំលាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ស្រុក​សំបូរ​ដឹកនាំ​ដោយ​លោក​ឈិន​សំបូរ​ចុះ​ដល់​កន្លែងកើតហេតុ និង​បានកំណត់​មុខសញ្ញា​ចាប់បាន​ឃាតករ​ស៊ីឈ្នួល​ឈ្មោះ ឡឹ​ក ចាន់​វាសនា អាយុ​២៨ ឆ្នាំ និង​ស្ត្រី​អ្នក​សង្ស័យ​ជា​អ្នក​ជួល​ឈ្មោះ ស៊ុន​រ៉ា​ន់​នី​អាយុ​៤៧ ឆ្នាំ​និង កំពុង​បន្ត​រក​បក្សពួក​បន្ថែម​ទៀត ។​

    តាម​ចម្លើយ​សារភាពថា ឃាតករ​ត្រូវគេ​ជួល​ក្នុងតម្លៃ​២​លាន​រៀល​ចែកគ្នា​បានតែ​២០​ម៉ឺន​រៀល​តែ​ប៉ុ​ណ្ណះ​រីឯ​ឃាតករ​ស៊ីឈ្នួល​ក្នុងតម្លៃ​២​លាន​រៀល​ក្នុង​ម្នាក់ៗ​៕   

ស្ត្រី​ម្នាក់​ត្រូវ​ជនឃាត​ករ​ចាក់​នឹង​ដែក​ត្បែង​ស្លាប់ សង្ស័យ​រឿង​គំនុំ​
ស្ត្រី​ម្នាក់​ត្រូវ​ជនឃាត​ករ​ចាក់​នឹង​ដែក​ត្បែង​ស្លាប់ សង្ស័យ​រឿង​គំនុំ​
ស្ត្រី​ម្នាក់​ត្រូវ​ជនឃាត​ករ​ចាក់​នឹង​ដែក​ត្បែង​ស្លាប់ សង្ស័យ​រឿង​គំនុំ​