Spurs ឈ្នះ​ Aston ឡើង​​កៀក​ Man Utd ក្បែរ​ Top 4

Spurs ឈ្នះ​ Aston ឡើង​​កៀក​ Man Utd ក្បែរ​ Top 4

​​ក្រុម​មាន់​ខ្នាយ​មាស​ Tottenham Hotspur ​បាន​យក​ឈ្នះ​លើ​ក្រុម​បាត​តារាង​ Aston Villa ៣-១ ​​ក្នុង​ការ​ប្រកួត​ Premier League ​នៅ​កីឡដ្ឋាន White Hart Lane ​កាល​ពី​យប់​មិញ និង​​តាម​ប្រកៀក​ក្រុម​ Manchester United ​នៅ​ក្បែរ​ Top 4។

 

Spurs ឈ្នះ​ Aston ឡើង​​កៀក​ Man Utd ក្បែរ​ Top 4

 

​ក្រុម​ម្ចាស់​ផ្ទះ​ Spurs បាន​នាំ​មុខ​ ២-០ មុន​នៅ​នាទី​៣ និង​៤៥ ដោយ​កីឡាករ​ Moussa Dembele និង​ Dele Alli ​ប៉ុន្តែ​ត្រូវ​ Aston តាម​បាន​១​គ្រាប់​វិញ ដោយ​ Jordan Ayew ​នៅ​នាទី​៧៩។ ប៉ុន្តែ​យ៉ាង​​ណា ខ្សែ​ប្រយុទ្ធ​ Harry Kane ​បាន​បន្ថែម​គ្រាប់​ទី​៣ នៅ​ជិត​ចប់​ការ​ប្រកួត​នាទី​៩០ ដើម្បី​បញ្ចប់​លទ្ធផល ៣-១។

 

សម្រាប់​ Aston ​​នេះ​ជា​ការ​បរាជ័យ​៧​ប្រកួត​ជាប់ៗ​គ្នា​ហើយ​នៅ​ក្នុង​លីក ខណៈ​ដែល​អ្នកចាត់ការ​ Remi Garde ​ដែល​ត្រូវ​​បាន​ប្រកាស​តែង​តាំង​នៅ​មុន​ប្រកួត​ប៉ុន្មាន​ម៉ោង​​នោះ បាន​ត្រឹម​​មើល​ពី​​ក្រៅ​បន្ទាត់​ទី​​​ប៉ុណ្ណោះ។

 

​រីឯ​ Spurs មាន​២០​ពិន្ទុ ឈរ​នៅ​លេខ​៥ តាម​ពី​ក្រោយ​ក្រុម​លេខ​៤ Man Utd ចំនួន​១​ពិន្ទុ​ប៉ុណ្ណោះ និង​ស្មើ​ពិន្ទុ​គ្នា​ជាមួយ​ West Ham តែ​លើស​គ្រាប់​ស៊ុត៕

 

Spurs ឈ្នះ​ Aston ឡើង​​កៀក​ Man Utd ក្បែរ​ Top 4

 

Spurs ឈ្នះ​ Aston ឡើង​​កៀក​ Man Utd ក្បែរ​ Top 4

 

Spurs ឈ្នះ​ Aston ឡើង​​កៀក​ Man Utd ក្បែរ​ Top 4

 

Spurs ឈ្នះ​ Aston ឡើង​​កៀក​ Man Utd ក្បែរ​ Top 4

 

Spurs ឈ្នះ​ Aston ឡើង​​កៀក​ Man Utd ក្បែរ​ Top 4

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc